ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ពាក់ព័ន្ធនឹងក្បាលដីទាំងអស់ ស្ថិតនៅភូមិថ្លុកឬស្សី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ

14-01-2020

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានជូនដំណឹងដល់សាធារណៈជន ព្រមទាំងគ្រប់មន្ទីរ អង្គភាព និងស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុ ដែរមាន ការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ ស្ថិតនៅក្នុងសាលាបុណ្យ ភូមិថ្មីស្ថិតនៅភូមិថ្លុកឬស្សី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្ត កំពង់ឆ្នាំង ឲ្យបានជ្រាបថា៖ ដើម្បីអនុវត្តតាមខ្លឹមសារនៃអនុក្រឹត្យ គណៈកម្មការរដ្ឋបាល នឹងធ្វើការបិទផ្សាយជាសាធារណៈ នូវឯកសារសុរិយោដី ដែលមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ដែលក្រុមប្រតិបត្តិកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី បានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន និងអង្គភាពពាក់ ព័ន្ធនឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើមេត្តាចូលរួមពិនិត្យលើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវកែតម្រូវ ឬទំនាស់លើទិន្នន័យទាំងនោះក្នុងរយៈពេល ១៥ ថ្ងៃ(ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) គិតចាប់ ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ជាកំហិត ស្ថិតនៅក្នុងបរិវេនវត្តសេដ្ឋី ស្ថិតនៅភូមិវត្តសេដ្ឋី ឃុំសេដ្ឋី ស្រុក សាម គ្គីមាន ជ័យ  ខេត្តកំពង់ឆ្នាំង ។ ផុតកំណត់ខាង លើគណៈកម្មការសន្មត់ថា ទិន្នន័យដែលបានបើកចំហ ជូនពិនិត្យជាសាធារណៈ នេះមាន ភាព ត្រឹមត្រូវ ហើយមិនអាចជំទាស់តវ៉ានៅពេលក្រោយបានទៀតឡើយ ។សូមបញ្ជាក់ថា ផុតរយៈពេលកំណត់ នៃការបិទផ្សាយ ជាសាធារណៈនេះគណៈកម្មការរដ្ឋបាលនិងធ្វើការបូកសរុប និងលើកសំណើទៅរដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យសម្រេច បញ្ជូនឲ្យរដ្ឋបាលសូរិយោដីចេញវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនអ្នកកាន់ កាប់ណាដែល បានបំពេញ គ្រប់លក្ខខណ្ឌតាមច្បាប់ ។ គណៈកម្មាធិការរដ្ឋបាលនឹងដាក់ទីតាំងបណ្ដោះអាសន្ននៅកន្លែងបិទស្រាយដើម្បីចាំទទួលពិគ្រោះ និងផ្ដល់យោបល់ដល់អ្នកដែលមានសំណូមពរ ។