ឯកឧត្តម សាយ សំអាល់ អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា

14 01 2020

នៅទីស្តីការក្រសួងបរិស្ថាន នារសៀល ថ្ងៃអង្គារ ៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម​ Eldeen Husaini BIN MOHD HASHIM ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តីបាន បានសំដែងការស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី នាពេលកន្លងមក និងទៅអនាគត។ ឯកឧត្តម សាយ សំអាល់ បានលើកទឹកចិត្តនិងស្វាគមន៍ យ៉ាងកក់ក្ដៅ លើកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី​ នៅឆ្នាំខាងមុខ លើការចែករំលែកបទពិសោធន៍ ក្នុងការរៀបចំទេសចរណ៍ធម្មជាតិ​ និងមានគោលបំណង ឱ្យអ្នកវិនិយោគគិន ពីប្រទេសម៉ាឡេស៊ី មកវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជា​ លើការការគ្រប់គ្រងសំណល់ ការរៀបចំរោងចក្រប្រព្រឹតិ្តកម្មទឹកក្វក់ពីទីក្រុង។
ក្នុងឱកាសនោះ ឯកឧត្តម​ Eldeen Husaini BIN MOHD HASHIM ក៏បានថ្លែងអំណរគុណ ចំពោះឯកឧត្តម រដ្ឋមន្រ្តី ដែលបានទទួលជួបពិភាក្សានៅពេលនេះ។ ឯកឧត្តម សន្យាថានឹងព្យាយាម ឲ្យអស់លទ្ធភាពក្នុងការបន្តពង្រឹង កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងម៉ាឡេស៊ី។ ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា ក៏បានស្នើសុំអញ្ជើញ ឯកឧត្តម សាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថាន ទៅចូលរួមសន្និសីទអាស៊ាន លើកទី៣ ស្តីពីជីវចម្រុះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលនឹងប្រព្រឹត្ដិ ទៅពីថ្ងៃទី១៥ ដល់ទី២០ ខែមីនាឆ្នាំ ២០២០ខាងមុខ។