អ្នកវិនិយោគិន និងជាអ្នកបើកយន្តហោះ (Pilot) ជនជាជាតិបារាំង មានបំណងចង់មកវិនិយោគទុន លើវិស័យអាកាសចរ នៅខេត្តបាត់ដំបង

14 01 2020

ព្រឹកថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាល ខេត្តបាត់ដំបង បានទទួល​សម្តែងការគួរសមជាមួយលោក Emmanuel DIAS អ្នកគ្រប់​គ្រងទូទៅ របស់គម្រោង Airaviata(AAT) Cambodia Regional Airlines Company នៅសាលាខេត្តបាត់ដំបង។

គោលបំណបង នៃជំនួបពិភាក្សានេះ គឺលោក Emmanuel DIAS អ្នកគ្រប់គ្រងទូទៅ របស់គម្រោង Airaviata(AAT) បានធ្វើបទ​បង្ហាញអំពីគម្រោង ជូនឯកឧត្តម អភិបាលខេត្ត ហើយលោកមាន​បំណងមកវិនិយាគ លើវិស័យអាកាសចរដឹកអ្នដំណើរ ដោយការហោះហើរជើងក្នុងស្រុក និងយន្តហោះ ប្រភេទខ្នាតតូច។ លោកបន្តថា នេះក៏ជាការជួយជំរុញ ឲ្យវិស័យទេសចរណ៍ ក៏ដូចអ្នកទេសចរណ៍ មកកាន់តែច្រើន ក្នុងខេត្តបាត់ដំបង ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានស្វាគមន៍ និងគាំទ្ រចំពោះគម្រោង ចង់វិនិយោគ លើវិស័យនេះ ក៏ដូចជាធ្វើឲ្យព្រលានយន្តហោះ ខេត្តបាត់ដំបង មានដំណើរ​ការឡើងវិញ។ ឯកឧត្តម បានបន្តទៀតថា បើគម្រោងនេះ ​ទទួលបានជោគជ័យ គឺងាយស្រួលដល់អ្នកធ្វើដំណើរ ជាពិសេស​គឺភ្ញៀវទេសចរណ៍ ដែលធ្វើដំណើរបានលឿន ទៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត ។