អូស្ត្រាលីរំពឹងលើភ្លៀង និងព្យុះដើម្បីពន្លត់ភ្លើងឆេះព្រៃ ដែលបានលេបត្របាក់ផ្ទៃដីព្រៃឈើ ក្នុងទំហំប៉ុនប្រទេសប៊ុលហ្គារី (Photo inside)

15-01-2020

អាជ្ញាធរឧតុនិយម និងធនធានទឹកអូស្ត្រាលី បានព្យាករណ៍ថាភ្លៀង និងព្យុះអាចនឹងនាំភាព ធូរស្រាលមួយចំនួនធំ ទៅកាន់ តំបន់ របំពុលទឹក ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០ ។ ភ្លើងឆេះ ព្រៃដែលបានឆាបឆេះតាំងតែពីខែកញ្ញា ឆ្នាំ២០១៩ មកទល់នឹងពេលបច្ចុប្បន្ននេះ បានផ្ដាច់ជីវិតមនុស្ស ២៨នាក់, បំផ្លាញ ផ្ទះសម្បែង ច្រើនជាង ២,៥០០ខ្នង ហើយសត្វអាចដល់ទៅមួយពាន់លានក្បាល ត្រូវបានគេព្រួយបារម្ភថាបានងាប់ ខណៈផ្ទៃដីត្រូវបានអណ្តាត ភ្លើងលេបត្របាក់ មានទំហំប៉ុនប្រទេសប៊ុលហ្គារី ។ នៅក្នុងវីដេអូមួយបង្ហោះ លើគេហទំព័រការិយាល័យ ឧតុនិយម លោកស្រី សារ៉ាហ៍ ស្កាល្លី (Sarah Scully) ដែលជាអាជ្ញាធរឧតុនិយមអូស្ត្រាលីមួយរូប បានលើកឡើងយ៉ាងដូច្នេះថា (ភ្លៀងធ្លាក់ខ្លាំង និងព្យុះអាចនឹង នាំភាពធូរស្រាល មកកាន់តំបន់ដែលកំពុងបំផ្លិចបំផ្លាញដោយសារភ្លើងឆេះព្រៃ ជាពិសេសគឺរដ្ឋ New South Wales និងរដ្ឋ Victoria តែម្ដង) ។ គួរជម្រាបថា ភ្លើងឆេះព្រៃតែងតែជាកើតឡើងជាញឹកញាប់ នៅកំឡុងរដូវក្ដៅនៅអូស្ត្រាលី ប៉ុន្តែភ្លើងឆេះព្រៃនៅឆ្នាំនេះគឺ មានសភាពខុសប្រក្រតី និងធ្ងន់ធ្ងរហួសប្រមាណ។ ចំណែកឯអង្គការ NASA នៅថ្ងៃពុធនេះក៏បាន បញ្ចេញទិន្នន័យពីផ្កាយរណប ផង ដែរថា  ផ្សែងបង្កឡើងដោយភ្លើងឆេះព្រៃកំពុងរសាត់អាណ្ដែត ស្ទើរតែពាសពេញបរិយាកាសពិភពលោក ។