ក្រសួងសាធារណការ ជូនដំណឹងពីពេលវេលាចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ចល័ត នៅតាមបណ្តាខេត្ត សម្រាប់ឆ្នាំ២០២០

15-01-2020

ដើម្បីជាកាបង្ខិតសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ចល័ត ឱ្យបានកាន់តែកៀកជិតបងប្អូនប្រជាពលរដ្ឋ ដើម្បី ចំណេញពេលវេលា ថវិកា និងចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តជូន ដំណឹងពីតារាងពេលវេលា ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ចល័ត សម្រាប់ឆ្នាំ២០២០ នៅតាមបណ្តាខេត្ត ។ នៅក្នុងសេចក្តីជូនដំណឹង របស់ក្រសួងសាធារណការ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ បានឱ្យដឹងទៀតថា បងប្អូនម្ចាស់ រថយន្តទាំងអស់ អាចយកយានយន្តរបស់ខ្លួន មកត្រួតពិនិត្យលក្ខណៈបច្ចេកយានជំនិះ (ឆៀក) នៅទីតាំងដែលជិតបំផុត តាមកាល កំណត់ និងទាន់ពេលវេលា ត្រឹមត្រូវ ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ CMVIC : ០១២ ៩៩០ ២២៣/ ០៦៩ ៥៦៧ ៨២២ / (HK)៖ ០១២ ៧៨៨ ១១៤ ដាក់ពាក្យ(ឆៀក) Online ៖ https://techinspection.mpwt.gov.kh/ ទាញយកខ្លឹមសារជាទម្រង់ PDF ៖ http://shorturl.at/ikmE8