រដ្ឋាករទឹកក្រុងភ្នំពេញ ជូនដំណឹងពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លី ដើម្បីតភ្ជាប់បំពង់ចែកចាយទឹកថ្មី ន

15-01-2020

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី ដើម្បីអនុវត្តន៍ ការងារ តភ្ជាប់បំពង់ចែកចាយទឹកថ្មី នៅក្នុងសង្កាត់មួយចំនួន ក្នុងខណ្ឌពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៥,១៧ និង២១ ខែមករា ឆ្នាំ២០២០ ។ តំបន់ដែលត្រូវផ្អាកផ្គត់ផ្គង់ទឹកស្អាត រយៈពេលខ្លីនោះរួមមាន ៖

* សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០ ។
* សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២០ ។
* សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០ ។

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងទាំងស្រុង៖