ចំណាប់អារម្មណ៍ថ្មី ! តារាម៉ូតកាណាដា វះកាត់ឲ្យមាន ត្រចៀកអែល

ពុធ ២៥ ធ្នូ, ២០១៣ ម៉ោង ១៣:៣៥

តារាបង្ហាញម៉ូត កាណាដាម្នាក់ បានធ្វើការវះកាត់ត្រចៀករបស់ខ្លួន ទៅជាត្រចៀកអែល (elf) ដែលមានរាងស្រួចខាងលើ និងមើលទៅស្រស់ស្អាតម្យ៉ាងមួយបែប ពីត្រចៀក ដែលមានរូបរាងធម្មជាតិ។

យ៉ាងណាមិញ នាងមានឈ្មោះថា Melynda Moon អាយុ ២៣ឆ្នាំ បានសម្រេចចិត្ដធ្វើការវះកាត់ ដែលត្រចៀកនាង មានរូបរាងដូចជា ត្រចៀកនៅក្នុងតួអង្គនៃសៀវភៅ ដែលនាងចូលចិត្ដនោះគឺ "Lord of the Rings" ដែលជារឿងបែបប្រលោមលោកដ៏ ល្បីល្បាញ។ ចំពោះការវះកាត់នាង បានធ្វើឡើងកាលពីខែសីហា ឆ្នាំ ២០១១ ដែលនាងជាអ្នករស់នៅក្នុងទីក្រុង Guelph នៃ Ontario ប្រទេស កាណាដា។ ជាមួយគ្នានោះ នាងបាននិយាយនៅក្នុងឯកសារភាពយន្ដនៃការវះកាត់ នៅក្នុងយូធូបថា ភាពស្រស់ប្រណីតនៃត្រចៀកអែល (elf៖ សូមមើលរូបភាពខាងក្រោមអត្ថបទ) គឺជាអ្វីដែលនាងគោរព និងស្រឡាញ់ជាខ្លាំង។

បន្ថែមពីនោះ បានឲ្យដឹងថា ការវះកាត់នេះអស់ទឹកប្រាក់តែ ៤០៨ ដុល្លារតែប៉ុណ្ណោះ ដែលវេជ្ជបណ្ឌិតគ្រាន់តែជាស្បែកចេញ ខ្លះ និងដេរបញ្ចូលគ្នា ដើម្បីឲ្យមានរូបរាងដូចដែលនាងចង់បាន ដែលនៅក្នុងនោះ ត្រចៀកនាង ក៏មានសភាពហើមផងដែរ ក្រោយពីការវះកាត់។ តែវាបានធូរស្រាល បន្ទាប់ពី កាត់ចែស(អំបោះដែលដេរ និងដើម្បីផ្គុំសាច់ចូលគ្នា ឲ្យមានរាងស្រួច) និងមានសភាជាធម្មតា ប៉ុន្មានអាទិត្យក្រោយមក។

តើប្រិយមិត្ដចង់បានត្រចៀកបែបនេះដែរឬទេ?

សូមមើលរូបភាព ត្រចៀកអែល