ទទួលស្គាល់ករណីឆ្លងវីរុសកូរ៉ូណា ៦ បន្ថែមទៀត, ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់១៤នាក់

28-01-2020

អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃអង្គារនេះ បានទទួលស្គាល់ការឆ្លង វីរុសកូរ៉ូណាថ្មី៦ករណី បន្ថែមទៀត នៅក្នុងចំណោម ភ្ញៀវទេសចរណ៍ ដែលមកពី ប្រទេសចិន ហើយនេះបានធ្វើ ឱ្យចំនួនអ្នកឆ្លងសរុបកើន ដល់១៤នាក់ ។ នេះបើតាមលោក Tanarak Plipat ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ ។ លោក Tanarak Plipat ដែលជាអគ្គនាយ ករងនៃនាយកដ្ឋាន គ្រប់គ្រងជំងឺឆ្លងថៃ បានបញ្ជាក់ថា ក្នុងចំណោមអ្នក ឆ្លងថ្មីទាំង៦នាក់ ខាងលើ មានអាយុចន្លោះពី៦0 ដល់៧០ឆ្នាំ សុទ្ធសឹងជាសមាជិក គ្រួសារតែមួយ មកពីខេត្ត Hubei ខណៈមនុស្សម្នាក់ ផ្សេងទៀតមកពីខេត្ត Chongqing ។ មិនតែប៉ុណ្ណោះ បើតាមលោក Tanarak អាជា្ញធរថៃ ក៏នឹងបង្កើនការត្រួតពិនិត្យលើអ្នក ដំណើរទាំងអស់មក ពីប្រទេសចិន ផងដែរ ។