ដឹងទេថា ហេតុអ្វីបានជាសាន់តា (Santa) ពាក់ឈុតអាវពណ៌ក្រហម?

អង្គារ ២៤ ធ្នូ, ២០១៣ ម៉ោង ១៥:២៣

ថ្ងៃគ្រិស្តម៉ាសជិតមកដល់ហើយ វាជាពិធីបុណ្យនៃ ជនជាតិប៉ែកបញ្ចឹមប្រទេស។ គេតែងតែប្រារព្ធធ្វើក្នុងថ្ងៃ២៥ ខែធ្នូ។ ចុះប្រិយមិត្តមានឆ្ងល់ទេ ហេតុអ្វីបានដើមកំណើតរបស់ សាន់តាបានពាក់អាវក្រហមអញ្ចឹង ?

 មួយរយៈពេលដ៏យូរ មកហើយព្រះបិតាបុណ្យណូអែល ត្រូវបានស្លៀកសម្លៀកបំពាក់ មានពណ៌ចំរុះផ្សេងៗគ្នាដូចជា ពណ៌បៃតង ពណ៌ស្វាយ ពណ៌ខៀវ ត្នោត ឬ ពណ៌ក្រហម។ ដោយមានការលំអរខ្លះ ក្នុងនោះមានស្លៀកខោ ពណ៌ខៀវ អាវវែងពណ៌លឿង អាវធំពណ៌ក្រហម។ ប៉ុន្តែក្នុងករណីខ្លះគាត់ក៏បានពាក់ អាវមានរោមសត្វ ពណ៌ត្នោត ខ្មៅឬ ពណ៌សនោះផងដែរ។ ជាពិសេសនៅលើក្បាលរបស់គាត់ បានពាក់ម្កុដបញ្ញើក្អែកមួយ ឬក៏មួកជាដើម ដើម្បីគ្របក្បាលរបស់គាត់។

ទស្សនៈផ្សេងទៀតបង្ហាញថា គាត់បានកាន់កែវស្រា និង ជក់ខ្សៀដីឥដ្ឋ តែអ្វីគ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរ នៅក្នុងឆ្នាំ ១៩៣០។ ក្រុមហ៊ុនកូកាកូឡា បានសម្រេចចិត្ត ក្នុងការប្រើប្រាស់យករូបភាព របស់តាក្លូស (Santa) ក្នុងយុទ្ធនាការផ្សព្វផ្សាយ ពាណិជ្ជកម្ម នៅរដូវរងាររបស់ខ្លួន និងបានយកសិល្បៈករ ជនជាតិអាមេរិក ដែលហៅថា Haddon Sundblom មកធ្វើជាតំណាងលោកតា សាន់តា។ Sundblom បានជ្រើសរើសដោយក្រុមហ៊ុន កូកាកូឡា CoCa Colaជាផ្លូវការ ដែលតម្រូវឲ្យស្លៀកសំលៀកបំពាក់ ពណ៌ក្រហម ពណ៌ស និងបានរចនាឡើងជាមួយ អាវធំរលុង ដោយមានខ្សែក្រវ៉ាត់ ពណ៌ខ្មៅមួយយ៉ាងតឹងផងដែរ ។ នៅពេលដែលយុទ្ធនាការ ផ្សព្វផ្សាយពាណិជ្ជកម្មរបស់ Sundblom ត្រូវបានបញ្ចប់  រូបភាពរបស់គាត់ ក្នុងសម្លៀកបំពាក់អាវក្រហម បានក្លាយជា ការពេញនិយមទូទាំង ពិភពលោករហូតដល់សព្វថ្ងៃនេះ។

នេះគឺជាប្រវត្តិសាស្រ្តថាតើហេតុអ្វី បានជាសាន់តាពាក់អាវក្រហម? ប្រិយមិត្តនឹងឃើញប្រជាជនលើ បណ្តាប្រទេសខ្លះៗបានស្លៀក សម្លៀកបំពាក់ពណ៌ក្រហម ក្នុងឪកាសបុណ្យណូអែលនេះ នុងថ្ងៃស្អែក។