ផ្លូវជាតិលេខ៥៨ ប្រវែងជិត២០០គីឡូម៉ែត្រ នឹងបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៦ ខែកុម្ភៈ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន

09-02-2020

ផ្លូវជាតិលេខ៥៨ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅកាន់ ផ្លូវជាតិលេខ៦៨ ស្ថិតនៅឃុំផុង ខេត្តឧត្តរមានជ័យ ប្រវែង១៧៤គីឡូម៉ែត្រ នឹងបើកសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ ក្រោមអធិបតីភាព របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ទេសរដ្ឋ មន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ក្នុងឱកាស ដឹកនាំក្រុម ការងារ ចុះពិនិត្យមើលការដ្ឋានស្ទឹងបត់ និងផ្លូវជាតិលេខ៥៨ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ផ្លូវនេះត្រូវបានសាង សង់ដោយក្រុមហ៊ុន សំណងសៀងហៃ ក្រោមក្របខណ្ឌឥណទាន ពីសាធារណរដ្ឋប្រជាមានិតចិន ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា ផ្លូវជាតិលេខ៥៨នេះ ជាប្រភេទផ្លូវក្រាលកៅ ស៊ូពីរស្រទាប់ (DBST) ហេីយនៅថ្ងៃខាងមុខទៀតនោះ នឹងធ្វេីយ៉ាងណាពង្រឹង គុណភាពផ្លូវជាតិលេខ៥៨នេះ ឱ្យទៅជាផ្លូវកៅស៊ូ AC ដេីម្បីខិតខំធ្វេីយ៉ាងណាឱ្យ ផ្លូវនៅក្នុងប្រទេសកម្ពុជា យេីង កាន់តែមានប្រសិទ្ធភាពខ្ពស់ ឱ្យបានស្របតាម គោលការ របស់សម្តេចតេជោ ហ៊ុន សែន ដោយធ្វេីយ៉ាងណាឱ្យផ្លូវ កាន់តែ មានប្រសិទ្ធភាព ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបញ្ជាក់ទៀតថា បេីទោះបីជាធ្វេីផ្លូវចាក់កៅស៊ូ AC កម្រាសណាក៏ដោយ បេីសិនជានៅតែ មានឡានដឹកទំនិញ លេីសកម្រិតកំណត់នោះ និងធ្វេីឱ្យផ្លូវរបស់យេីង មានការខូចខាតលឿន មុនការកំណត់ហេីយ ដូចនេះហេីយ ឯកឧត្តមក៏បានអំពាវនាវ ទាំងក្រុមហ៊ុនរថយន្តដឹកជញ្ជូន និងអ្នកដែលមានឡានដឹកទំនិញផ្ទាល់ខ្លួន ត្រូវតែចូលរួមគោរពច្បាប់ ទាំងអស់គ្នា ដេីម្បីចូលរួមថែរក្សា សមិទ្ធផលរបស់ជាតិយេីង ត្រូវគិតដល់ប្រយោជន៍រួម កុំគិតតែប្រយោជន៍ផ្ទាល់ខ្លួន ។សូមបញ្ជាក់ថា ផ្លូវជាតិលេខ៥៨ សាងសង់ឡើងក្រោម ប្រាក់កម្ចីសម្បទាន ពីរដ្ឋាភិបាលនៃចិន រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សរុបជាង១២២លានដុល្លារ សហរដ្ឋអាមេរិក ។ ផ្លូវនេះជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) គិតចាប់ពីផ្លូវជាតិ លេខ៥ ត្រង់គីឡូម៉ែត្រលេខ ៣៩៩+៩០០ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅកាន់ផ្លូវជាតិលេខ៦៨ ត្រង់គីឡូម៉ែត្រលេខ ១០១+៥០០ ខេត្តឧត្តរមានជ័យ ។ គម្រោងផ្លូវនេះបានចាប់ដំណើរការបើកការដ្ឋានសាងសង់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ។