ទេសរដ្ឋមន្ដ្រី គន់ គីម ទោះយប់យ៉ាងណា មន្ត្រីមូលដ្ឋានត្រូវជួយដោះស្រាយ

09-02-2020

ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដាំផ្ញើមន្ត្រីនៃសមាគមអតីតយុទ្ធជនគ្រប់ខេត្ត ត្រូវក្តាប់ឲ្យ បាន ពីជីវភាពរស់នៅ របស់សមាជិក និងបង្កើនការជួយដោះស្រាយ រាល់បញ្ហារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ទោះបីពេល យប់ព្រលប់យ៉ាងក៏ដោយ ។ ការផ្ដាំផ្ញើនេះត្រូវបានធ្វើឡើងក្នុងឱកាសចុះជួបសំណេះសំណាល សាកសួរសុខទុក្ខគ្រួសារ អតីត យុទ្ធជន និងពិនិត្យមើលការសាងសង់ផ្ទះ ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបាន ធ្វើជូនដល់អតីតយុទ្ធជន នៅភូមិអភិវឌ្ឍអតីតយុទ្ធជនបាត់ថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ ។ ក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី គន់ គីម បានកោតសសើរចំពោះថ្នាក់ដឹក នាំសមាគមអតីតយុទ្ធជនខេត្ត ដែលបាន ខិតខំឈូសឆាយដីបែងចែកជាឡូតិ៍ ខួងអណ្តូងទឹក និងសាងសង់ផ្ទះអំណោយ របស់សម្តេចតេជោ ហ៊ុន សែន បានមួយចំនួន ហើយកំពុងបន្តសាងសង់តាមផែនការ ។ ជាមួយគ្នានេះ ទេសរដ្ឋមន្រ្តី គន់ គីម បានណែនាំឲ្យគណៈកម្មការ សមាគមអតីត យុទ្ធជនខេត្ត គ្រប់គ្រងដីសម្បទានសង្គមកិច្ចរដ្ឋនៅ តាមគោលដៅឲ្យបានល្អ ការពារកុំឲ្យមានការរំលោភបំពាន បន្តខិតខំចុះជួប សំណេះសំណាលជាមួយសមាជិកអតីតយុទ្ធជន ក្តាប់ឲ្យបានពីជីវភាពរស់នៅរបស់សមាជិក និងមានវិធានការជួយ ដោះស្រាយរាល់ការលំបាករបស់ពួកគាត់ ពិសេសពេលគាត់ឈឺស្កាត់យប់ព្រលប់ ។