ស្នងការនគរបាលខេត្តព្រះសីហនុ ប្រាប់ពលរដ្ឋដែលបាត់ម៉ូតូ ឱ្យយកឯកសារមកផ្ទៀងផ្ទាត់ ដើម្បីទទួលបានម៉ូតូទៅវិញ

09-02-2020

ឯកឧត្តមឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានប្រកាសជូន ដំណឹងដល់ប្រជាពលរដ្ឋថា ប្រសិនបើមានបាត់ម៉ូតូក្នុងបទល្មើសណាមួយ សូមអញ្ជើញយករាល់ឯក សារសម្គាល់ផ្សេងៗមកពិនិត្យ ផ្ទៀងផ្ទាត់ នៅស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ដើម្បីទទួលបានម៉ូតូត្រលប់ទៅវិញ ។ ឯកឧត្តមឧត្តមសេនីយ៍ស្នងការ បាន បន្ថែមថា ករណីនេះសមត្ថកិច្ចជំនាញនគរបាល ដោយមានការដឹកនាំ សម្របសម្រួលពីព្រះរាជអាជ្ញារងសាលាដំបូងខេត្ត ឯកឧត្តម លឹម ប៊ុនហេង និងការបញ្ជាផ្ទាល់ពី ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងនាមប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត នគរបាលបានដកហូតម៉ូតូជាច្រើនគ្រឿង ពីកន្លែងបញ្ចាំខុសច្បាប់មួយកន្លែង មករក្សារទុកនៅស្នងការ ដើម្បីបន្តនិតិវិធី និងប្រគល់ ជូនម្ចាស់ដើមវិញ ។