ទេសរដ្ឋមន្ត្រី មាស សុភា មូលនិធិសម្រាប់អភិវឌ្ឍឃុំសង្កាត់នៅឆ្នាំ២០២០នេះ ទទួលបានថវិកាជាង ១២ម៉ឺនដុល្លារ ក្នុងនោះថវិកា ៧៧០០០ដុល្លារ សម្រាប់អភិវឌ្ឍន៍

10-02-2020

ទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តព្រះវិហារ បានថ្លែងថា មូលនិធិសម្រាប់ឃុំ-សង្កាត់ នៅ ឆ្នាំ២០២០នេះ ទទួលបានថវិកាជាង ១២ម៉ឺនដុល្លារ ក្នុងនោះថវិកា ៧៧០០០ដុល្លារ គឺសម្រាប់អភិវឌ្ឍន៍ ។ បើប្រៀបធៀបឆ្នាំ ២០១៩  មូលនិធិឃុំ-សង្កាត់ មានថវិកាត្រឹមជាង ១ម៉ឺនដុល្លារប៉ុណ្ណោះ មិនអាចធ្វើអ្វីបានទេ ។ ថ្លែងនៅក្នុងវេទិការសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិ ដែលរៀបចំធ្វើឡើងនៅ វត្តមរតកតេជោបុរីស្វារះ ក្នុងភូមិធម្មជាតិ សម្តេចតេជោ ឃុំស្រអែម ស្រុកជាំ ក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងថា នៅឆ្នាំ២០១៨មូល និធិឃុំ-សង្កាត់មានថវិកាតែងជាង ១ម៉ឺនដុល្លារប៉ុណ្ណោះ មិនអាចធ្វើអ្វីកើតទេ តែនៅឆ្នាំ២០២០នេះមូលនិធិឃុំ សង្កាត់មានថវិកា ជាង ១២ម៉ឺនដុល្លារ ក្នុងនោះថវិកា ៧៧០០០ដុល្លារ សម្រាប់អភិវឌ្ឍន៍ដូច្នេះ មេឃុំក្រុមប្រឹក្សាឃុំ សង្កាត់មានលទ្ធភាព ក្នុងការ អភិវឌ្ឍន៍សមិទ្ធិផលនានា ក្នុងមូលដ្ឋាន ដោយខ្លួនឯងបាន ។ ប៉ុន្តែសម្រាប់ឆ្នាំ២០២៣ មូលនិធិឃុំ-សង្កាត់ឡើងដល់ ២២ម៉ឺនដុល្លារ ក្នុងនោះថវិកាសម្រាប់អភិវឌ្ឍន៍គឺ ១៥៤០០០ដុល្លារ នេះជាបញ្ហាមួយធ្វើ ឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន កាន់តែមានការរីក ចម្រើន ។ នៅក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានថ្លែងពាំនាំនូវ ការផ្តាំផ្ញើសាកសួរសុខទុក្ខ និង ការនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋក្នុង ខេត្តព្រះវិហាររបស់យើង ។ ឯកឧត្តម បន្តថា គោលបំណង នៃការជួបគ្នាក្នុងពេលនេះ គឺដើម្បីឲ្យក្រុមការងារ របស់រាជរដ្ឋាភិបាលបាន ស្តាប់នៅមតិយោបល់ ស្តាប់នៅទុក្ខកង្វល់ របស់ប្រជាពលរដ្ឋ សម្រាប់ឃុំស្រុក ពីបញ្ហាកើតជាប្រចាំ ។ ឯកឧត្តម ថាម្យ៉ាងវិញទៀត ពេលដែលយើង បានស្តាប់ហើយ មានចំណុចណាដែល អាជ្ញាធរដែនដីខេត្ត ស្រុកអាចបំភ្លឺ និងបញ្ហា មួយចំនួនដែលពិបាក គឺក្រុមការងាររដ្ឋាភិបាល និងអាចបកស្រាយ ។ តាមរយៈវេទិការសាធារណៈនេះ គឺបានបញ្ជ្រាបគោល នយោបាយ បញ្ជ្រាបនូវយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាលជូនដល់ ប្រជាពលរដ្ឋ  ឯកឧត្តមថា ក្រោយពីបានស្តាប់ និងការបក ស្រាយមួយចំនួន និងមានការដោះស្រាយ នៅសំណូមពរនៅទុក្ខកង្វល់មួយ ចំនួនរបស់ប្រជាពលរដ្ឋដែលបានស្នើ ហើយការដោះ ស្រាយនេះគឺមាន កម្រិតតាមរយៈមេឃុំ ក្រុមប្រឹក្សាឃុំ សង្កាត់ តាមរយៈរដ្ឋបាលក្រុង ស្រុកខេត្ត ហើយកម្រិតដែលធំជាង នេះគឺ កម្រិតរដ្ឋាភិបាល ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងជម្រាបជូន ប្រជាពលរដ្ឋថា ជាច្រើនអាណត្តិ ពិសេសដើម អណត្តិទី៦ នៃរាជរដ្ឋាភិបាលដែល កើតចេញពីការបោះឆ្នោត ដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា មកដល់ពេលនេះ និយាយអំពីស្រុកទេស គឺទទួលបានសុខសន្តិភាព តាមរយៈនយោបាយឈ្នះឈ្នះ ហើយនយោបាយនេះមានតែ គណបក្សប្រជា ជនកម្ពុជា មានតែរាជរដ្ឋាភិបាលទេ ដែលផ្តើមនូវគោល នយោបាយនេះ បានធ្វើឲ្យកម្ពុជាយើង មានឯកភាពជាតិ បង្រួបបង្រួម ក្រោម ដំបូលនៃសន្តិភាព ដែលយើងនិយាយថា អរគុណសន្តិភាព ។នៅក្នុងឱកាសនៃវេទិការសាធារណៈ របស់ក្រុមការងារ ថ្នាក់ជាតិក្នុងឱកាសនោះ គឺប្រជាពលរដ្ឋចំនួន ១៨នាក់ មកពីភូមិ ឃុំនានាក្នុងស្រុកជាំក្សាន្ត បានឡើងបញ្ចេញមតិ យោបល់ និងសំណូមពរនានាដូចជា បញ្ហាដីធ្លី បញ្ហាផ្លូវ និងបញ្ហាអគ្គិសនីជាដើម ។ក្រោយពីបានស្តាប់ នូវការបកស្រាយពី តំណាងអង្គភាព ពាក់ព័ន្ធរួចមក បានធ្វើឲ្យប្រជាពលរដ្ឋបាន ធូរស្រាលក្នុងចិត្ត និងទទួលយកដោយក្តីរីករាយ ពិសេសេរឿងដីស្រែចំការ ២ហិកតា ដែល ឯកឧត្តមទេសរដ្ឋមន្ត្រីបាន ប្រកាសចែកជូនមិនឲ្យលើសពីឆ្នាំនេះ ។