សត្វដំរីព្រៃ ១ក្បាល ធ្លាក់ផុងក្នុងរណ្តៅ នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី តែត្រូវសង្រ្គោះបាន

10-02-2020

សត្វដំរីព្រៃ១ក្បាល បានធ្លាក់ផុងក្នុងរណ្តៅ នៅស្រុកកែវសីមា នៅខេត្តមណ្ឌលគិរី ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចស្រុកជួយសង្រ្គោះ បានហើយ ។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម នួន សារ៉ន អភិបាលស្រុកកែវសីមា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។ ឯកឧត្តម នួន សារ៉ន បានឱ្យដឹងថា សត្វដំរីព្រៃ ១ក្បាល បានធ្លាក់ផុងក្នុងរណ្តៅ ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ទំនងវាធ្លាក់តាំង ពីពេលយប់មិញមកម្ល៉េះ ។ វាជាសត្វដំរីឈ្មោលធំពេញវ័យមួយក្បាល ។