ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃនេះដល់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០, តំបន់ខ្លះមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម

12-02-2020

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ។ ក្រសួងធនធានទឹកបានឲ្យដឹងថា តាមរយៈការតាមដានស្ថានភាព អាកាសធាតុជាប់ជាបន្តសង្កេតឃើថា៖ កម្រិតសម្ពាធទាបខ្សោយ បាននឹងកំពុងគ្របដណ្តប់លើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ

១-តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ -សីតុណ្ហភាពអប្បបរមា មានពី១៩-២២អង្សាសេ -សីតុណ្ហភាពអតិបរមា មានពី៣១-៣៣អង្សាសេ

២-តំបន់វាលទំនាបកណ្តាល -សីតុណ្ហភាពអប្បបរមា មានពី២៤-២៦អង្សាសេ -សីតុណ្ហភាពអតិបរមា មានពី៣២-៣៤អង្សាសេ នៅថ្ងៃទី១២-១៣ ខែកុម្ភៈ ផ្នែកខ្លះនៃរាជធានី-ខេត្តនៃតំបន់វាលទំនាបភាគខាងក្រោម

និងខេត្តនៅភាគខាងកើតជាប់នឹងប្រទេសវៀតណាម នឹងអាចមានភ្លៀងខ្សោយ ។

៣- តំបន់មាត់សមុទ្រ -សីតុណ្ហភាពអប្បបរមា មានពី២៤-២៦អង្សាសេ -សីតុណ្ហភាពអតិបរមា មានពី៣១-៣៣អង្សាសេ

នៅថ្ងៃទី១២-១៥ ខែកុម្ភៈ ផ្នែកមួយចំនួននៃរាជធានី-ខេត្តនៅតំបន់មាតុសមុទ្រ នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម ។