ជប៉ុនរាយការណ៍ពីករណីដំបូងនៃអ្នកស្លាប់ដោយសារវីរុស COVID-19 នៅក្នុងប្រទេសខ្លួន

13-02-2020

រដ្ឋមន្រ្តីសុខាភិបាលជប៉ុន លោក Kato Katsunobu បានប្រកាសឲ្យដឹងថា នាថ្ងៃព្រហស្បតិ៍នេះ ស្រ្តីចំណាស់ជនជាតិជប៉ុន ម្នាក់ អាយុខ្ទង់៨០ឆ្នាំ ដែលឆ្លងវីរុសកូរ៉ូណា COVID-19 បានបាត់បង់ជីវិត ខណៈវាជាករណីអ្នកស្លាប់ ដំបូងដោយសារវីរុសនេះ នៅក្នុង ប្រទេសជប៉ុន ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន The Guardian នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ។ លោករដ្ឋមន្រ្តីសុខាភិបាលជប៉ុន បានបញ្ជាក់ថា អ្នកជំងឺម្នាក់នោះមានទីលំនៅ នៅក្នុងខេត្ត Kanagawa ជាប់នឹងទី ក្រុងតូក្យូ ដោយ គាត់ត្រូវបានបញ្ជូន ទៅទទួលការសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ជាមួយ រោគសញ្ញារលាក សួត ខណៈការធ្វើតេស្តលម្អិតដែលចេញ លទ្ធផលក្រោយពេលគាត់ទទួលមរណភាព បានបង្ហាញថា គាត់មាន ផ្ទុកវីរុស COVID-19 ។ បើលោក Kato អ្នកជំងឺវ័យចំណាស់រូបនោះ មិនធ្លាប់មានប្រវត្តិធ្វើ ដំណើរទៅកាន់ប្រទេសចិន ហើយក៏ពុំមាន ការធ្វើប្រាស្រ័យទាក់ទង ជាមួយភ្ញៀវទេសចរចិននោះដែរ ។ គួរជម្រាបថា បច្ចុប្បន្នប្រទេសជប៉ុន មានករណីវីរុស COVID-19 សរុបយ៉ាងហោច២៤៧ករណី ដែលក្នុងនោះមាន២១៩ករណី ជា ការឆ្លងនៅលើកប៉ាល់ទេសចរណ៍ខ្នាតយក្សមួយឈ្មោះថា Diamond Princess ដែលកំពុងបន្តស្ថិតក្រោមការតាមដាន នៅលើផ្ទៃ សមុទ្រក្បែរទីក្រុង Yokohama។ ខាងលើគឺជាករណីទី៣ហើយ នៃអ្នកស្លាប់ពាក់ព័ន្ធនឹងវីរុស COVID-19 នៅក្រៅដែនដីចិនដីគោក ដោយករណីពីរទៀតគឺនៅហ្វីលីពីន និងនៅទីក្រុងហុងកុង ។