ក្រសួងសេដ្ឋកិច្ច អំពាវនាវដល់ក្រុមហ៊ុនអចលនទ្រព្យ គប្បីបន្ធូរបន្ថយថ្លៃលក់ផ្ទះជូនកម្មករដែលរងផលប៉ះពាល់ការងារ

09-03-2020

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្ដីអំពាវនាវ ដល់ម្ចាស់ក្រុមហ៊ុន អចលនទ្រព្យទាំង ឡាយ នូវសំណើមួយចំនួនពាក់ព័ន្ធនឹង ការបន្ធូរបន្ថយថ្លៃ ឬបញ្ចុះថ្លៃសមស្របណាមួយ សម្រាប់ការលក់លំនៅឋានជូនកម្មករ និយោជិត ដែលរងផលប៉ះពាល់ដោយសារការព្យួរការងារ​ ។ សំណើរបស់ក្រសួងសេដ្ឋកិច្ចចំពោះ ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យទាំង នោះ រួមមាន ១-ផ្ដល់ភាពទន់ភ្លន់អំពីលក្ខខណ្ឌនៃការបង់ប្រាក់ចំពោះការទិញលំនៅឋានរបស់កម្មករ និយោជិតណា ដែលទទួលរង ផលប៉ះពាល់ដូចបានគូសបញ្ជាក់ខាងលើ ។ ២-បញ្ចុះថ្លៃផ្ទះក្នុងកម្រិតសមស្របណាមួយ ខណៈដែលរាជរដ្ឋាភិបាល លបានសម្រេច ផ្ដល់ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅឋានគ្រប់ប្រភេទ) ដែលមានតម្លៃស្មើ ឬទាប​ជាង ៧០,០០០ដុល្លារ ក្នុងរយៈពេល១ឆ្នាំ ។

សូមអានខ្លឹមសារលម្អិតក្នុងសេចក្ដីអំពាវនាវរបស់ក្រសួងសេដ្ឋកិច្ច៖