នៅទីស្ដីការក្រសួងសុខាភិបាលនារសៀលថ្ងៃទី១៩ ខែមីនាឆ្នាំ២០២០នេះ

19-03-2020

នៅទីស្ដីការក្រសួងសុខាភិបាលនារសៀលថ្ងៃទី១៩ ខែមីនាឆ្នាំ២០២០នេះ មានរៀបចំពិធីប្រគល់ ទទួលឧបករណ៍ពិនិត្យរក វីរុស កូរ៉ូណាថ្មី( covid 19)ចំនួន៣,០០០ឈុត សម្រាប់បម្រើឲ្យការទប់ស្កាត់ និងការឆ្លើយតបការរាតត្បាត នៃវីរុសកូរ៉ូណាថ្មី(covid 19)  របស់ ក្រុមហ៊ុន Wuxi Techstar Technology Co.Ltd និងសមាគមប្រឹក្សាសុខភាពប្រជាជន ដែលបានផ្តល់នូវឧបករណ៍ពិនិត្យ រកវីរុស កូរ៉ូណាថ្មី( covid 19) ចំនួន៣,០០០ឈុតជូន ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ ដើម្បីឲ្យមកក្រសួងសុខា ភិបាល ប្រើប្រាស់ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្នភាពនៃវីរុសកូរ៉ូណាថ្មី(covid 19) ។ ឯកឧត្តមសាស្ត្រាចារ្យ ម៉មប៊ុនហេង  រដ្ឋមន្ត្រី ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ ដែលបានខិតខំស្វែងរកជំនួយមកឲ្យ ក្រសួងសុខាភិបាល ហើយក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនWuxi Techstar Technology Co.Ltdនិងសមាគមប្រឹក្សាសុខភាពប្រជាជសម្រាប់ ផ្ដល់ជំនួយមនុស្សធម៌ដ៏ថ្លៃថ្លាមកដល់កម្ពុជាក្នុងការត្រៀម រៀបចំឆ្លើយតបការ រីករាលដាលនៃជំងឺកូរ៉ូណាថ្មី(covid 19) ។