នៅក្នុងឱកាសអញ្ជើញចូលជួប សំដែងការគួរសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង ព័ត៌មាន

20-03-2020

នៅក្នុងឱកាសអញ្ជើញចូលជួប សំដែងការគួរសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង ព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ លោកជំទាវ Liurk Rodinguez  ឯកអគ្គរដ្ឋទូត សាធារណៈរដ្ឋគុយបា ប្រចាំកម្ពុជា បានសំដែងនូវការអរគុណ យ៉ាងជ្រាល ជ្រៅចំពោះ ប្រទេសកម្ពុជា ដែលបានអនុញ្ញាតអោយ នាវាទេសចរណ៏ខ្នាតយក្សរបស់ សហរដ្ឋអាមេរិក Westerdam ដែលមានផ្ទុក មនុស្សជាង ២ ពាន់នាក់ ភាគច្រើនជា ជនជាតិ អាមេរិក និងអឺរ៉ុប ចូលចតនៅកំពង់ផែ ខេត្តព្រះស៊ីហនុ កាលពីថ្ងៃទី ១៣ ខែ កុម្ភះ កន្លងមក នេះ ក្រោយពីមានការបដិសេដ ពីបណ្តាប្រទេស និង កោះ ចំនួន ៦ មិន អោយចូលចត ដោយសារតែការព្រួយបារម្ភថា ក្នុង ចំណោមមនុស្ស រាប់ពាន់នាក់ នៅលើនាវានោះ អាច មានផ្ទុក  វីរុស (Covid-19) ។ លោកជំទាវ ឯកអគ្គរដ្ឋទូត គុយបា បានចាត់ទុកថា សកម្មភាពមនុស្សធម៏របស់កម្ពុជា កន្លងមកនេះ គឺជាគំរូដ៏ល្អដែលប្រទេសគុយបា រៀនធ្វើតាម ដោយពេលថ្មីៗនេះ គុយបា បាន អនុញ្ញាតអោយ កាប៉ាល់ មួយចូលចត ដែលមានផ្ទុកអ្នកកើតជំងឺ កូវីត ១៩ ចំនួន ៥ នាក់ តែបានធ្វើការពិនិត្យព្យាបាល បានជាសះ ស្បើយ នឹងត្រឡប់ទៅប្រទេស កំណើតគេវិញហើយដែរ ។