យោងតាមការធ្វើបច្ចុប្បន្នភាពដោយ នាយកដ្ឋានសុខាភិបាលអង់គ្លេស

22-03-2020

យោងតាមការធ្វើបច្ចុប្បន្នភាពដោយនាយកដ្ឋានសុខាភិបាលអង់គ្លេសបានអោយដឹងថាពេលនេះទូទាំងប្រទេសអង់គ្លេសមានករណីឆ្លងមេរោគកូរ៉ូណាប្រមាណ5018ករណី ហើយមនុស្សជិត73000នាក់ត្រូវបានគេធ្វើតេស្ត៍រោគវិនិច្ឆេយរហូតមកដល់ពេលនេះ ។ តួលេខទិន្នន័យគិតតាំងពីម៉ោង ៩យប់ ថ្ងៃសៅរ៍ បានបង្ហាញមានការកើនឡើងជាង 1000 ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ។ ជាសរុបមនុស្ស ២៣៣ នាក់ដែលឆ្លងជម្ងឺកូរ៉ូណាបានស្លាប់នៅទូទាំងចក្រភពអង់គ្លេស ។