អ្នកនាំពាក្យរដ្ឋបាលរាជធានី ច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិតដែលអះអាងថា ខណ្ឌបឹងកេងកង នឹងបិទមិនអោយជនបរទេសធ្វើចរាចរណ៍នាសប្តាហ៍ក្រោយនេះ ......

22-03-2020

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញលោក ម៉េត មាសភក្តី បានច្រានចោលទាំងស្រុងនូវព័ត៌មានដែលថា ខណ្ឌបឹងកេងកងនឹងបិទមិនអោយជនបរទេសធ្វើចរាចរណ៍នាសប្តាហ៍ក្រោយនេះ ។ លោកម៉េត មាសភក្តី បានបញ្ជាក់យ៉ាងច្បាស់ថា ជុំវិញព័ត៌មានដែលថា មានការបិទមិនឲ្យជនបរទេសធ្វើចរាចរណ៍នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនាសប្តាហ៍ក្រោយនេះ វាជាព័ត៌មានមិនមានការពិតនោះទេ ។  លោកបានបញ្ជាក់ទៀតថា រដ្ឋបាលរាជធានីភ្នំពេញមិនមានហេតុផល បិទមិនឲ្យជនបរទេសធ្វើចរាចរណ៍នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនោះទេ ។ សូមបញ្ជាក់ថា  ការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ  ដែលបានលេីកឡេីងនាពេលនេះ  ក្រោយពីមានការ ផ្សព្វផ្សាយនូវព័ត៌មានតាមប្រព័ន្ធសង្គមមួយចំនួនដែលមិនមានការពិតថា ដែលបានលេីកឡេីងថាមានការបិទមិនឲ្យជនបរទេសធ្វើចរាចរណ៍នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនាសប្តាហ៍ក្រោយនេះ ក្រោយពីមានការរីករាលដាលនៃ ជំងឺ វីរុសកូវីដ ១៩ (COVID-19) ។ចំពោះព័ត៌មាននេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការច្រើនចោលទាំងស្រុង ។  លោក បានបញ្ជាក់ទៀតថា កន្លងមកនេះរដ្ឋបាលរាជធានីភ្នំពេញដូចជា ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំងជុំវិញការបង្ការទប់ស្កាត់នៃជម្ងឺនេះ ដោយបានដាក់នូវវិធានការបង្ការនិងទប់ស្កាត់នូវជំងឺនេះជាច្រើនផងដែរ ។  លោកបញ្ជាក់បន្ថែមថា ចំពោះអ្នកដែលបំពុលនូវព័ត៌មានដែលមិនមានមូលដ្ឋានច្បាស់លាស់នេះ រដ្ឋបាលរាជធានីភ្នំពេញក៏បាននិងកំពុងស្រាវជ្រាវ ដើម្បីឃាត់ខ្លួនចាត់វិធានការតាមផ្លូវច្បាប់ផងដែរ ។