រដ្ឋមន្រ្តីក្រសួងការពារជាតិនៃ ប្រទេសអេស្បាញបានបើកការស៊ើបអង្កេតមួយបន្ទាប់ពីទាហានជួយប្រយុទ្ធប្រឆាំង

25-03-2020

រដ្ឋមន្រ្តីក្រសួងការពារជាតិនៃប្រទេសអេស្បាញបានបើកការស៊ើបអង្កេតមួយបន្ទាប់ពីទាហានជួយប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវិរុសកូរ៉ូណាបានរកឃើញថាអ្នកជំងឺវ័យចំណាស់ម្នាក់ត្រូវបានគេបោះបង់ចោលឬទុកចោលអោយស្លាប់លើគ្រែមួយនៅឯមណ្ឌលថែទាំសុខភាព។អេស្បាញដែលជាប្រទេសមួយរងផលប៉ះពាល់អាក្រក់បំផុតទី ២ នៅអ៊ឺរ៉ុបបន្ទាប់ពីប្រទេសអ៊ីតាលីដែលត្រូវបានគេរាយការណ៍អំពី ករណីអ្នកស្លាប់កើនឡើងច្រើនជាង ៥០០ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ។  ជាសរុបមនុស្សចំនួន ២,៦៩៦ នាក់បានស្លាប់ នៅក្នុងប្រទេសនេះ និងមានករណីឆ្លងចំនួន ៣៩,៦៣៧ ករណីត្រូវបានគេបញ្ជាក់ ។ ប្រភព:CGTN