ការរុករកអ្នករស់រានមានជីវិតក្នុងគ្រោះថ្នាក់បាក់ផ្ទាំងទឹកកក

02/03/2015ក្រុមសង្រ្គោះនៅក្នុងប្រទេស AFGអាចនឹងទៅដល់ភូមិដាច់ស្រយាលមួយចំនួនក្រោយពីគ្រោះមហន្តរាយបាក់ផ្ទាំង ទឹកកកបានកើតឡើងនៅតំបន់ភ្នំក្បែររដ្ឋធានី Kabul។

ម៉ាស៊ីនឈូស ឆាយ និង គ្រឿងយន្តដទៃទៀតបានចាប់ផ្តើមសំអាតផ្លូវនានាដែលត្រូវបានកាត់ផ្តាច់អស់រយៈពេលជិតមួយ​សប្តាហ៏មកហើយនៅ Abdullah Khail នាភូមិមួយក្នុងចំណោមភូមិរងការបាក់ផ្ទាំងទឹកកកអ្នកភូមិកំពុងកើបទឹកកក​ចេញពីផ្ទះបែកបាក់ហើយរុករកសាកសពមនុស្ស។

អ្នកស្រុកម្នាក់បាននិយាយថាក្នុងភូមិនេះមានមនុស្ស២២នាក់​​បានស្លាប់និង ៤ នាក់របួស។   ចំនួនមនុស្សស្លាប់សរុបដោយសារការបាក់ផ្ទាំងទឹកកកនេះបានកើនឡើងដល់ទៅ១៩៨នាក់។   

អជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេស AFG បាននិយាយថានៅទូទាំងប្រទេសយ៉ាងណាហោចណាស់មនុស្ស២៤៧នាក់​បានស្លាប់ក្នុងគ្រោះមហន្តរាយបាក់ផ្ទាំងទឹកកក​​​និងទឹកជំនន់។