មនុស្សជាច្រើនពាន់អ្នកកាន់មរណៈទុក្ខសពលោក ញែម សូហ្វ

02/03/2015

        ប្រជាជន RUSSIA ជាច្រើនពាន់អ្នកបាននាំគ្នាដើរក្បួនកាលពីថ្ងៃ អាទិត្យនៅក្នុងទីក្រុង Moscow ដើម្បីកាន់មរណៈទុក្ខលោក Boric Nemtsov ជាអ្នកនយោបាយគណបក្សប្រឆាំងដែល​ត្រូវគេសម្លាប់នៅលើដងផ្លូវនៃរដ្ឋធានី​ហើយធ្វើអោយឲ្យមានការរិៈគន់​យ៉ាងខ្លាំងពីក្រុមប្រឆាំង។

          បញ្ហាអ្នកកាន់មរណៈទុក្ខកាលពីថ្ងៃ អាទិត្យបាននាំគ្នាដង្ហែរក្បួនទៅកាន់ស្ពានមួយនៅក្បែរវិមាន ក្រឹម ឡាំងនៃកន្លែងដែល​លោក Nemtsov ត្រូវបាន​​គេបាញ់សំលាប់មុនពេលកណ្តាលអាធ្រាត្រថ្ងៃសុក្រ។  មនុស្សទាំងឡាយមានអារម្មណ៏ដ៏ក្រៀមក្រំជាមួយនឹងវត្តមានជាច្រើនរបស់ POLICE។  ​អ្នកសំខាន់ៗនៃបក្សប្រឆាំង Russie បាននាំ​គ្នាចូលរួមក្នុងការដង្ហែរក្បូននេះក្នុងនោះមានលោក Mikhail Kasyanov អតីតនាយករដ្ឋមន្រ្ដីដែលបាន​ដង្ហែរទៅកាន់មហារជន។

          លោក Kasyanov​ បាននិយាយថាលោក Nemtsov ត្រូវបានគេសម្លាប់ដោយសារតែលោកកំពុងតែបង្ហាញអំពីឧក្រិតជន និងមិនខ្លាចនិយាយចំៗពីរឿងនេះទេ។

ការធ្វើឃាទលោក Nemtsov អាយុ៥៥ឆ្នាំបានកើតរឿងតែប៉ុន្មានដងក្រោយពីលោកធ្វើបទសម្ភាន៏ជាមួយ ស្ថានីយវិទ្យុមួយ​ក្នុងអ្វីដែល​​លោកបានប្រកាសបដិសេធ ចំពោះគោលនយោបាយរបស់លោកប្រធានាធិបតី Russie Vladimiv Putin និងនៅថ្ងៃមុនពេល​ លោកជួយដឹកនាំការធ្វើយុទ្ឋនាការតវ៉ាប្រឆាំងនិងសកម្មភាពរបស់ Russie នៅក្នុងរបបនៃប្រទេស Ukraine វិបត្ដិសេដ្ឋមកច្ចក្នុងស្រុក។

        លោក Putin បានបញ្ឈរជើងនិងបំភិតបំភ័យក្រុមអ្នកនយោបាយប្រឆាំងរូបលោកដោយពួកគេមួយចំនួនដាក់គុក ហើយមួយចំនួនទៀតត្រូវនារទេសបញ្ចូនចាប់តាំងពីមានការតវ៉ានិងរូបលោកក្នុងឆ្នាំ២០១១និង២០១២។