រាជរដ្ឋាភិបាលកម្ពុជា សំរេចផ្តល់ជូនដីសម្បទានសេដ្ឋកិច្ច ចំនួន៩៨០ ហិកតា ដល់ក្រុមហ៊ុនអេង ឌីប៉ូ អភិវឌ្ឍន៍ដើម្បីបន្តសកម្មភាពធ្វើស្រូវប្រដេញទឹក

08 02 2017

នៅថ្ងៃអង្គារ៍ម្សិលមិញ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និង ឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអញ្ជើញជា អធិបតី ប្រកាស និង ប្រគល់ សជណ លេខ៨៩ របស់រាជរដ្ឋាភិបាល អនុញ្ញាតិអោយក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ បន្តសកម្មភាព ធ្វើការដាំដុះស្រូវប្រដេញទឹក បន្តទៀតនៅលេីទីតាំងដែលកំណត់របស់រាជរដ្ឋាភិបាល។      ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ រួមជាមួយ ក្រុមគណៈកម្មការចំពោះកិច្ច បានថ្លែងនូវការសាទេចំពោះក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍ ដែលរាជរដ្ឋាភិបាល បានចេញ ស.ជ.ណ លេខ៨៩ ឲ្យបន្តសកម្មភាពធ្វើការដាំដុះស្រូវប្រដេញទឹក ។ ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ នេះ ក្រសួង កសិកម្ម រុក្ខាប្រម៉ាញ និងនេសាទ ត្រូវសហការជាមួយក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍ ដើម្បី ជម្រុញការបង្ករបង្កើនស្រូវ ឲ្យទទួលបានទិន្នផលខ្ពស់ ដើម្បីជម្រុញការនាំចេញឲ្យទទួលបានជោគជ័យ តាមប្រកាសរបស់រាជរដ្ឋាភិបាល ។នៅក្នុងឱកាសនោះដែរ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់  និងនេសាទ បានលើកឡើងថា រាជរដ្ឋាភិបាល ទទួលស្គាល់ថា ការដោះស្រាយជាច្រើនដូចជា ដីសម្បទានសេដ្ឋកិច្ចនៅទូទាំងប្រទេសកន្លងមក គឺមានការប្រតិកម្មយ៉ាងខ្លាំង ដោយបានកើតឡើង ពីចលនារបស់ ប្រជាជន ក្នុងការទាមទារលើបញ្ហាដីធ្លីនេះ ។មកដល់បច្ចុប្បន្ន បញ្ហាទំនាស់ដីធ្លីគឺ មានការស្ងប់ស្ងាត់ ពីព្រោះក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ មានយន្តការដោះស្រាយ យ៉ាងច្បាស់លាស់ ទៅតាមនីតិវិធីជាជំហានៗ ធ្វើយ៉ាងណាជម្រុញឲ្យ ឃើញថា ប្រភេទដីណាមួយជាដី របស់ប្រជាពលរដ្ឋពិតប្រាកដ និងដីណាមួយជាដីសម្បទានសេដ្ឋកិច្ច របស់រដ្ឋ ដែលបាន ប្រគល់ជូនឲ្យ ក្រុមហ៊ុនឯកជន អភិវឌ្ឍន៍ ក្នុងតំបន់នីមួយៗ នៅទូទាំងប្រទេស ។ សូមបញ្ជាក់ថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញ ស.ជ.ណ. លេខ៨៩ ស្តីពីដំណើរការ និងអភិវឌ្ឍន៍ លើការអនុវត្តន៍ គម្រោងវិនិយោគ និងដោះស្រាយទំនាស់របស់ក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍ ដែលមាន ទីតាំងនៅក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល និងបានគល់ជូនក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍ បន្តសកម្មភាពធ្វើការដាំដុះស្រូវប្រដេញទឹក លើផ្ទៃដី៩៨០ហិកតាជាបន្តទៀត ព្រមទាំងជម្រុញប្រគល់ជូន ក្រុមការងារចំពោះកិច្ច ដែលមានតំណាងមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសមាជិក បន្តជម្រុញ ការវាស់វែង និងផ្តល់ប័ណ្ណសំគាល់សិទ្ធកាន់កាប់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋ ក្នុងដីសម្បទានសេដ្ឋកិច្ច របស់ក្រុម ហ៊ុន ដើម្បីធ្វើឲ្យបានជ្រះស្រឡះនូវបញ្ហាជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋ ក្នុងការជម្រុញឲ្យក្រុមហ៊ុនដំណើរការគម្រោង វិនិយោគឲ្យបានដោយរលូន ៕