សម្តេចតេជោនាយករដ្ឋមន្រ្តី - បុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី វត្តព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

08 02 2017

ព្រះវិហារថ្មី រួមទាំងសមិទ្ធផលនានា ក្នុងទីអារាមវត្តព្រែកប្រា ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជ ធានីភ្នំពេញ ដែលបានផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែង របស់ព្រះគ្រូចៅអធិការ គ្រប់ជំនាន់ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សប្បរសជន ពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេស ដែលបានផ្តល់នូវជំនឿជឿជាក់ រួបរួមសាមគ្គីយ៉ាងសស្រាក់សស្រាំ ក្នុងការកសាងសមិទ្ធផលនានា ក្នុងទីអារាម សម្រាប់ទុកជាទីសេនាសនៈដ៏គាប់ប្រសើរក្នុងវិស័យសាសនា បានប្រារព្វ ពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លង យ៉ាងមហោឡារិក តាមគន្លងប្រពៃណីសាសនា នៅព្រឹកថ្ងៃទី៨កុម្ភៈ ដោយ​បានការ អញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណា​ចក្រកម្ពុជា ។ ពិធីដ៏មានអត្ថន័យនោះ ក៏បានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ តំ ណាងគ្រប់ស្ថាប័នរបស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពុទ្ធបរិស័ទមកពីគ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេស ។ បច្ចុ ប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស ពិសេសពុទ្ធសាសនិកជនគ្រប់និគម បាននឹងកំពុងរីករាយទទួលយក នូវមនុញផល នៃសុខសន្តិភាព ស្ថិរភាព ការបង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងការបើកទូលាយក្នុងការប្រតិបត្តិ សាសនា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ផ្តើមចេញពីកិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្រ្កាមស៊ីវិលដ៏រ៉ាំរ៉ៃផ្ទៃក្នុងប្រទេស អូសបន្លាយពេលវេលាជាច្រើនទសវត្ស ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាកុល បុត្រខ្មែរមួយរូប បាននាំមកនូវសុខសន្តិភាព ជូនជាតិមាតុភូមិរហូតមកដល់បច្ចុប្បន្ន។

ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ មានប្រសាសន៍ថា  រយៈពេលប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ក្នុងមូល ដ្ឋាន រាជធានីភ្នំពេញ ដោយមានការគាំទ្រយ៉ាងពេញទំហឹង ពីប្រមុខរាជរដ្ឋាភិបាល និងដោយ មានការចូលរួម យ៉ាងសកម្មខ្លាំងក្លា របស់ថ្នាក់ដឹកនាំ ពុទ្ធបរិស័ទ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រមទាំងសប្បរសជន​គ្រប់មជ្ឈដ្ឋាន បានធ្វើឲ្យវិស័យពុទ្ធសាសនាមានភាពរីកចម្រើនទៅមុខ គួរឲ្យកត់សំគាល់ ក្នុងនោះសមិទ្ធផលសម្រាប់ បម្រើឲ្យ វិស័យសាសនា ដូចជាព្រះវិហារ សាលាធម្មសភា សាលាបាលី ពុទ្ធិកសិក្សា ផ្លូវថ្នល់ ស្រះទឹក និងហេដ្ឋារចនា សម្ព័ន្ធរូបវន្តផ្សេងៗទៀត ត្រូវបានកសាងឡើង សម្រាប់ជាប្រយោជន៍ ដល់ពុទ្ធសាសនិក បំពេញសង្ឃកម្មតាមពុទ្ធោវាទ និងជាទីកន្លែង សក្ការៈបូជាដ៏គត់មត់ ដើម្បីប្រតិបត្តិព្រះធម៌វិន័យ រក្សាទុកជាក្បូនខ្នាត តម្រាទំនៀមទម្លាប់ និងប្រពៃ ណីខ្មែរ។ ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍បន្តថា បច្ចុប្បន្ននេះរាជធានីភ្នំពេញ មានវត្តអារាមចំនួន ១៤៩វត្ត មានព្រះសង្ឃគង់អាស្រ័យចំនួន ៧ពាន់៨៨៥អង្គ គណៈកម្មការវត្តចំនួន ៥២៧នាក់ និងមាន សិល៍វន្ត សិល៍៍វតីចំនួន ១ពាន់២២៤នាក់ ។ ទាក់ទិនទៅនឹងការគោរពជំនឿសាសនានេះ ឯកឧត្តមអភិបាល នៃគណៈអភិបាល មានប្រសាសន៍ឲ្យដឹងដែរថា នៅរាជធានីភ្នំពេញក៏ដូចជានៅទូទាំងប្រទេសដែរ គ្មានការរឹតត្បិត សេរីភាពសាសនាណាមួយឡើយ ក្នុងនោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក៏ដូចជាមន្ទីរ អង្គភាពជំនាញ បានបើក ទូលាយ និងខិតខំសម្របសម្រួលរាល់ការប្រតិបត្តិជំនឿសាសនា របស់ បងប្អូនប្រជាពលរដ្ឋ ដោយឈរលើមូលដ្ឋានរដ្ឋ ធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត បទបញ្ជា វិធានសាសនា និងប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់ ដែលបន្សល់ ទុកពីបុព្វបុរសខ្មែរ ហើយបើទោះបីមានការប្រតិបត្តិសាសនាដទៃមួយចំនួនតូច ទីទៃពីព្រះពុទ្ធសាសនាក្តី ប៉ុន្តែក្នុង សង្គមកម្ពុជា គ្មានអរិភាពខាងជំនឿសាសនានោះឡើយ។

មានប្រសាសន៍សំណេះសំណាលទៅកាន់ព្រះសង្ឃនិងប្រជាពលរដ្ឋ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិ​ហារ​ថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងទីអារាមវត្តព្រែកប្រា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ទីអារាមនៅទូទាំងប្រទេសត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុង នៅក្នុងរបស់ខ្មែរក្រហម ។ សម្តេចតេជោបន្តថា ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ក្រោមការខិតខំប្រឹងប្រែងរួមគ្នាទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវបានអភិ​វឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់។ តាមរយៈនេះសម្តេចូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅប្រគេន និងជូនព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស រួមសាមគ្គីគ្នាសម្រេចបាននូវមហាស្នាដៃដ៏ធំធេង ជូនជាតិមាតុ ភូមិនារយៈពេលកន្លងមក។ ជាមួយនិងការថ្លែងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យដល់គ្រប់ទីអារាម​ទាំង​អស់ ខិតខំស្រាវជ្រាវ និងចងក្រង ជាសៀវភៅ ស្តីពីប្រវត្តិពិតប្រាកដ របស់ទីអារាមនិមួយៗ ដើម្បីជាឯកសារសំរាប់ មនុស្សជំនាន់ក្រោយបានសិក្សាស្រាវជ្រាវ និងរៀនសូត្រ ។ ជាមួយនិងការថ្លែងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានកត់សំគាល់ពីការធ្លាក់ចុះពីបញ្ហាមួយចំនួន ក្នុងសង្គម ដែលបណ្តាលមកពីការរីករាលដាលរបស់ពិភពលោក ក្នុងដំណាក់កាលបច្ចុប្បន្ន តួយ៉ាងដូចជាបញ្ហាគ្រឿងញៀន ដែលមិនគ្រាន់តែជះឥទ្ធពល ដល់ស្រទាប់មហាជននោះ  គឺវាបានកើតឡើង ចំពោះព្រះសង្ឃ និងបញ្ហាទុច្ចរិកមួយចំនួនដែលកើតចេញពីការបង្កើតឡើងនូវ ស្ថាប័នមីក្រូហិរញ្ញ វត្ថុ ដែលបានធ្វើការបោកប្រាស់ដល់ប្រជាពលរដ្ឋទូទៅ ធ្វើឲ្យបាត់បង់ផ្ទះសំបែង ដីធ្លី​ និងទ្រព្យសម្បត្តិផ្សេងៗទៀត។ ទាក់ទិនទៅនឹងបញ្ហាដែលបាននឹងកំពុងកើតមានឡើងនោះ សម្តេចតេជោនាយករដ្ឋ មន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា (ដាក់សម្លេងដើមសម្តេចពីបញ្ហាគ្រឿងញៀន និងពីបញ្ហាមីក្រូហិរញ្ញវត្ថុ ចំណុចទី១ និងចំណុចទី២)

  បន្ទាប់មកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបំ ពាក់គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ប្រគេនព្រះសង្ឃនិងជូនសប្បរសជននានា ចំនួន២៤អង្គ នាក់ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងសមិទ្ធផលសង្គមឡើងវិញ ក្នុងនោះរួមមាន គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ជាតូបការ ប្រគេននិង ជូន ព្រះញាណវង្ស ឃឹម សន ព្រះវិន័យមុនី ទេព ផាន លោក​ជំទាវ សម លក្ខិណា ឯកឧត្តម អ៊ុក សុទ្ធសេង គ្រឿង​ឥស្សរិយយស ព្រះរាជា ណាចក្រកម្ពុជា ថ្នាក់មហា​សេរីវឌ្ឍ​ន៍ ប្រគេននិងជូនព្រះទេពសត្ថា សៅរ៍ មុនី ព្រះសិរីកោសល្យ សុំ សុខា ព្រះសាមណឧត្តម ពេញ សុចន្ធី ឯក ឧត្តម គី តិច ឧកញ៉ា ហេង លី លោក សួស ឆមុនី លោក ព្រាប ពុទ្ធារ៉ា គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា មុនីសារ៉ាភណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ជូនលោកជំទាវ គី សុទ្ធា គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហា សេនា ប្រគេននិងជូនព្រះ រតន ញាណ អ៊ុក សារ៉ា ព្រះអគ្គញាណ ស្រេង សុខា លោកជំទាវ សុខ ខំរើន និងគ្រឿង​ឥស្សរិយ​យស ព្រះរាជាណាចក្រកម្ពុជា មុនីសារាភណ្ឌ ថ្នាក់មហាសេនាជូនលោក សៀន មិញ លោក អឹុង គួងហួត លោកស្រី ច្រឹក សម្ភស្ស ឧបាសក អំ សុខ លោកស្រី អីុម សារី លោកស្រី អីុម សារុំ លោក កែវ ឡេង និងលោក សុខ ផល្លា។ នៅក្នុងពិធីដ៏មានអត្ថន័យនោះដែរ បន្ទាប់ពីពិធីចែកអំណោយជានិម្មិតរូបជូនដល់តំណាងសាលាខណ្ឌច្បារអំ ពៅ តំណាងការិយាល័យអប់រំ សុខាភិបាលខណ្ឌ តំណាងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សិស្សកាយរិទ្ធ យុវជនកាក បាទក្រហមកម្ពុជា និងតំណាង ចាស់សិល៍វន្ត ចាស់សិល៍វតីរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញឡើងព្រះវិហារប្រារព្វពិធីការខណ្ឌសីមា និងកាត់ខ្សែបូរសម្ពោធឆ្លង ព្រះវិហាថ្មី និងសមិទ្ធផលនានា ក្នុងទីអារាមវត្តព្រែកប្រា ដើម្បីប្រគេនព្រះសង្ឃឧទ្ទិសចំពោះព្រះពុទ្ធសាសនា ចាប់​តាំងពីពេលនេះតរៀងទៅ ។

សូមបញ្ជាក់ថា វត្តព្រែកប្រាមានផ្ទៃដីសរុបទំហំប្រមាណ ៣ម៉ឺន៥ពាន់៨១៦ម៉ែត្រក្រឡា មានព្រះសង្ឃគង់នៅអាស្រ័យចំនួន ១៥អង្គ ។ ព្រះវិហាថ្មីដែលប្រារព្វពិធីបុណ្យបញ្ចុះខណ្ឌសីមានៅពេលនេះ មាន​ទទឹងប្រវែង១៤,៦០ម៉ែត្រ និងបណ្តោយប្រវែង ២៩,៦០ម៉ែត្រ និងមានកម្ពស់២ជាន់ ត្រូវបានបញ្ចុះបឋមសិលាសាង សង់ កាលពីថ្ងៃទី១ ខែធ្នូឆ្នាំ២០០៨ និងបានបញ្ចប់ជាស្ថាពរកាលពីចុងឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ។ ព្រះវិហារថ្មីនេះ ត្រូវបានស្ថាបនាចេញពីទេពកោសល្យនិងគំនិតច្នៃប្រឌិតរបស់មេជាងខ្មែរ យកតាមលំនាំរចនាបទដើមទាំងស្រុង នៃ ប្រាសាទបុរាណខ្មែរ។ សមិទ្ធផលថ្មីនេះ គឺបានកើតចេញពីមនុញ្ញផលនៃការអភិវឌ្ឍជាតិមាតុភូមិ ដើម្បីទ្រទ្រង់លើក ស្ទួយវិស័យពុទ្ធសាសនា និងផ្តើមចេញពីកម្លាំងមហាសាមគ្គីរបស់រាជរដ្ឋាភិបាល អាជ្ញាធរដែនដី ព្រះសង្ឃ លោកតាលោកយាយ ពុទ្ធបរិស័ទចំណុះជើងវត្ត បងប្អូនប្រជាពលរដ្ឋ ព្រមទាំងសប្បរសជន ទាំងក្នុង និងក្រៅប្រទេស ដែលបាន​ចំណាយថវិកាសរុបចំនួន ៤សែន៣ ម៉ឺន ៨ពាន់ ៨៤០ ដុល្លាអាមេរិក ។ ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មីនាពេល នេះ គឺមិនត្រឹមតែឆ្លុះបញ្ចាំងឲ្យឃើញពីជំនឿ និងការគោរពប្រតិបត្តិដ៏ជ្រាលជ្រៅរបស់យើង ទាំងអស់គ្នា ចំពោះ ព្រះ​ពុទ្ធ​សាសនា ដែលត្រូវបានចាត់ទុកថា ជាសាសនារបស់រដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញឲ្យឃើញនូវស្មារតី សាមគ្គីភាព និងការគាំទ្ររបស់ប្រជាពលរដ្ឋគ្រប់រូប ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរ ការស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យពីបាតឌៃទទេ ជាពិសេសវិស័យពុទ្ធសាសនា តាមរយៈការ បរិច្ចាកទានដ៏សប្បរស ដើម្បីកសាងនូវសមិទ្ធផលសង្គមនានា ទុកជាប្រយោជន៍ទាំងក្នុងផ្នែកពុទ្ធចក្រ និងអាណាចក្រ​៕