ព្រឹត្តិការណ៍ រត់ប្រណាំងដើម្បីចែករំលែក នៃក្តីស្រលាញ់ ដើម្បីអបអរសាទរថ្ងៃក្តីស្រលាញ់ ថ្ងៃទី១៤ កុម្ភៈ

13-02-17

ព្រឹត្តិការណ៍ រត់ប្រណាំង  ដើម្បីចែករំលែកនៃក្តីស្រលាញ់    ដើម្បីអបអរសាទរ​ទិវាក្តី​ស្រលាញ់ទី ១៤ កុម្ភៈ   បានប្រារព្វឡើងកាលពីថ្ងៃទី១២ ម្សិលមិញនៅកោះពេជ្រ ដោយមាន យុវជន កុមារ និង គ្រួសារយ៉ាងច្រើនកុះករ។លោកជំទាវ ម៉ក់ វណ្ណស៊ីថា ប្រធានគណៈកម្មការស្រ្តី និង កីឡា មានប្រសាសន៍ ព្រឹត្តិការណ៍រត់ដើម្បីសេចក្តី ស្រលាញ់ឆ្នាំនេះ មានការចូលរួមច្រើនខុសពីឆ្នាំមុនៗ បើទោះ​បីពុំ​មានផ្តល់ប្រាក់រង្វាន់ចំណាត់ថ្នាក់ជ័យលាភីក៏ដោយ ។  នេះបង្ហាញអោយឃើញ  ពីការចាប់​អារម្មណ៍  និង ការចូលរួមលេង កីឡា របស់ស្រ្តីដើម្បីក្លាយជាចលករ មួយក្នុងការលើកស្ទួយ និង ជំរុញវិស័យកីឡាកម្ពុជា អោយកាន់តែរីកចម្រើនឆ្ពោះទៅស៊ីហ្គេម ឆ្នាំ ២០២៣ នៅពេល​កម្ពុជា ធ្វើជាម្ចាស់ផ្ទះ។  លោកជំទាវ    បន្តថាគោលបំណងក្នុងការរៀបចំកម្មវិធី     រត់ដើម្បី​សេចក្តី​ស្រលាញ់     ក្រៅពីបំផុសស្រ្តីអោយចូលរួម លេងកីឡា ក៏ដើម្បីចែករំលែកសេចក្តី ស្រឡាញ់​ថ្ងៃទី១៤-កុម្ភៈ។ លោកជំទាវ បានជំរុញយុវជនអោយងាកមកលេងកីឡា ចៀសវាង​កា រ​យល់ខុសពីអត្ថន័យនៃថ្ងៃ១៤កុម្ភៈដែលជាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ជាក់ស្តែងចំពោះយុវជន ស្រលាញ់កីឡាគួរយកគំរូតាមកញ្ញា ស៊ន សៀវម៉ី និង លោកស្រី កែ ឡេង ដែល​ត្រូវបានចាត់ទុកជាវីរៈកីឡាការិនីដណ្តើមមេដាយជូនជាតិទៀតផង។ ជាមួយគ្នានេះលោកជំទាវ ឡោ ខេង តំណាងរាស្រ្ត មណ្ឌលរាជធានីភ្នំពេញ បានបង្ហាញពីមោទនៈភាពចំពោះសកម្មភាពរបស់យុវជន បច្ចុប្បន្នដែលមិនត្រឹមតែ​ខិតខំ​រៀន​សូត្រនោះទេ គឺថែមទាំងយកពេលវេលាទំនេរពីការសិក្សា  មកចូលរួមជាមួយការងារសង្គម   ក៏ដូចជាការលេងកីឡាជាដើម។   សូមបញ្ជាក់ថា ទិវារត់ប្រណាំងដើម្បីទាំងអស់គ្នានេះ   ដែល​រៀបចំឡើងនៅកោះពេជ្រ   មានអត្តពលិកជាតិ   និង   អន្តរជាតិ ប្រមាណជាជិត៤ពាន់នាក់ ចូលរួម។ ថវិកាដែលបានពីការចុះឈ្មោះចូលរួម និង ការឧបត្ថម្ភផ្សេងៗ នឹងយកទៅប្រើប្រាស់ ដើម្បីបម្រើដល់សកម្មភាបមនុស្សធម៌ សម្រាប់វិញ្ញាសា ដែលត្រូវប្រកួតប្រជែង រួមមានរត់​​ប្រណាំងចម្ងាយ៥គីឡូម៉ែត្រ ដើរចងជើងជាគូចម្ងាយ១០០ម៉ែត្រ និងរត់​គៀបប៉េង​ប៉ោង​ចម្ងាយ​១០០ម៉ែត្រ។