ការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មាន២២ក្រុម ដែលបែងចែកចេញជា៤ពូល និងបញ្ចក់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ ខាងមុខ

14 02 2017

សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ បានរៀបចំ ការ ប្រកួត កីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ប្រចាំ សាកលវិទ្យាល័យ និងជាពិសេស ដើម្បីស្វែងករ កីឡាករល្អៗ ដើម្បីឆ្ពោះទៅការប្រកួត ជ្រើសរើសឯក ថ្នាក់ឧត្តមសិក្សា នាពេលខានមុខ។ ជាក់ស្តែង កាលពីចុងសប្តាហ៍កាលពីទៅ ក្រុម ដឺប៉ាតាម៉ង់ជីវវិទ្យា បានយកឈ្នះ ក្រុមដឺប៉ាតា ម៉ង់ព័ត៌មាន ក្នុងលទ្ធផល៣ទល់២។

លោក ហេង ឌីណា ប្រធានគណៈកម្មការ នាយកសមាគម និស្សិតសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ បានឲ្យដឹងថា ការប្រកួតកីឡាបាល់ទាត់នេះ ឡើងក្នុងគោបំណង ដើម្បីនិស្សិតបានស្គាល់គ្នា តាមរយៈការលេងកីឡា និងសាមគ្គីភាព តាមដឺប៉ាតាម៉ង់ ហើយកីឡានាំមកនូវមិត្តភាព និងនាំមកនូវសេចត្តីថ្លៃថ្នូរ ។ លោក ហេង ឌីណា ប្រធានគណៈកម្មការ បានបន្តទៀតថា ការប្រកួតបាល់ទាត់នេះ ក៏ចង់ស្វែងរក កីឡាករ ល្អៗ ដើម្បីឆ្ពោះទៅរកការប្រកួតជ្រើសរើសឯក ថ្នាក់ឧត្តមសិក្សា ផងដែរ។

សូមបញ្ចាក់ថា ការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មាន២២ក្រុម ដែលបែងចែកចេញជា៤ពូល និងបញ្ចក់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ ៕