ទីលានបាល់ទាត់ និងសំភារះកីឡាមួយចំនួន ត្រូវបាន ឯកឧត្តម ខៀវ កាញារិទ្ទ ប្រគល់ជូនបងប្អូនឥស្លាម នៅស្រុកកោះសូទិន

15 02 2017

ទីលានបាល់ទាត់ ដែលចំណាយថវិកា ប្រមាណជាង ៧ពាន៥រយ ដុល្លារអាមេរិក និងសំភារះ​កីឡា ​មួយ​​ចំនួន ត្រូវ​បាន ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងលោកជំទាវ បានប្រគល់ជូន ដល់​យុវ​​ជន នៅ​ភូមិ១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្ត កំពង់ ចាម កាលពីថ្ងៃម្សិលមិញ។ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មានប្រសាសន៍ថា នេះ​គឺ​ជា ​សញ្ញា​វិជ្ជមាន​ មួយ​សម្រាប់​​យុវជន​នៅ​តំបន់ជនបទ ចូលរួមលេង​បាល់ទាត់​ ហើយនៅ​កម្ពុជា​កំពង់រីក​ចំរើន ​ហើយ​ក្មេង​ៗតាម​តំបន់​នានា​ៗ​ក៏​ចូល​​ចិត្ត ​លេង​កីឡា​ដែរ ឱ្យ​តែ​មាន​ទីលាន​ មួយ​ឱ្យ​បាន​ត្រឹម​ត្រូវ ។នៅ​ក្នុង​​ពិ​ធី​ប្រគល់ជូនទីលានបាល់ទាត់ នេះផងដែរ ក៏មានការប្រកួត កីឡាបាល់ទាត់រវាង ក្រុម​យុវ​ជន​​ស្រុក​​កោះ​សូទិន និង​ក្រុមយុវជន ក្រសួងព័ត៌មាន ជាលក្ខណៈមិត្តភាព ដើម្បី​​រឹតចំណងសាមគ្គីភាព ក៏​ដូចជា​បង្កើន​​ កិច្ច​ស​ហ​ប្រតិ​ប​ត្តិ​ការ រវាងថ្នាក់ដឹកនាំ ដែលជាមន្ត្រីរាជការ ជា​មួយ​ប្រ​ជា​​ពលរដ្ឋ តាម​មូល​ដ្ឋាន​ជនបទ ធ្វើ​យ៉ាង​​បំផុត​វិស័យ​កីឡា​បាល់ទាត់ នៅព្រះរាជាណាចក្រកម្ពុជា មានការរីក​ច​ម្រើន ។ដោយនៅក្នុងតង់ទី១ ចាប់ផ្តើមបាន ប៉ុន្មាននាទីផង ក្រុមយុវជន ស្រុកកោះសូទិន មានឳកាស ទាត់​បាល់​​បញ្ចូល​     ទី របស់ក្រុមយុវជនក្រសួងព័ត៌មាន  ១ទល់នឹង០ ហើយលទ្ធផលនេះ បាន​រក្សា​រហូត​បញ្ចប់​ការ​ប្រកួត ។ ចូលដល់តង់ទី២ ក្រុមយុវជនក្រសួងព័ត៌មាន ធ្វើការវាយបកវិញ នៅតែមិនមានសំណាង រកគ្រាប់​បាល់ បាន​ឡើង​ បើទោះបី មានឧកាសជាច្រើន ក៏ដោយ ។ ជិតនឹងបញ្ចប់ការប្រកួត ទៅហើយក្រុមយុវជន ស្រុក​កោះសូទិន បានរក​គ្រាប់​បាល់បន្ថែមទៀត ចប់ការប្រកួត ក្រុមយុវជន ស្រុកកោះសូទិន បានយក​​ឈ្នះ​លើ ​ក្រុម​ក្រសួង​ព័ត៌​មាន ក្នុង​លទ្ធផល ២ទល់នឹង០ ។ ក្រោយពីបញ្ចប់ការប្រកួត លោក អនឃូន សំអូន ប្រធានក្រុមកីឡាបាល់ទាត់ យុវជនក្រសួងព័ត៌មាន ឲ្យដឹ​ង​ថា ក្រុមយុវជន ស្រុក​កោះ​សូទិន អនាគត គឺជាទំពាំស្នងឬស្សី សំរាប់វិស័យកីឡា បាល់ទាត់         នា​ពេល​ខាង​មុខ ។ លោក ផេន សុផល អភិបាល នៃគណៈអភិបាលស្រុក កោះសូទិន បាន​សំដែង​ការ​រីក​រាយ ដែលក្រុមយុវជន ក្រសួង​ព័ត៌មាន ធ្វើជាមួយក្រុមយុវជនស្រុកកោះសូទិន នាពេលនេះ ដែរជាកត្តានេះ​ហើយ បានជំរុញ​លើក​ទឹក​​ចិត្ត ឈានទៅរក ការប្រកួត         ជាលក្ខណៈមិត្តភាពជារៀងរហូតមក ។