រដ្ឋមន្ត្រីក្រសួងអប់រំគាំទ្រក្លឹបការ៉ាតេថ្មី នៅសាលារៀនអន្តរជាតិ CIA First

16-02-17

រដ្ឋមន្ត្រីក្រសួងអប់រំ  យុវជន  និងកីឡា, ឯកឧត្តម  ហង់ ជួនណារ៉ុន  បានអញ្ជើញ ចូលរួម​ក្នុង​កម្ម​វិធី​​បើកក្លឹប កីឡាការ៉ាតេថ្មី នៅសាលារៀនអន្តរជាតិ CIA First កាលពីល្ងាចម្សិលមិញ ដោយឯកឧត្តម​បាន​គាំទ្រយ៉ាងពេញ ទំហឹងក្នុងការបង្កើតក្លឹបកីឡាមួយនេះ ដើម្បីបណ្តុះបណ្តាលនូវធនធានកីឡាករ កីឡាការិនីថ្នាលឲ្យកាន់តែ សម្បូរបែបសម្រាប់ជាតិ នាថ្ងៃអនាគត។ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ការបង្កើតក្លឹបថ្មីបែបនេះ​នឹងបានជាប្រយោជន៍ថ្មីៗ​បន្ថែ​ម​ទៀត ក្នុង ការបណ្តុះធនធានថ្មីៗ និងអភិវឌ្ឍវិស័យកីឡា​ការ៉ាតេដូ​នៅកម្ពុជា​កាន់ តែប្រសើរ​ឡើង​បន្ថែម​ទៀត ជាពិសេសគឺ ដើម្បីឈានទៅរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ​២០​២៣​ ខាងមុខ ដែលកម្ពុជា  ទទួលបានសិទ្ធិ ធ្វើជាម្ចាស់ផ្ទះនោះ  ។  លោកឧកញ៉ា  ត្រាំង   លី   ប្រធានក្រុមប្រឹក្សាភិបាលសាលាអន្តរជាតិ  CIA First មានប្រសាសន៍​ដែរថា ការ បង្កើតក្លឹបកីឡាការ៉ាតេនៅសាលានេះ គឺដើម្បីផ្តល់ជូនដល់សិស្សានុសិស្សរបស់ខ្លួន ក្រៅពី​ការ​សិក្សាគឺបាន លេងកីឡាដើម្បីសុខភាពល្អ កម្លាំងមាំមួន ហើយថែមទាំង​បានរួម​ចំណែក​អភិ​វឌ្ឍ​វិស័យ​កីឡានៅព្រះរាជាណា ចក្រកម្ពុជាឲ្យកាន់តែរីកដុះដាលបន្ថែមទៀត តាម​គោលការ​យុទ្ធសាស្ត្រ​  របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា    ដែល នឹងរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម    នាឆ្នាំ២០២៣ខាងមុខនេះ។ ប្រធានក្រុមប្រឹក្សាភិបាលរូបនេះអះអាងថា CIA First មិនត្រឹមតែមានកីឡាការ៉ាតេប៉ុណ្ណោះទេ ប៉ុន្តែ​មាន​ទាំងកីឡាជាច្រើនទៀត ដូចជាកីឡាបាល់ទាត់ បាល់ទះ ហែលទឹកជាដើម ហើយពេលខាងមុខ លោកនឹងរៀបចំឲ្យមានក្លឹបហ្វឹកហាត់ប្រភេទកីឡាផ្សេងៗមួយចំនួនទៀត ផងដែរ។ លោកឧកញ៉ា ត្រាំង លី ក៏ធ្លាប់ជាអតីតសិស្សគុនការ៉ាតេមួយរួបដែរ តាំងតែពីទសវត្សទី៨០ ដូច្នេះ ហើយទើប​លើក​ស្រឡាញ់ និង គាទ្រឲ្យមានកីឡាការ៉ាតេនៅសាលារៀនរបស់លោក។ ចំណែកឯ  លោក ឡាច  ចាន់សុវណ្ណ  ប្រធានសាលាគុនការ៉ាតេដូ  វ៉ាដូរីយ៉ូ និងជាគ្រូ​បង្វឹក​ផង​នោះគូស បញ្ជាក់ថា ដោយមានការលើកទឹកចិត្តយ៉ាងខ្លាំងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ ក៏ដូចជា​នាយក​សាលា CIA First ទើបរូបលោក ដែលមានជំនាញកីឡាមួយនេះ​មានកម្លាំង​ចិត្ត​ផ្តល់​ការហ្វឹក​ហាត់​ជូនដល់កីឡាករ កីឡា ការិនីថ្នាល នៅក្នុងក្លឹបថ្មីនេះ ដែលជាជំហានដំបូន​មានអ្នក​ចូល​រួម​ហ្វឹក​ហាត់​ប្រមាណ៥០នាក់ ហើយនៅវគ្គ ក្រោយៗទៀតគ្រូ​ធំខ្សែក្រវាត់ខ្មៅ​កម្រិត៨ដាន់រូបនេះ​រំពឹងថានឹង​ទាក់​ទាញបានបានកាន់តែច្រើនបន្ថែមទៀត៕