ក្រសួងព័ត៌មាន ធ្វើការ ផ្សព្វផ្សាយ ផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន​ខុស​ច្បាប់​​លើកទី១

17-02-17

ក្រសួងព័ត៌មានធ្វើការផ្សព្វផ្សាយ ផែនការស្តីពី  យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន​ខុស​ច្បាប់​​លើកទី១  នៅថ្ងៃនេះនាទីស្តីការ​ក្រសួងព័ត៌មាន ជូនអ្នកសារព័ត៌មាន និង មន្រ្តី ថ្នាក់ដឹកនាំ មន្ទីរព័ត៌មាន មកពី ទូទាំងប្រទេស   ។ឯកឧត្តម មាស វីរិទ្ធ អគ្គលេខាធិកាជាតិប្រយុទ្ធប្រឆាំងគ្រឿញៀន មាន​​​​​​​​ប្រសាសន៍​​​អោយដឹងថា​ចំនួនអ្នកប្រើប្រាស់គ្រឿងញៀនមានការកើនឡើង និង មាន​ការ​រីក​​រាលដាល​គួ​រ​អោយ​ព្រួយ​បារម្មណ៏​ពីទីក្រុង   រហូតដល់​ជនបទតំបន់ដាចស្រយោល។ ​ ជាក់​​ស្តែងនៅ​ក្នុង​​ឆ្នាំ២០១៦នេះ តាមតួលេខ​នៃ​អគ្គលេខាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន  មានអ្នកញៀនគ្រឿងញៀន សរុប ២៦០០០ នាក់ ភាគច្រើនជាយុវជន ។ ឯកឧត្តម បញ្ជាក់ថាគ្រាន់តែ យុទ្ធនាការរយៈពេល ៤៥ ថ្ងៃ  ចាប់បីថ្ងៃទី  ០១  ខែ មករា ឆ្នាំ ២០១៧   រហូតមកដល់ពេលនេះ អាជ្ញាធរបង្រ្កាបបាន ១៦៦៩   ករណីដោយឃាត់ខ្លួនមនុស្ស បានជិត៤០០០ នាក់ ។  ឯកឧត្តម  ថាច់  ផែន រ ដ្ឋលេខាធិការក្រសួងព័ត៌មាន   មានប្រសាសន៍ថា   ពិធីផ្សព្វផ្សាយ  ផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១    នេះមានសារៈ​សំខាន់​ណាស់​សំរាប់អ្នកសារព័ត៌មាន   ដើម្បីផ្សព្វផ្សាយ   និងរួមចំណែកក្នុងការទប់ស្កាត់នៃ​ការ​រីករាល​ដាល​គ្រឿង​ញៀន ដែលធ្វើអោយមានផលប៉ះពាល់ដល់សង្កមជាតិ  និង គ្រួសារផងដែរ ។  ឯកឧត្តម បានបន្តថា  ចំពោះអ្នកញៀនណគ្រឿងញៀន  ដែលមិនទាន់ទទួលបានការព្យាបាល ដើម្បីជំរុញ  និង   លើកទឹកចិត្ត​អោយទទួលយកការព្យាបាល   និងត្រូវចាត់វិធានការតាមដាន គ្រប់គ្រងចំពោះអ្នកចាកចេញ​     ពី​មណ្ឌល​ព្យាបលាស្តារនីតិសម្បទា   ដើម្បីបង្ការទប់ស្កាត់កុំអោយវិលត្រឡប់ទៅសេពគរឿងញៀនវិញផងដែរ ។ ​ សូមបញ្ជាក់ថា រាជរដ្ឋាភិបាល ជំរុញអនុវត្ត​វិធានការច្បាប់   និង    វិធាន​ការរដ្ឋបាល​អោយ​បានម៉ឺងម៉ាត់   និង   ដូចភ្លៀងរលឹមក្នុងគោលដៅ​ស្រាវជ្រាវរក​អោយ​ឃើញ​បណ្តាលអង្គការចាត់តាម​នៃក្រុមឧក្រិតជនគ្រឿងញៀន ឧបាយកល សកម្មភាព​ទំនាក់​ទំនងរបៀបដឹកជញ្ជូន   ព្រមទាំង​លុប​បាត់សកម្មភាបជួញដូរ   ប្រើប្រាស់គ្រឿងញៀន ដើម្បី​កាត់ផ្តាច់ការចរាចរគ្រឿងញៀនឆ្លងដែន និង បង្រ្កាបដោយ​ម៉ឹងម៉ាត់ដល់​ឬសគល់​​ប្រកប​ដោយ​ប្រសិទ្ធភាព ។