សម្តេចតេជោ ហ៊ុន សែន អរគុណរដ្ឋាភិបាលជប៉ុនជាថ្មីម្តងទៀត ដែលបានជួយដល់ការ អភិវឌ្ឍ ប្រទេសកម្ពុជា

21 03 2017

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរ គុណយ៉ាង ជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែជួយដល់ប្រទេសកម្ពុជា តាមរយៈទីភ្នាក់ងារសហ ប្រតិបត្តិការអន្តរជាតិជប៉ុន ដែលហៅកាត់ថា «ចាយកា»នោះ។ការលើកឡើងអំពីអំណរគុណ ដល់រដ្ឋា ភិបាលជប៉ុនក៏ដូចជាការគូសបញ្ជាក់ពីសារៈប្រយោជន៍នៃសមិទ្ធផលធំៗ ដែល   រដ្ឋាជប៉ុនតែងតែ ជួយដល់ កម្ពុជានោះ ត្រូវបានលើកឡើងក្នុងពេលសម្តេចអនុញ្ញាតឱ្យ ឯកឧត្តម អាដាឈី អ៊ីតស្ទូ(Adachi Istu) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរ ជាតិជប៉ុន(JICA) ចូលជួបសំដែងការ គួរសម និងជំរាបលានៅ វិមានសន្តិភាព នាព្រឹកថ្ងៃទី២១ខែមីនានេះ ខណៈឯកឧត្តម បានបញ្ចប់អាណត្តិ បេសកកម្មការ ងារប្រចាំ នៅប្រទេសកម្ពុជា។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោបានបន្តឱ្យដឹងថា នៅក្នុងជំនួបនេះ លោក ADACHI បានជម្រាបជួនសម្ដេចតេជោ ហ៊ុន សែន ថា លោកមានឱកាសមកធ្វើការ នៅប្រទេសកម្ពុជា ចំនួន២អាណត្តិ ហើយ ដោយអាណត្តិទី១នៅឆ្នាំ២០០១-២០០៣ និងអណត្តិ ទី២ឆ្នាំ២០១៥-១៧នេះ។ ហើយក្នុងរយៈពេល នេះ ឯកឧត្ដមបានជម្រាបជួនសម្ដេចតេជោថា ឯកឧត្ដមមានកិត្តិយសណាស់ ដែលបានចូលរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ និងវិស័យដោះ មីនជាដើម។ ប៉ុន្តែអ្វីដែលជាការសំខាន់ និងជាការចងចាំរបស់លោក គឺសមិទ្ធិផលស្ពានគីហ្សូណា ខេត្តកំពង់ ចាម និងស្ពានត្សឹបាសា អ្នកលឿង។ លោកថា ស្ពានទាំងពីរនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ជាពិសេសវិស័យសេដ្ឋកិច្ចរបស់កម្ពុជា។

ជាការឆ្លើយតបវិញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះកិច្ចកិច្ចប្រឹង ប្រែងអស់ពី កម្លាំងកាយចិត្តរបស់ឯកឧត្តម អាដាឈី ។ សម្តេចបានមានប្រសាសន៍ថា ស្ពានទាំងពីរ ដែលឯកឧត្តម បានចងចាំ មិនភ្លេចនោះ គឺមិនមែនសម្រាប់ តែកម្ពុជាប៉ុណ្ណោះទេ គឺសម្រាប់តភ្ជាប់តំបន់ផងទាំងសេដ្ឋកិច្ច សង្គមកិច្ច ហើយនឹងការអភិវឌ្ឍន៍នៅក្នុងតំបន់។ សម្ដេចបានបន្តថា ស្ពានត្សឹបាសាឬហៅ ថាអ្នកលឿង ជាស្ពានប្រវត្តិសាស្ត្រមួយ ដែលជួយដល់ផ្នែកសេដ្ឋកិច្ចក្នុងតំបន់ផង និងការតភ្ជាប់។ ការវិនិយោគ និងការដាក់ទុនរបស់ជប៉ុនក្នុងការសាងសង់ស្ពាននេះ ជាការដាក់ទុនចំចំណុច ដែលតម្រូវការរបស់កម្ពុជា ទាំងក្នុងតំបន់។

សម្ដេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តែងតែជួយដល់ កម្ពុជាយើង និងសម្ដែងនូវការកោតសរសើរចំពោះ JICA ដែលបានធ្វើការសិក្សាក្នុងគម្រោងផ្សេងៗ ក្នុងការជួយដល់ការអភិវឌ្ឍកម្ពុជា។ លើសពីនេះទៅទៀត សម្ដេចបានស្នើសុំអោយ JICAបន្តជួយដល់កម្ពុជា ជាពិសេសលើវិស័យដោះមីនទាំងផ្នេកបច្ចេកទេទាំងផ្នែកបច្ចេកទេស និងថវិកា។ សម្ដេចបាន ជួនពរ ដល់ លោក ADACHI អោយទទួលបានជោគជ័យជាបន្តបន្ទាប់ ទៀតក្នុងបេសកកម្ម របស់លោក បន្ទាប់ពីវិលត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញ និងសួមអោយចង់ចាំប្រទេសកម្ពុជា៕