សម្តេចតេជោនាយករដ្ឋមន្រ្តី ប្រកាសសម្រួលភារកិច្ចប្រគល់ ជូនស្ថាប័នរដ្ឋមួួចំនួន របស់ទីស្តីការគណៈរដ្ឋមន្រ្តី អោយក្រោមក្រសួងជំនាញទទួលខុសត្រូវ

22-03-17

ក្នុងឪកាសអញ្ជើញ ប្រគល់សញ្ញាបត្រដល់គរុនិស្សិត-សិស្ស នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃពុធនេះ នារាជធានីភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយក​រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់អោយដឹងពីការកែសម្រួលការគ្រប់គ្រងស្ថាប័នមួយ​​ចំនួន នៅក្រោមទីស្តីការគណៈរដ្ឋមន្រ្តី។ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអោយដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ដែលទើបទទួលបានការតែងតាំងជារដ្ឋមន្រ្តីទីស្តីការ គណៈរដ្ឋទទួលការគ្រប់គ្រងអង្គជនុំជម្រះវិសាមញ្ញាក្នុងតុលាការកម្ពុជា ឬ សាលាក្តីខ្មែរក្រហម ជំនួសសម្តេចវិបុលបញ្ញា សុខ អាន ដែលបានទទួល ហើយក្រុមការងារ​នៅដដែល​បង្កើន​មនុស្ស​ខ្លះ។ ដោយឡែកនៅក្នុងឧកាសនេះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអោយដឹង​ថា អាជ្ញាធរអប្សរា និង អាជ្ញាធរ ព្រះវិហារត្រូវបានផ្ទេរអោយ​ទៅស្ថិតនៅក្រោមការ​គ្រប់គ្រង​របស់ក្រសួងវប្បធម៌ និង វិចិត្រ សិស្បៈ ហើយលោកជំទាវ ភឿង សកុណា ត្រូវតែងតាំង ជាប្រធានអាជ្ញាធរអប្សរា។ ដោយឡែក ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចដាក់គណៈកម្មាធិការបេតិកភណ្ឌ និង យូណេស្កូ ក៏ត្រូវបានប្រគល់ទៅក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈផងដែរ។  ជាមួយគ្នានេះ គណៈកម្មាការផ្លូវដែក  នឹង ស្ថិតនៅក្រោមការគ្រប់គ្រងដោយ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនឹង ដឹកជញ្ជូន។ នៅពេលនេះដែរ ឯកឧត្តម ហង់ ជូនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន​ និងកីឡា នឹងក្លាយជាប្រធានកាយរិទ្ធកម្ពុជាបន្ថែមទៀត រួមនឹងការសម្រេចប្រគល់អោយស្ថាប័នគណៈ កម្មការវិស្វាកម្មកម្ពុជា ស្ថិតនៅក្រោមការគ្រប់គ្រងនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈ។ សូមបញ្ជាក់ថា ក្នុងការប្រគល់សញ្ញាបត្រ ដល់គរុនិស្សិត­-សិស្ស នៅវិទ្យាស្ថានជាតិអប់ រំ នៅថ្ងៃនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវដល់អជ្ញាធរនិង កងកម្លាំងប្រដាប់អាវុធខិតខំការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ អោយបានល្អ ប្រសើរ ហើយប្រជាពលរដ្ឋត្រូវបើកបរយាន្តយន្ត ដោយគោរពច្បាប់ចរាចណ៍ឲ្យបានត្រឹមត្រូវ ដើម្បីសុខសុវត្ថិភាពផងដែរ។ ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសថា ក្នុងរយៈពេល ៥ថ្ងៃនៃបុណ្យចូលឆ្នាំថ្មីរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដែលរត់ក្នុងរាជ ធានីភ្នំពេញទាំង៥៧គ្រឿងនឹងមិនគិតថ្ងៃនោះឡើយ។