ខេត្តស្ទឹងត្រែងកំពុងធ្វើជាម្ចាស់ផ្ទះ ទទួលរៀបចំព្រឹត្តិករាណ៍បុណ្យទន្លេលើកទី៣ ឆ្នាំ២០១៧ ក្រោមប្រធានបទ “ទន្លេផ្សារភ្ជាប់ប្រជាជនទេសចរណ៍វប្បធម៌និងបរិស្ថាន”

24-03-17

ខេត្តស្ទឹងត្រែងកំពុងធ្វើជាម្ចាស់ផ្ទះ ទទួលរៀបចំព្រឹត្តិករាណ៍បុណ្យទន្លេ​លើកទី៣ ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ “ទន្លេផ្សារភ្ជាប់ប្រជាជនទេសចរណ៍វប្បធម៌និងបរិស្ថាន”  ក្នុងគោលបំណងបង្កើតព្រឹត្តិការណ៍ ទេសចរណ៍សម្រាប់ខេត្តជាប់ដងទន្លេដើម្បីលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍និងបំផុសមហាជនក្នុងការអភិរក្សធនធានធម្មជាតិ។ ក្នុងព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅនៅថ្ងៃទី១នេះ ដោយមានការផ្សព្វផ្សាយ និងបានពិភាក្សាគ្នាលើប្រធានបទខាងលើ ដើម្បីជម្រុញខេត្តជាប់ដងទន្លេលើកកម្ពស់ គុណភាពសេវាកម្ម ទេសចរណ៍និងបំផុសមហាជនក្នុងការអភិរក្សធនធានធម្មជាតិ។ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថាវិស័យទេសចរណ៍​ត្រូវ​បាន​ចាត់ទុកជាវិស័យអាទិ-ភាពមួយដែលមានលក្ខណះជាប្រព័ន្ធជាអន្តរវិស័យដែល​ទាមទារ​ឲ្យមាន​ការ​ចូល​រួមពីគ្រប់ភាគីពាក់ព័ន្ធ​ទាំងអស់ (ទាំងផ្នែករដ្ឋនិងឯកជន) ហើយក៏ជាវិស័យអាទិភាពមួយ​ក្នុង​ចំណោម​វិស័យ​អាទិភាពទាំង១០ ដែលដាក់ចេញក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២របស់រាជរដ្ឋាភិបាលហើយវិស័យ​នេះ​បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមការបង្កើតឱកាសការងារការបង្កើន ប្រាក់ចំណូលការលើកកំពស់ជីវភាពរស់នៅនិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋព្រមទាំងចូលរួម​ចំណែក​ដល់​ការ​កសាង​សេដ្ឋកិច្ចបៃតងស្របនឹងនិន្នាការសាកលលោកនាពេលបច្ចុប្បន្ន។ឯកឧត្តមបន្តថាជាក់ស្តែងនៅឆ្នាំ២០១៦កន្លងទៅចំនួនទេសចរអន្តរជាតិដែល​មកទ​ស្សនា​កម្ពុជា​មាន​ចំនួនប្រមាណជាង៥លាននាក់កើនឡើងប្រមាណ៥% ធៀបនឹងឆ្នាំ២០១៥។តាមព្យាករណ៍នៅ​ឆ្នាំ​២០​២០កម្ពុជា អាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណជាង៧,៥-៨លាននាក់ហើយឆ្នាំ២០២០យើងរំពឹងថានឹង​​ទទួល បានទេសចរ- អន្តរជាតិប្រមាណ៨លាននាក់ដែលអាចនឹងរកចំណូលបានប្រមាណ៥.០០០​លាន​ដុល្លារនិង បង្កើត ការងារបានប្រមាណ៨០ម៉ឺននាក់។ដើម្បីឆ្លើយតបនឹងកំណើននេះក្រសួង​ទេស​ចរណ៍​បាន​កំពុង​ខិតខំ​ពង្រឹងនូវយុទ្ធនាការ “ទីក្រុងស្អាត រមណីយដ្ឋាន ស្អាតសេវាល្អបដិសណ្ឋារកិច្ចល្អ” ដែលជា​ជម្រើស​យុទ្ធសាស្ត្រដ៏សមស្របក្នុងការចូលរួម​អភិវឌ្ឍ ទេសចរណ៍ បៃតងនិងចូលរួមធ្វើឱ្យកម្ពុជាឆ្ពោះទៅរកភាពស្អាតនិងបៃតង “Cambodia! Going Green” ស្របតាម និន្នាការទេសចរណ៍តំបន់និងពិភពលោកពិសេស​ស្រប​តាម​ចក្ខុ​វិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា​ក្នុងការជំរុញ ប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌និងធម្មជាតិ។ ជាក់ស្តែងក្រសួងទេសចរណ៍​បានដាក់ចេញ នូវកម្មវិធីការងារអាទិភាពរបស់ខ្លួនក្នុងការពង្រឹងគុណភាពផលិតផលនិងសេវាកម្មទេសចរណ៍ដោយក្នុងនោះការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗត្រូវបានមើលឃើញថាចាំបាច់និងបន្ទាន់។រដ្ឋលេខាធិការរូបនេះបញ្ជាក់បន្ថែមថាការរៀបចំឲ្យមានបុណ្យទន្លេជារៀងរាល់ឆ្នាំគឺជា​កត្តា​រួម​ចំណែ​កក្នុងជំរុញការផ្សព្វផ្សាយ និងការទាក់ទាញភ្ញៀវទេសចរដ៏មានប្រសិទ្ធភាពពិសេស​រួម​ចំណែក​ដល់​ការជំរុញនិងអភិវឌ្ឍតំបន់​តាមដង​ទន្លេកម្ពុជាឲ្យក្លាយជា​ប៉ូលទេសចរ​ណ៍​ដ៏ទាក់​ទាញ​ស្របតាម​យុ​ទ្ធ​សាស្ត្រពិ​ពិ​ធកម្មផលិតផល​ទេសចរណ៍​​របស់​រាជរដ្ឋា- ភិបាលកម្ពុជានិងជម្រុញការតភ្ជាប់និងពង្រឹងភាពជាដៃគូរជា​ពិសេស​ក្នុងក្របខណ្ឌ​មហាអនុតំបន់មេគង្គ និងមេគង្គ-ជប៉ុនជាដើម៕សូមបញ្ចាក់ថាខេត្តស្ទឹងត្រែង បានក្លាយជាខេត្តទី៣ ដែលរាជរដ្ឋាភិបាលសម្រេច​ជ្រើស រើស អោយរៀបចំពិធី​បុណ្យទន្លេលើកទី៣។ ជាមួយគ្នានោះ គណៈកម្មការ​រៀបចំពិធីបុណ្យនឹង​បង្កើតកម្មវិធីកំសាន្ត រម្មណីដ្ឋាន ជាច្រើន កន្លែងត្រូវបានរៀបចំបានល្អ រួមទាំងមានពិធីតាំងពិព័រណ៍ទេសចរណ៍ និងផលិតផលខ្មែរជាច្រើន ដើម្បីបង្កើនភាពទាក់ទាញ ភ្ញៀវទេសចរ ឲ្យចូលរួមទស្សនា។ ពិសេសជាងនេះទៀត គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ក៏បានរៀបចំកីឡាជាចច្រើនប្រភេទ ដើម្បីធ្វើការប្រកួតជូនភ្ញៀវទេសចរ ទស្សនាកម្សាន្ដផងដែរ ក្នុងនោះគឺមាន កីឡារត់ប្រណាំងកម្សាន្ត, ប្រណាំងទូកប្រពៃណី និងទូកកានូ, ជិះឆ័ត្រយោង, ប្រណាំងកង់, ប្រដាល់ក្បាច់គុនខ្មែរបុរាណ, ប្រកួតចំបាប់បុរាណ និងកីឡាហែលទឹកឆ្លងទន្លេ ។ខេត្តស្ទឹងត្រែងកំពុងធ្វើជាម្ចាស់ផ្ទះ ទទួលរៀបចំព្រឹត្តិករាណ៍បុណ្យទន្លេ​លើកទី៣ ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ “ទន្លេផ្សារភ្ជាប់ប្រជាជនទេសចរណ៍វប្បធម៌និងបរិស្ថាន”  ក្នុងគោលបំណងបង្កើតព្រឹត្តិការណ៍ ទេសចរណ៍សម្រាប់ខេត្តជាប់ដងទន្លេដើម្បីលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍និងបំផុសមហាជនក្នុងការអភិរក្សធនធានធម្មជាតិ។ ក្នុងព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅនៅថ្ងៃទី១នេះ ដោយមានការផ្សព្វផ្សាយ និងបានពិភាក្សាគ្នាលើប្រធានបទខាងលើ ដើម្បីជម្រុញខេត្តជាប់ដងទន្លេលើកកម្ពស់ គុណភាពសេវាកម្ម ទេសចរណ៍និងបំផុសមហាជនក្នុងការអភិរក្សធនធានធម្មជាតិ។ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថាវិស័យទេសចរណ៍​ត្រូវ​បាន​ចាត់ទុកជាវិស័យអាទិ-ភាពមួយដែលមានលក្ខណះជាប្រព័ន្ធជាអន្តរវិស័យដែល​ទាមទារ​ឲ្យមាន​ការ​ចូល​រួមពីគ្រប់ភាគីពាក់ព័ន្ធ​ទាំងអស់ (ទាំងផ្នែករដ្ឋនិងឯកជន) ហើយក៏ជាវិស័យអាទិភាពមួយ​ក្នុង​ចំណោម​វិស័យ​អាទិភាពទាំង១០ដែលដាក់ចេញក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២របស់រាជរដ្ឋាភិបាលហើយវិស័យ​នេះ​បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមការបង្កើតឱកាសការងារការបង្កើន ប្រាក់ចំណូលការលើកកំពស់ជីវភាពរស់នៅនិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋព្រមទាំងចូលរួម​ចំណែក​ដល់​ការ​កសាង​សេដ្ឋកិច្ចបៃតងស្របនឹងនិន្នាការសាកលលោកនាពេលបច្ចុប្បន្ន។ឯកឧត្តមបន្តថាជាក់ស្តែងនៅឆ្នាំ២០១៦កន្លងទៅចំនួនទេសចរអន្តរជាតិដែល​មកទ​ស្សនា​កម្ពុជា​មាន​ចំនួនប្រមាណជាង៥លាននាក់កើនឡើងប្រមាណ៥% ធៀបនឹងឆ្នាំ២០១៥។តាមព្យាករណ៍នៅ​ឆ្នាំ​២០​២០កម្ពុជា អាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណជាង៧,៥-៨លាននាក់ហើយឆ្នាំ២០២០យើងរំពឹងថានឹង​​ទទួល បានទេសចរ- អន្តរជាតិប្រមាណ៨លាននាក់ដែលអាចនឹងរកចំណូលបានប្រមាណ៥.០០០​លាន​ដុល្លារនិង បង្កើត ការងារបានប្រមាណ៨០ម៉ឺននាក់។ដើម្បីឆ្លើយតបនឹងកំណើននេះក្រសួង​ទេស​ចរណ៍​បាន​កំពុង​ខិតខំ​ពង្រឹងនូវយុទ្ធនាការ “ទីក្រុងស្អាត រមណីយដ្ឋាន ស្អាតសេវាល្អបដិសណ្ឋារកិច្ចល្អ” ដែលជា​ជម្រើស​យុទ្ធសាស្ត្រដ៏សមស្របក្នុងការចូលរួម​អភិវឌ្ឍ ទេសចរណ៍ បៃតងនិងចូលរួមធ្វើឱ្យកម្ពុជាឆ្ពោះទៅរកភាពស្អាតនិងបៃតង “Cambodia! Going Green” ស្របតាម និន្នាការទេសចរណ៍តំបន់និងពិភពលោកពិសេស​ស្រប​តាម​ចក្ខុ​វិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា​ក្នុងការជំរុញ ប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌និងធម្មជាតិ។ ជាក់ស្តែងក្រសួងទេសចរណ៍​បានដាក់ចេញ នូវកម្មវិធីការងារអាទិភាពរបស់ខ្លួនក្នុងការពង្រឹងគុណភាពផលិតផលនិងសេវាកម្មទេសចរណ៍ដោយក្នុងនោះការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗត្រូវបានមើលឃើញថាចាំបាច់និងបន្ទាន់។រដ្ឋលេខាធិការរូបនេះបញ្ជាក់បន្ថែមថាការរៀបចំឲ្យមានបុណ្យទន្លេជារៀងរាល់ឆ្នាំគឺជា​កត្តា​រួម​ចំណែ​កក្នុងជំរុញការផ្សព្វផ្សាយ និងការទាក់ទាញភ្ញៀវទេសចរដ៏មានប្រសិទ្ធភាពពិសេស​រួម​ចំណែក​ដល់​ការជំរុញនិងអភិវឌ្ឍតំបន់​តាមដង​ទន្លេកម្ពុជាឲ្យក្លាយជា​ប៉ូលទេសចរ​ណ៍​ដ៏ទាក់​ទាញ​ស្របតាម​យុ​ទ្ធ​សាស្ត្រពិ​ពិ​ធកម្មផលិតផល​ទេសចរណ៍​​របស់​រាជរដ្ឋា- ភិបាលកម្ពុជានិងជម្រុញការតភ្ជាប់និងពង្រឹងភាពជាដៃគូរជា​ពិសេស​ក្នុងក្របខណ្ឌ​មហាអនុតំបន់មេគង្គ និងមេគង្គ-ជប៉ុនជាដើម៕សូមបញ្ចាក់ថាខេត្តស្ទឹង ត្រែង បានក្លាយជាខេត្តទី៣ ដែលរាជរដ្ឋាភិបាលសម្រេច​ជ្រើស រើស អោយរៀបចំពិធី​បុណ្យទន្លេលើកទី៣។ ជាមួយគ្នានោះ គណៈ កម្មការ​រៀបចំពិធីបុណ្យនឹង​បង្កើតកម្មវិធីកំសាន្ត រម្មណីដ្ឋាន ជាច្រើន កន្លែងត្រូវបានរៀបចំបានល្អ រួមទាំងមានពិធីតាំងពិព័រណ៍ទេសចរណ៍ និងផលិតផលខ្មែរជាច្រើន ដើម្បីបង្កើនភាពទាក់ទាញ ភ្ញៀវទេសចរ ឲ្យចូលរួមទស្សនា។ ពិសេសជាងនេះទៀត គណៈកម្មា ធិការជាតិ អូឡាំពិកកម្ពុជា ក៏បានរៀបចំកីឡាជាចច្រើនប្រភេទ ដើម្បីធ្វើការប្រកួតជូនភ្ញៀវទេសចរ ទស្សនាកម្សាន្ដផងដែរ ក្នុងនោះគឺមាន កីឡារត់ប្រណាំងកម្សាន្ត, ប្រណាំងទូកប្រពៃណី និងទូកកានូ, ជិះឆ័ត្រយោង, ប្រណាំងកង់, ប្រដាល់ក្បាច់គុនខ្មែរបុរាណ, ប្រកួតចំបាប់បុរាណ និងកីឡាហែលទឹកឆ្លងទន្លេ ។