សិក្ខាសាលាស្ដីអំពីការពង្រឹងសម្ថភាពស្ថិតិប្រព័ន្ធស្ថិតិសេដ្ឋកិច្ចកម្ពុជាវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ

29 03 2017

ដោយមានការសហការជាមួយគណៈកម្មាការសេដ្ឋកិច្ច សង្គមកិច្ច សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក អង្គការសហប្រជាជាតិ ( UNESCAP)  វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានការរៀបចំសិក្ខាសាលាស្ដីពីការកសាងសម្ថភាពស្ថិតិប្រព័ន្ធស្ថិតិសេដ្ឋកិច្ចកម្ពុជា ក្នុងគោលបំណងដើម្បីសិក្សាអំពីលទ្ធភាព កសាងសមត្ថភាពប្រព័ន្ធស្ថិតិសេដ្ឋកិច្ចកម្ពុជា​ សម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ប្រព័ន្ធស្ថិតិសេដ្ឋកិច្ច នៅព្រះរាជណាកម្ពុជា ដោយមានការអញ្ជើញចូលពីបណ្ដាក្រសួងស្ថាប័នដែលពាក់ព័ន្ធ នៅព្រឹកមិញនេះ នារាជធានីភ្នំពេញ។

លោក ឃិន សុវលក្ខណ៍ អគ្គនាយករដ្ឋរងវិទ្យាស្ថានជាតិស្ថិតិ មានប្រសាសន៍ថា​ កន្លងមកវិទ្យាស្ថានជាតិស្ថិតិ តែងតែទទួលបានការបណ្ដុះបណ្ដាលធនធានមនុស្ស ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ពី( UNES CAP) លើកជំនាញស្ដីពីការអង្កេតផ្សេងៗ ។ លោកបានបន្ដទៀតថា ប្រព័ន្ធស្ថិតិសេដ្ឋកិច្ចកម្ពុជា​ មានការរីកចំរើនគួរឲ្យមោទនភាពក៏ពិតមែន ប៉ុន្ដែគឺនៅមានកម្រិត បើប្រៀបធៀបនិងប្រទេសក្នុងតំបន់និងជាពិសេស      អាស៊ានផងដែរ  ហើយចំពោះបញ្ហាប្រឈមមួយចំនួន គឺចាំបាច់ត្រូវតែមានយន្ដការ ផែនការយុទ្ធសាស្រ្ដមួយជាក់លាក់ សម្រាប់ដោះស្រាយឲ្យបានឆាប់ ស្របតាមនិន្នាការសេដ្ឋកិច្ច សកលលោក ដែលទាមទារឲ្យស្ថិតិមួយអាចជឿទុកចិត្ដបានទាន់ពេលវេលា សម្រាប់រាជរដ្ឋា        ភិបាល អ្នកធ្វើគោលនយោបាយ និងធ្វើការសម្រេចចិត្ដបានត្រឹមត្រូវ ហើយសិក្ខាសាលានាថ្ងៃនេះ និងផ្ដល់ឱកាសក្នុងការពិនិត្យឡើងវិញ នូវអ្វីដែលមិនទាន់បានធ្វើ និងអ្វីដែលត្រូវធ្វើទៅអនាគត់ ដើម្បីធ្វើឲ្យប្រសើរប្រព័ន្ធស្ថិតិសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្ដម រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការ បានឲ្យដឹងថា សិក្ខាសាលានៅថ្ងៃនេះ គឺដើម្បីឲ្យ ស្ថិតិសេដ្ឋកិច្ចនៅកម្ពុជា ដែលរួមមានស្ថិតិគនេយ្យជាតិ ជញ្ជីញទូទាត់ ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល ស្ថិតិបំណុលបរទេស ស្ថិតិទេសចរណ៍ ស្ថិតិបរិស្ថាន ស្ថិតិពាណិជ្ជកម្មក្រៅប្រទេស ការចុះបញ្ជីពាណិជ្ជកម្ម ជំរឿនសេដ្ឋកិច្ច ជំរឿនកសិកម្ម និងស្ថិតិផ្សេងទៀត ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការធ្វើគោលនយោបាយ ការសម្រេចនានា របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្ដម រិន វីរៈ បានបន្ដទៀតថា សមិទ្ធផលធំៗដែលរាជរដ្ឋាភិបាល សម្រេចបានក្នុងរយៈពេលជាង ១០កន្លងមកនេះ គឺសេដ្ឋកិច្ចជាតិមានកំណើនជា មធ្យម ៧.៧% ដែលជាកំណើនខ្ពស់ ក្នុងបណ្ដាប្រទេសនៅក្នុងតំបន់ ជាពិសេសគឺដើម្បីពង្រឹងសម្ថតភាពប្រព័ន្ធស្ថិតិសេដ្ឋកិច្ចកម្ពុជា​ ឲ្យស្របទៅតាមកាលៈទេសៈ និងបរិបទអន្ដរជាតិ ដែលមានការប្រកួតប្រជែងខ្លាំង និងមានស្ថិតិប្រព័ន្ធសេដ្ឋកិច្ចមួយរឹងមាំ និងអាចជឿទុកចិត្ដបាន។