សម្តេចតេជោនាយករដ្ឋមន្រ្តី - ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មហាវិថីសម្ដេចតេជោ ហ៊ុន សែន

03 04 2017

មហាវិថីសម្ដេចតេជោ ហ៊ុន សែន មានទទឹងលំហផ្លូវទំហំ៦០ម៉ែត្រ និងបណ្ដោយប្រវែង ៩១៦០ម៉ែត្រ ស្ថិត​ក្នុងតំបន់អភិវឌ្ឍន៍ទីក្រុង រណបបឹងទំពន់-ជើងឯក ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រារព្វពិធីសម្ពោធដាក់ឱ្យប្រើ​ប្រាស់​ជាផ្លូវការ ព្រឹកថ្ងៃទី៣មេសា បន្ទាប់ ពី បានដំណើរការសាងសង់រួចរាល់ជាស្ថាពររួចមក។ ពិធីដ៏មានអត្ថន័យនោះ ត្រូវបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គ     មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រកម្ពុជា។ ពិធីដ៏មានអត្ថន័យនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់តំ​ណាងគ្រប់ស្ថាប័នរបស់ព្រះរាជាណាចក្រកម្ពុជា ពិសេសថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជា ពលរដ្ឋមកពីគ្រប់ទិសទី របស់រាជធានីភ្នំពេញ និងខេត្តកណ្តាល។ មហាវិថីសម្តេចតេជោ ហ៊ុន សែន ដែលសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅពេលនេះ គឺជាមនុញ្ញផលនៃសុខសន្តិភាពដែលកម្ពុជាបានខិតខំប្រឹងប្រែង រកបានដោយកម្រក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើមនៅកម្ពុជា។

ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍​នានា ក្នុងរាជធានីភ្នំពេញ ត្រូវបានអនុលោមទៅតាម «ប្លង់គោលប្រើប្រាស់ដី រាជធានីភ្នំពេញឆ្នាំ ២០៣៥» ដែល ជា​ផែនការយុទ្ធសាស្ត្រ តម្រង់ទិសសម្រាប់រៀបចំទីក្រុងនគរូបនីយកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីធានាដល់​ការ​ប្រើ​ប្រាស់ដីធ្លី និងសក្ដានុពលដែលមានស្រាប់ក្នុងរាជធានីប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមគណៈអភិបាល នៃ គណៈអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍បន្តថា កាលពីឆ្នាំ២០១៤ កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ និងខេត្ត កណ្ដាល បានរួមគ្នាអនុម័តលើប្លង់មេនៃគម្រោងអភិវឌ្ឍន៍ទីក្រុងរណប បឹងទំពន់-ជើង ឯករួចរាលជាស្ថាពរ។ ក្នុងនោះ មានការស្ថាបនាមហាវិថីសម្ដេចតេជោ ហ៊ុន សែន មានប្រវែង ៩១៦០ម៉ែត្រ និងទទឹងទំហំ ៦០ម៉ែត្រ ដែលនោះគឺ​ជាមហាវិថីដ៏វែង និងធំជាងគេបំផុតនៅរាជធានីភ្នំពេញ និងជាមហាវិថីមួយក្នុងចំណោមមហាវិថីចំនួន៣ និង​បណ្ដាញ ផ្លូវមេសរុបក្នុងតំបន់អភិវឌ្ឍន៍ ចំនួន៦១ខ្សែ ផ្សេងទៀត។ ឯកឧត្តម ប៉ា សុជាតិវង្ស មានប្រសាសន៍បន្តថា មហាវិថី​នេះ តភ្ជាប់ទិសចរា ចរណ៍ពីចំណុចប្រសព្វផ្លូវលេខ២៧១ (ច្រមុះជ្រូកក្បាលថ្នល់) ស្ថិតក្នុងខណ្ឌចំការមន រាជធានី​ភ្នំ​ពេញ រហូតដល់ំណុចប្រសព្វផ្លូវជាតិលេខ ២ (ព្រែកកំពឹស) ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលបាន​ស្ថាបនា​ដោយក្រុមហ៊ុន អាយ អិន ជី ហូលឌីង។ លក្ខណៈបច្ចេកទេសនៃផ្លូវនេះ គឺជាផ្លូវអ៊ុតបេទីម កម្រាស់១០សង់ទីម៉ែត្រ លើ​​តួផ្លូវទំហំ៣០ម៉ែត្រ មានចិញ្ចើមផ្លូវ ១៥ម៉ែត្រសងខាង និងមានស្ពាន២កន្លែង, ស្ពានទី១ ឆ្លងកាត់ព្រែកជ្រៅ មាន​ប្រ​វែង ៤០ម៉ែត្រ និងស្ពានទី២ ឆ្លងកាត់ព្រែកកំពឹស មានប្រវែង ១០០ម៉ែត្រ។ ឯកឧត្តមអភិបាលនៃគណៈអភិបាល​រាជធានីភ្នំពេញ មានប្រសាសន៍សង្កត់ធ្ងន់ថា ពិធីសម្ពោធមហាវិថីដ៏ធំជាងគេនៅពេលនេះ មិនត្រឹកតែជាសក្ខីភាព បញ្ជាក់ឲ្យឃើញ នូវការចូលរួមអបអរសាទរ និងគាំទ្រចំពោះការវិនិយោគរបស់ក្រុមហ៊ុនក្នុងស្រុក ក្នុងភាពជាដៃគូរវាង រដ្ឋនិងឯកជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងឲ្យឃើញពីភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្តគោល​នយោបាយ និងយុទ្ធសាស្រ្តដឹកនាំដែលមានលក្ខណៈឆ្លើយតបទៅនឹងសភាពការណ៍ និងតម្រូវការជាក់ស្តែងនៃការ អភិវឌ្ឍប្រទេសជាតិ តាមរយៈការខិតខំកៀងគរទាក់ទាញទាំងក្នុង និងក្រៅប្រទេស ជាពិសេសគឺការបង្កើននូវទំនុក ចិត្ត និងជំនឿជឿជាក់ដល់វិនិយោគិន ធុរជន និងបណ្តាក្រុមហ៊ុនវិនិយោគធំៗ ក្នុងការសម្រេចចិត្តបណ្តាក់ទុនលើ គម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា សំដៅរួមចំណែកជំរុញឲ្យមានកំណើនសេដ្ឋកិច្ច បង្កើតការងារ បែងចែកផល​កំណើន ដោយសមធម៌ និងប្រសិទ្ធភាព។

មានប្រសាសន៍សំណេះសំណាលទៅកាន់ប្រជាពលរដ្ឋ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មហាវិថី សម្ដេចតេ ជោ ហ៊ុន សែន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានមោទនភាពចំពោះការរីក ច្រើនដែលមិននឹកស្មានដល់ របស់រាជ ធានីភ្នំពេញក្នុងរយៈពេលដ៏ខ្លីមកនេះ ពោលគឺរាជធានីភ្នំពេញបានរីកពីទំហំប្រ មាណ៣០០គីឡូម៉ែត្រក្រាឡា រហូតមកដល់ជិត ៧០០ គីឡូមែត្រក្រឡា។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសា​សន៍បន្តថា នៅពេលខាងមុខកម្ពុជាពិសេសរាជធានីភ្នំពេញ និងមានអគារកំពស់១២៥ជាន់មានកម្ពស់រហូតដល់ ៥០០ម៉ែត្រ ដែលខ្ពស់ជាគេងបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ សម្តេចតេជោបន្តថា សម្តេចមិននឹកស្មានទាល់តែសោះ ចំពោះការរីកចម្រើនទាំងអស់នោះ ពិសេសពេលដែលប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្រ្គាម។ ជាមួយ និង ការថ្លែងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា នៅពេលដែលយើងទទួលបានមហាវិថីដ៏ល្អនេះ សូមមេត្តាបើក បរដោយមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាដល់អាយុជីវិតខ្លួនឯង និងអាយុជីវិតអ្នកដទៃ។ សម្តេចមាន​ប្រសាសន៍បន្តថា នៅក្នុង ខែមេសានេះដែរ សម្តេចនឹងមានកម្មវិធីសម្ពោធសមិទ្ធផលនានា ក្នុងរាជធានីភ្នំពេញដើម្បី ប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ ពិសេសដើម្បីទទួលនូវអំណរទេវតាឆ្នាំថ្មី ដែលនឹងឈានមកដល់នោះ។ សម្តេចតេ ជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេចនឹងធ្វើឲ្យព្រះ មហាក្សត្រ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ខកព្រះទ័យ និងខកបំណងចំពោះការផ្តល់ងារជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នោះឡើយ។ សម្តេចបន្តថា សម្តេច នឹងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋកម្ពុជាទាំងអស់ ពោលគឺរាល់ពេលដែលប្រជាពលរដ្ឋមានទុក្ខ គឺតែងតែមាន មុខសម្តេចដោះស្រាយ។ ទាក់ទិនទៅនឹងបញ្ហានេះ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍យ៉ាងដូច្នេះថា (ដាក់ សម្លេងដើមសម្តេច មានប្រសាសន៍ពីព្រះមហាក្សត្រ ប្រទានងារសម្តេចជូនសម្តេច)  

 បន្ទាប់មកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ បំ ពាក់គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ជូនដល់សប្បរសជននិងថ្នាក់ដឹកនាំកម្ពុជាចំនួន៩រូប ដែលមាន ស្នាដៃឆ្នើមក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសមិទ្ធផលសង្គមឡើងវិញ ក្នុងនោះរួមមាន គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ជាតូបការ ជូនមហាឧបាសក លឹម ឈុន មហាឧបាសិកា ចាយ កង លោកជំទាវ ហេង ហ៊ាប ម៉ែនសារ៉ុន លោកឧកញ៉ា ហ៊ុន ឡាក់ លោកឧកញ៉ា សុខ ឆេង បំពាក់គ្រឿងឥស្សរិយយ ស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ជូនលោក គឹម ឈុនអ៊ូ បំពាក់គ្រឿងឥស្សរិយយស ព្រះរាជា​ណា​ចក្រកម្ពុជា ថ្នាក់មហាសេនា ជូនលោក ពេជ្រ កែវមុនី និងបំពាក់គ្រឿងឥស្សរិយយស មុនីសារាភណ្ឌ ថ្នាក់មហាសេនា ជូនលោកស្រី អឹុម វណ្ណនី និងលោក គុជ បញ្ញាសា។ នៅក្នុងពិធីដ៏មានអត្ថន័យនោះដែរ បន្ទាប់ពីពិធីចែកអំណោយជា និម្មិតរូបជូនដល់តំណាងសាលាខណ្ឌមានជ័យ តំណាងការិយាល័យអប់រំ សុខាភិបាលខណ្ឌ តំណាងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សិស្សកាយរិទ្ធ យុវជនកាកបាទក្រហមកម្ពុជា និងតំណាងចាស់សិល៍វ័ន្ត ចាស់សិល៍វតីរួចមក សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យ​ប្រើប្រាស់ជាផ្លូវការ មហាវិថីសម្តេចតេជោ ហ៊ុន សែន ចាប់ពីពេលនេះតទៅ។ សូមបញ្ជាក់ថា គំរោងអភិវឌ្ឍន៍ទីក្រុង រណបបឹងទំពន់-ជើងឯក គឺជាគំរោងអភិវឌ្ឍដ៏ធំមួយ ក្នុងរាជធានីភ្នំពេញ លាតសន្ធឹងលើផ្ទៃក្រឡាទំហំ២ពាន់៥៧២ ហិចតា ស្ថិតក្នុងភូមិសាស្រ្តខណ្ឌមានជ័យ ដង្កោ និងខណ្ឌចំការមន របស់រាជធានីភ្នំពេញ និងមួយផ្នែករបស់ក្រុង​តា​ខ្មៅ ខេត្តកណ្តាល។ នៅឆ្នាំ២០០៦ រាជដ្ឋាភិបាលបានសម្រេចកែលំអតំបន់នេះ ជាទីក្រុងរណបថ្មី សំដៅបង្កើននូវ សក្តានុពលសេដ្ឋកិច្ច សង្គម ឲ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍជាក់ស្តែងរបស់រាជធា នីភ្នំពេញ។ ដោយទទួលបានគោលការណ៍ពីរាជរដ្ឋាភិបាល ក្រុមហ៊ុនអាយអិនជី ហូលឌីង បាននាំមុខសហការជា​មួយរដ្ឋបាលរាជធានី និងខេត្តកណ្តាល ក្រោមការសម្របសម្រួលនិងដឹកនាំបច្ចេកទេសពីក្រសួង ស្ថាប័នជំនាញពាក់ ព័ន្ធ និងជំនួយបច្ចេកទេសពីបរទេសមួយចំនួន ដើម្បីសិក្សាគ្រប់ទិន្នន័យសម្រាប់ធ្វើការវិនិច្ឆ័យ ពីស្ថានភាពទីតាំងឲ្យ បានត្រឹមត្រូវ ដើម្បីឈានទៅរៀបចំគម្រោងប្លង់ប្រើប្រាស់ដី ឲ្យបានសុក្រិត ពិសេសការសិក្សាពីផលប៉ះពាល់បរិស្ថាន និងសង្គម អត្ថប្រយោជន៍នៃគំរោង និងការសិក្សាសួនលំអតាមដងផ្លូវ លំហបៃតង និងគ្រឹៈស្ថានបម្រើសេវាសាធា​រណៈដទៃទៀត។