សហព័ន្ធកីឡាទូកក្តោងកម្ពុជា ប្រកាសទទួលស្គាល់ជាផ្លូវការនូវ ក្លឹបទូកក្តោងកែប Kep Sailing Club ដំបូងបង្អស់

24 04 2017

សហព័ន្ធកីឡា ទូកក្តោងកម្ពុជា និងក្លឹបទូកក្តោងកែប ជំរុញលើកទឹកចិត្ត ដល់ក្មេងៗ និង យុវជនកម្ពុជា ឱ្យមានចិត្តស្រលាញ់ កីឡាទូកក្តោង ដើម្បីប្រមូលផ្តុំ កីឡាករទូកក្តោង និងចំរាញ់យក កីឡាករឆ្នើម ដែលអាចតំណាងឱ្យកម្ពុជា ដើម្បីចូលរួមការប្រកួត ក្នុងឆាកជាតិ និងអន្តរជាតិ។

លោក Jeff Moon ស្ថាបនិក ក្លឹបទូកក្តោងកែប និងជានាយក Knai Bang Chatt Resort មានប្រសាសន៍ថា ការសម្ភោធដាក់ក្លឹវ ជាផ្លូវការនៅ ក្លឹបទូកក្តោងកែបនេះ ហើយក៏បានសបញ្ជាក់យ៉ាង ច្បាស់អំពីសារៈសំខាន់ របស់កីឡាទូកក្តោងដោយ ផ្សារភ្ជាប់ប្រពៃណី នៃការរស់នៅរបស់ប្រជាជនកម្ពុជា យើងដែលរស់នៅ តំបន់ឆ្នេរសមុទ្រ និងបង្ហាញអំពីសមិទ្ធិផល របស់កីឡាលើទឹកថ្មី មួយនៅតំបន់ឆ្នេរ សមុទ្ររបស់កម្ពុជាយើង ។ លោក បន្តទៀតថា ក្លឹបទូកក្តោងមួយ ដែលមានបម្រើសេវា កីឡាលើទឹកដ៏សម្បូរបែប ជូនភ្ញៀវជាតិ និងអន្តរជាតិ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានការ ចាប់អារម្មណ៏ និងមានភាពទាក់ទាញ យ៉ាងខ្លាំង ជាការពិតណាស់ កីឡាទូកក្តោង គឺជាកីឡា មួយប្រភេទ ដែលមានភាពអស្ចារ្យ និងទាក់ទាញ។

សំភាសន៍ លោក Jeff Moon ស្ថាបនិក ថក្លឹបទូកក្តោងកែប និងជានាយក Knai Bang Chatt Resortនិង ឯកឧត្តម កែន សេត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានឲ្យដឹងថា ក្លឹបទូកក្តោងកែប មានទីតាំងស្ថិតនៅក្នុង ខេត្តកែប ដែលមានឆ្នេរសមុទ្រ មួយដ៏ស្រស់ស្អាត ហើយក្លឹបនេះ មិនត្រឹមតែជាកន្លែង បម្រើសេវាកីឡា លើទឹកដ៏សម្បូរបែបនោះទេ វាក៏ជាផលិតផល ទេសចរណ៍ថ្មី ដ៏មានសក្តានុពលទាក់ទាញរបស់ Knai Bang Chatt Resort ផងដែរ ។ ឯកឧត្តម ប្រធាន អូឡាំពិកម្ពុជា មានជឿជាក់ថា ផ្អែកលើ លក្ខណៈ អំណោយផលនៃទីតាំង និងភាពសំបូរបែប នៃសេវាកីឡា លើទឹកនេះ ក្លឹបទូកក្តោងកែប  និងក្លាយជា គោលដៅ កីឡាទេសចរណ៍ ថ្មីមួយដ៏ពេញនិយម ប្រកបដោយ ភាពទាក់ទាញ សមស្រប និងការប្រសិទ្ធនាមថាជា តារារះនៅទិសនិរតី ដែលបានផ្តល់ឱ្យ ដោយក្លឹបឆ្នេរសមុទ្រស្អាត បំផុតលើលោក ។ ម្យ៉ាងទៀត ការរៀបចំបង្កើត ក្លិបកីឡាទូកក្តោងនេះ ក៏ដើប្បីត្រៀមលក្ខណះបុណ្យសមុទ្រជុំទី២ របស់ខេត្ត កែប នឹង សំរាប់ ស៊ីហ្គេម២០២៣ ផងដែរ។

សូមបញ្ចាក់ផងដែរថា សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានសម្រេចជ្រើសរើស យកក្លឹបទូកក្តោងកែប ធ្វើជាមូលដ្ឋាន ហ្វឹកហាត់មួយ ដើម្បីហ្វឹកហ្វាត់បច្ចេកទេស ទូកក្តោងក្នុងការត្រៀម ចូលរួមការប្រកួត កីឡា អាស៊ីអាគ្នេយ៏លើកទី ២៩ (The 29th Sea Game) ដែលនឹងប្រព្រឹត្ត នៅប្រទេស ម៉ាឡេស៊ី និងធ្វើការ ហ្វឹកហាត់ ដើម្បី ត្រៀមចូលរួម សម្តែងអបអរសាទរ ក្នុងពិធីបុណ្យសមុទ្រលោកទី ៦ ដែលនឹងរៀបចំ នៅខេត្តកែប នាពេលខាងមុខនេះ ជាពិសេស គឺដំណើរឆ្ពោះ ទៅរកការប្រកួតកីឡា អាស៊ីអាគ្នេយ៏ លើកទី៣២ ឆ្នាំ ២០២៣ ដែលប្រទេសកម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះ៕