អ្នកសារព័ត៌មានកម្ពុជា នឹងត្រូវទទួលការដាក់ទោសទណ្ឌ បើសិនអ្នកសារព័ត៌បានប្រព្រិត្តខ្លួន ឲ្យមានការបាត់បង់នូវអព្យាក្រិតភាព រឺបាត់បងកិត្តិយស ក្នុងការបំពេញការងារជាអ្នកសារព័ត៌មាន ក្នុងអំឡុងពេល បោះឆ្នោត

18-05-17

អ្នកសារព័ត៌មានកម្ពុជា នឹងត្រូវទទួលការដាក់ទោសទណ្ឌ បើសិនអ្នកសារព័ត៌បានប្រព្រិត្តខ្លួន ឲ្យមានការបាត់បង់នូវអព្យាក្រិតភាព រឺបាត់បងកិត្តិយស ក្នុងការបំពេញការងារជាអ្នកសារព័ត៌មាន ក្នុងអំឡុងពេល បោះឆ្នោត ។ ការថ្លែងនៃការប្រឈម នឹងការដាក់ទោសដល់អ្នកព័ត៌បាន បញ្ជាក់ឲ្យដឹងថា តាមរយៈ អ្នកនាំពាក្យ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គ.ជ.ប ឯកឧត្តម ហង្ស ពុទ្ធា នៅក្នុងសក្ខាសិលាមួយសម្រាប់អ្នកព័ត៌មាន ដែលដែលរៀបចំឡើងដោយ គ.ជ.ប នៅព្រឹកថ្ងៃទីព្រហស្បតិ ទី ១៨ ឧសភា នេះ ។ ឯកឧត្តម ហង្សពុទ្ធាបាន បញ្ជាក់ថា អ្នកសារព័ត៌មាន គឺជាមានវិជ្ជាជីវៈត្រឹមត្រូវ និងព្យាក្រិត ក្នុងនោះ អ្នកសារព័ត៌មាន ក៏ជាប្រជាពលរដ្ឋមួយរូប ដែលត្រូវទៅចូលរួមបោះឆ្នោតដូចប្រជាពលរដ្ឋទូទៅដែរ តែអ្នកព័ត៌មាននឹងត្រូវទទួលទោស បើសិនរកឃើញថា បានប្រព្រិត្តខុសនឹងច្បាប់របស់គ.ប.ច នៅក្នុងអំឡុងពេលបោះឆ្នោត ។ សូមបញ្ជាក់ថា សក្ខាលាសា សម្រាប់អ្នកព័ត៌មាន ត្រូវបានរៀបចំឡើង ដោយគ.ជ.ប ដែលមានរយៈ១ថ្ងៃ មានគោលបំណងឲ្យអ្នកសារព័ត៌មាន មានយល់ឲ្យបានច្បាស់ស្តីការផ្សាយព័ត៌មាន ក្នុងដំណាក់កាលឃោសនាបោះឆ្នោត ,ការផ្សាយព័ត៌មាន ១ ថ្ងៃមុន ថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត និងការដោះស្រាយបណ្តឹងទាក់ទាង ការឃោសនាបោះឆ្នោត និងការបោះឆ្នោត របស់គជប ។ ការបោះឆ្នោត ឃោសនាបោះឆ្នោតនឹងប្រព្រិត្តក្នុងរយៈពេល ១៤ ថ្ងៃ ដោយចាប់ផ្តើមចាប់ពីថ្ងៃទី ២០ ឧសភា ដល់ថ្ងៃទី ២ មិថុនា ឆ្នាំ ២០១៧ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សឃុំសង្កាត់ នឹងប្រព្រិត្តទៅនៅថ្ងៃទី ៤ មិថុនា ឆ្នាំ ២០១៧ ដោយ មានការរិយាល័យបោះឆ្នោត ចំនួន ១,៦៤៦ ការិយាល័យ នៅទូទាំងប្រទេស និងមាន ១២ គណបក្សនយោចូលរួមប្រកួតប្រជែង ។