ពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍នៃដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ និងសន្និសីទអន្តរជាតិលើកទី១ស្តីពីទេសចរណ៍ប្រកបដោយនិរន្តរភាពនិងទីក្រុងបេតិកភណ្ឌ

12 06 2017

នៅខេត្តសៀមរាប ព្រឹកថ្ងៃទី១២មិថុនា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ រាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងបើកកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍ នៃដៃគូសន្ទនា​សហ​ប្រតិ​បត្តិ​ការ អាស៊ីលើកទី២ និងសន្និសីទ អន្តរជាតិលើកទី១ ស្តីពីទេសចរណ៍ប្រកបដោយនិរន្តរភាពនិងទីក្រុងបេតិកភណ្ឌ។ នៅមុនពិធីបើកអង្គសន្និសីទអន្តរជាតិ សម្តេច តេជោ នាយករដ្ឋមន្រ្តី បានអនុញ្ញាត គណះប្រតិភូ រដ្ឋមន្រ្តីទេសចរណ៍ នៃ​បណ្តាប្រទេសជាដៃគូ ដឹកនាំ ដោយឯកឧត្តម ចន អាមេរ៉ាទុងហ្កា រដ្ឋមន្រ្តីអភិវឌ្ឍន៍ ទេសចរណ៍ស្រីលង្កា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមចន អាមេរ៉ា ទុង ហ្កាមានប្រសាសន៍ អបអរសាទរ ជូនសម្តេចតេជោ ចំពោះលទ្ធផល នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់កន្លង មក នេះ និងបានសម្តែងការអបអរសាទរ​ផង​ដែរ ចំពោះសន្និសីទនាទីក្រុងសៀមរាបនេះ។ឯកឧត្តម មានប្រសាសន៍ថា នាពេលនេះ កម្ពុជាមានភ្ញៀវទេសចរប្រ​មាណ ៥លាននាក់ មកធ្វើទស្សនកិច្ច ដែលនោះគឺបានឆ្លុះ បញ្ចាំងពីការដឹកនាំ និងនយោបាយដ៏ ត្រឹមត្រូវ នៃនយោ​បាយ​របស់រាជរដ្ឋាភិបាលកម្ពុជា។

          សម្តេចតេជោ បានស្វាគមន៍ ចំពោះប្រតិភូទាំងអស់និងមានប្រសាសន៍ថាជាកិត្តិយសណាស់ដែលកម្ពុជា​បាន​រៀបចំជា ម្ចាស់ផ្ទះនៃសន្និសីទនេះ។សម្តេចតេជោមាន ប្រសាសន៍បន្តថា ទីក្រុងសៀមរាប កាលពីឆ្នាំ១៩៧៩​គឺពុំ​មានមនុស្សរស់នៅទេ ហើយរហូតមកដល់ឆ្នាំ១៩៩៣ទីក្រុងនេះ ក៏នៅតែមានការប្រឈមការមានជម្លោះ ជាមួយខ្មែរ​ក្រហមនៅឡើយ។សម្តេចបន្តថា ទីក្រុងនេះបានចាប់ផ្តើមពីសណ្ឋាគារចាស់ៗចំនួន២ ហើយរហូតដល់ពេលនេះ នៅទីនេះមានសណ្ឋាគាររហូតដល់ ១៥០កន្លែង នេះគឺមិនរាប់បញ្ចូលនូវផ្ទះសំណាក់នោះទេ។ រីឯទេសចរណ៍វិញគឺ​បានចាប់ផ្តើម ពីសូន្យរហូតដល់ពេលនេះ គឺមាន៥លាននាក់ បញ្ហា សំខាន់នាំ មកនូវជោគជ័យនេះ គឺទី១សន្តិភាពសន្តិ​សុខរួមជាមួយនឹងនយោបាយបើកចំហរជើង មេឃរបស់រាជរដ្ឋាភិបាល កម្ពុជា។ សម្តេចបានបន្តថាឥឡូវនេះ ​កម្ពុជា​កំពុងតែជម្រុញការអនុវត្តនូវការ នាំចេញនូវនឹងកន្លែងនោះគឺការនាំចេញ ផលិតផល កសិផលកម្ពុជាមកកាន់​សណ្ឋាគារដើម្បីបម្រើឲ្យវិស័យទេសចរណ៍ ហើយការជម្រុញការនាំចេញ នូវនឹងកន្លែងនេះ គឺមាន អត្ថប្រយោជន៍​សំ​ខាន់ ក្នុងការនាំមកនូវសុវត្ថិភាពម្ហូបអាហារ ដល់ភ្ញៀវទេសចរយើង ដែលជម្រុញ ឲ្យមានកំណើនទេសចរណ៍​មកកាន់​កម្ពុជាផង ក៏ដូចជាជម្រុញកសិផលដល់កម្ពុជាយើងផង ដើម្បីជាចលនាជួយជម្រុញវិស័យកសិកម្មកម្ពុជា ឲ្យកាន់តែ​មាន ភាពរីកចម្រើនទៀត។

    ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ រដ្ឋមន្រ្តីទេសចរណ៍ នៃដៃគូសន្ទនាសហប្រតិបត្តិការអាស៊ី លើកទី២ និងសន្និសីទ​អន្តរ​ជាតិ​លើកទី១ ស្តីពីទេសចរណ៍ប្រកបដោយនិរន្តរភាពនិងទីក្រុងបេតិកភណ្ឌ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មាន ប្រសាសន៍ ឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ នៃដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ និងសន្និសីទអន្តរជាតិលើកទី១ ស្តីពីទេសចរណ៍ ប្រកបដោយនិរន្តរភាព និងទីក្រុងបេតិកភណ្ឌ ក្រោមកិច្ចសហការរួមគ្នា រវាងលេខាធិការដ្ឋាន អង្គការ ទេស ចរណ៍ ពិភពលោកនិងក្រសួងទេសចរណ៍ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា,អង្គការទេសចរណ៍ ពិភពលោក និងអង្គការ អន្តរជាតិនាពេលនេះ មានការចូលរួមពីថ្នាក់ដឹកនាំ​និងគណៈ​​ប្រតិភូ​​នៃវិស័យទេសចរណ៍និងវប្បធម៌មកពី២២ប្រទេស និងមាន វាគ្មិនជាតិ និងអន្តរជាតិល្បីៗអ្នកស្រាវជ្រាវសិស្សនិស្សិតទាំងអស់ សរុបប្រមាណជាង ១ពាន់នាក់បានចូលរួម។ ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តីថ្លែងឲ្យដឹងទៀតថា កិច្ចប្រជុំកំពូលរដ្ឋមន្ត្រីទេសចរណ៍ នៃដៃគូសន្ទនាកិច្ច សហប្រតិបត្តិការអាស៊ី លើកទី២ និងសន្និសីទ អន្តរជាតិលើកទីស្តីពីទេសចរណ៍ប្រកបដោយនិរន្តរភាព និងទីក្រុងបេតិ​កភណ្ឌនេះ គឺនឹងផ្តោតទៅលើ ទី១.​ស្វែងយល់ពីកាលា នុវត្តភាពនិងបញ្ហា​ប្រឈម​​ក្នុងគោលបំណង ​ជំរុញភាពជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ និង វប្បធម៌និងពង្រីកការតភ្ជាប់ និងការប្តេជ្ញាពង្រឹង រចនាសម្ព័ន្ធស្ថាប័ន រវាងប្រទេសសមាជិក។ ទី២.ពិភាក្សាអំពីគំរូថ្មីៗ​នៃភាព ជាដៃគូ និង​អំពីតួនាទីអភិបាលកិច្ចល្អ ក្នុងការគ្រប់គ្រងការការពារ​ ការអភិរក្ស និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព នៃទីក្រុង បេតិកភណ្ឌ។ទី៣.​ដាក់ចេញនូវសេចក្តីថ្លែងការណ៏ និងសេចក្តីសម្រេច  ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងវប្បធម៌ ប្រកបដោយនិរន្តរភាព។

      ដោយឡែកនៅក្នុងសុន្ទរកថា ពីបណ្តាមេដឹកនាំទេសចរណ៍ បានធ្វើការគូសបញ្ជាក់ដែរថា វិស័យទេសចរណ៍កម្ពុជា ជា ទេសចរណ៍ វប្បធម៌ និងធម្មជាតិ ហើយត្រូវបានរាជរដ្ឋាភិបាល កំណត់ថាជាមាស​បៃតង។ កម្ពុជាបាន និងកំពុងបន្តអភិវឌ្ឍវិស័យ ទេសចរណ៍ជាគោលដៅ ​​​​​​ទេសចរណ៍ស្អាត និងបៃតង​​ផ្តល់សេវាប្រកប ដោយគុណភាពនិងភាព​កក់​ក្តៅ​​ដល់​ភ្ញៀវ​ទេសចរដោយ ឈរ​​​​លើគោលការណ៍ នៃការ​អភិវឌ្ឍប្រកប​ដោយ​​និ​រន្តរភាព ការទទួលខុសត្រូវ និងបរិយាប័ន្ន។បទអន្តរាគមន៍ក៏បានគូស បញ្ជាក់ ដែរថា ជាមួយនឹងកំណើន នៃចំនួនទេសចរអន្តរជាតិ នៅលើសកលលោកចំនួ​ន ១.២៣៥លាននាក់ ក្នុងកំណើន៣,៩ %​ នៅ ឆ្នាំ២០១៦ ដែលក្នុងនោះទេសចរ តំបន់អាស៊ីប៉ាស៊ីហ្វីកទទួលបាន ៣០៣លាននាក់ ក្នុងកំណើន៨,៤%។ កម្ពុជាទទួល បាន ទេសចរអន្តរជាតិចំនួន ៥ លាននាក់ក្នុងកំណើន ៥% ។ ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០១៧ កម្ពុជាទទួលបាន ទេសចរអន្តរជាតិ ចំនួនជាង ១,៥លាននាក់ ក្នុងកំណើន ១១,៩%។ តាមការរំពឹងទុកឆ្នាំ២០១៧ កម្ពុជាអាចនឹងទទួលបានទេសចរ​អន្តរជាតិប្រមាណ ៥,៤​លាន​នាក់និងលាននាក់ នៅឆ្នាំ២០២០។ ឆ្នាំ២០១៦ វិស័យទេសចរណ៍កម្ពុជា បានបង្កើតការងារដោយផ្ទាល់ប្រមាណ ជាង៦២ ម៉ឺននាក់ និងដោយប្រយោល​ ជាច្រើនម៉ឺននាក់បន្ថែមទៀត រួមចំណែកប្រមាណ ១២%នៃផលទុនសរុបក្នុងស្រុក។យោង តាមការសិក្សាអង្គការទេសចរណ៍ ពិភពលោក បំណែកទីផ្សារទេសចរណ៍ លើសកលលោកប្រមាណ ៤០%នៃទេសចរសរុបជា ទេសចរណ៍វប្បធម៌ ២៥%​ជាទេសចរណ៍ តំបន់ឆ្នេរសមុទ្រ។ សម្រាប់កម្ពុជាបំណែកទីផ្សារដ៏ធំ នៃទេសចរណ៍​អន្តរជាតិសរុប ចូលចិត្តទស្សនាតំបន់ទេសចរណ៍ វប្បធម៌ប្រវត្តិសាស្ត្រ ពិសេសប្រាសាទអង្គរវត្តនិងគោលដៅទេសចរណ៍បេតិកភណ្ឌវប្បធម៌ ដ៏ទៃទៀត ដែលមានមិនតិចជាង៥០% ខណៈពេលដែលនិន្នាការទេសចរណ៍តំបន់ឆ្នេរសមុទ្រអេកូទេសចរណ៍ និងទេសចរណ៍ សហគមនៅកម្ពុជា ​កំពុងមានការរីកចំរើនផងដែរ។ វិស័យទេសចរណ៍ ជាវិស័យអាទិភាពសេដ្ឋកិច្ចមួយវប្បធម៌ ជាអត្តសញ្ញាណ និងជាដួងព្រលឹង របស់​ប្រទេសជាតិ រីឯឧស្សាហកម្ម ធ្វើដំណើរជាវិស័យការទូតថ្មីមួយ នៃទំនាក់ទំនងប្រជាជននិងប្រជាជនក្នុង​យុគសម័យបច្ចុប្បន្ន។

          ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ រដ្ឋមន្ត្រីទេសចរណ៍ នៃដៃគូសន្ទនាសហប្រតិបត្តិការ អាស៊ីលើកទី២ និងសន្និសីទ​អន្តរជាតិ លើក ទី១ស្តីពីទេសចរណ៍ប្រកប ដោយនិរន្តរភាពនិងទីក្រុងបេតិកភណ្ឌ សម្តេចតេជោ នាយករដ្ឋមន្រ្តីមានប្រ សាសន៍ថា វិស័យទេស ចរណ៍ជាវិស័យសេដ្ឋកិច្ច និងសង្គម បានជួយជំរុញ ដល់កំណើនជីវភាពរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយការកើន ឡើងនូវកម្តៅ ផងដែរ។ សម្តេចតេជោ នាយករដ្ឋមន្រ្តី មានប្រសាសន៍បន្តថា ដើម្បីធ្វើឲ្យវិស័យ ទេសចរណ៍មានការរីកចម្រើន គឺទាមទារឲ្យ ប្រទេសក្នុងតំបន់ទាំងអស់ ត្រូវធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា។ សម្តេចបន្ត ថា កម្ពុជាបា នយកចិត្តទុក ដាក់ខ្ពស់ទៅលើវិស័យ ទេសចរណ៍ ពោលគឺកាលពីឆ្នាំ២០១៦ កន្លងទៅកម្ពុជា បានទទួល ទេសចរណ៍អន្តរជាតិចំនួន ៥លាននាក់ ក្នុងកំណើន៥% និង  រកចំណូលបានជាង ៣ពាន់លានដុល្លាអាមេរិក។ ជាមួយ គ្នានេះក្នុងរយេះពេល៣ខែដើមឆ្នាំ២០១៧ កម្ពុជាទទួលបាន ទេស ចរណ៍ អន្តរជាតិចំនួនជាង ១លាន៥សែននាក់ ក្នុង កំណើន ១១,% ហើយតាមការរំពឹងទុកក្នុងឆ្នាំ២០១៧នេះ កម្ពុជាអាច នឹង ទទួលបានទេសចរណ៍ អន្តរជាតិប្រមាណ   លានសែននាក់ និងលាននាក់ នៅឆ្នាំ២០២០។ ជាមួយនិងការថ្លែងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបាន​ស្នើដល់បណ្តាអង្គការអន្តរជាតិនានា និងអ្នកចូលរួមទាំងអស់ កុំឲ្យមានការ ស្តាំពេក និងឆ្វេង ពេក ក្នុងការអភិរក្សទីក្រុង បេតិកភណ្ឌ ពោលគឺយើងត្រូវធ្វើការ ពិចារណាឲ្យបានច្បាស់លាស់ថា តើអគារណាមួយ ដែលគួរ អភិរក្ស និងអគារ​កន្លែងដែលត្រូវអភិវឌ្ឍ។ សម្តេចតេជោមានប្រសាសន៍បន្តថា យើងមិនអាចគិតតែពីការ អភិរក្សដោយ មិនគិត ពី ការ​អភិវឌ្ឍនោះទេ ហើយក៏មិនត្រូវគិតតែពីការអភិវឌ្ឍដោយមិនគិតពីការអភិរក្សនោះដែរ។