ឯកឧត្តមបណ្ឌិត អុិត សំហេង​អញ្ជើញជាអធិបតីនៅក្នុងទិវាពិភពលោក ដើម្បីសុខភាព និងសុវត្ថិភាពការងារ

09 06 2017

នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ នៅអង្គរឃ្យុងយ៉ូ ខេត្តសៀមរាប ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះ បណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីនៅក្នុងទិវាពិភពលោក ដើម្បីសុខភាព និងសុវត្ថិភាពការងារ ក្រោមប្រធានបទ “បង្កើនសុក្រឹត្យភាពក្នុងការប្រមូល និងប្រើប្រាស់ទិន្នន័យសុខភាព និងសុវត្ថិភាពការងារ”។ អញ្ជេីញចូលរួម ក្នុងពិធីនេះរួមមាន តំណាងខាងអង្គការអន្តរជាតិខាងការងារILO តំណាងសហជីពនិយោជក និងស្ថាប័នដែលពាក់ព័ន្ធមួយចំនួនទៀត។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កន្លងមកបានយកចិត្តទុកដាក់ខ្លាំង ចំពោះសុវត្ថិភាព និងសុខភាព របស់កម្មករ កម្មការីនី ជាពិសេស បញ្ហាគ្រោះថ្នាក់ការងារដែលកើតមាននៅកន្លែងធ្វើការ និងនៅពេលធ្វើដំណើរ ទៅបំពេញការងារ នៅ តាមរោងចក្រនានា ដោយបានបង្កើតគណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាព ដែលជាយន្តការត្រីភាគី ដើម្បីរួមចំណែក ក្នុង ការពង្រឹងប្រព័ន្ធគ្រប់គ្រងសុខភាព និងសុវត្ថិភាពការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់សហគ្រាសគ្រឹះស្ថាន។ ជាងនេះទៅ ទៀត ក្រសួងក៏បានសហការជាមួយអង្គការអន្តរជាតិខាងការងារជប៉ុន ក្នុងការអនុវត្តគម្រោងលើកទី២ ស្តីពីការលើក កម្ពស់ បទ ដ្ឋានសុខភាព និងសុវត្ថិភាពការងារ វិស័យសំណង់ នៅក្នុងប្រទេសកម្ពុជា ដែលទាំងនេះនឹងផ្តល់អត្ថប្រយោជន៍បន្ថែមទៀត ក្នុង កិច្ចការងារគាំពារ សុខភាព និងសុវត្ថិភាពរបស់កម្មករ កម្មការីនីទាំងអស់។

ព្រឹត្តិការណ៍នេះ សហការរៀបចំជារៀងរាល់ឆ្នាំ រវាងក្រសួង គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិ ខាង ការងារ និងអង្គការដៃគូរនានា។