សិក្ខាសាលា ស្ដីពីកិច្ចសហប្រតិបត្ដិការ ត្បូង- ត្បូង និងកិច្ចសហប្រតិបត្ដិការ ត្រីកោណ របស់ក្រសួងផែនការ

12 06 2017

ដើម្បីផ្ដល់ជាមូលដ្ឋានសម្រាប់ចំណេះដឹង និងដើម្បីតម្រង់ទិសនៃជំនួយនេះ ឲ្យស្របទៅនិងតម្រូវ ការជាក់ស្ដែង និងចាំបាច់សម្រាប់ការអភិវឌ្ឍវិទ្យាសាស្រ្ដនិងបច្ចេកវិទ្យានៅកម្ពុជា ក្រសួងផែនការ បានរៀប ចំសិក្ខាសាលា ស្ដីពី កិច្ចសហប្រតិបត្ដិការ ត្បូង- ត្បូង និងកិច្ចសហប្រតិបត្ដិការត្រីកោណ នៅព្រឹកថ្ងៃទី 12 ខែ មិថុនា ឆ្នាំ 2017 នារាជធានីភ្នំពេញ។

ឯកឧត្ដម ឆាយ ថន ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងផែនការ និងជាអនុប្រធានអចិន្រ្ដៃ នៃក្រុមប្រឹក្សាជាតិ វិទ្យាសាស្ដ្រនិងបច្ចេកវិទ្យាបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាសម្រេចបានការ អភិវឌ្ឍយ៉ាង ធំធេងក្នុ ងបណ្ដាទសវត្សរ៍ចុងក្រោយ ចាប់ពីឆ្នាំ 1994 ដល់ 2015 កម្ពុជាមានអត្រាកំណើន ផ ស ស ( GDP) ជាមធ្យម ប្រចាំឆ្នាំចំនួន 7,6ភាគរយ ដោយទទួលបានចំណាត់ថ្នាក់ទី6 លើលពិភពលោក ក្នុងឋាន: ជាប្រធាន ប្រទេស មានកំណើនលឿនជាងគេបង្អស់ ។ កម្ពុជាសម្រេសបានដោយជោគជ័យនូវគោលដៅ អភិវឌ្ឍសហវត្ស ក្នុង ការតាត់បន្ថយភាពក្រីក្រ គិតត្រឹមឆ្នាំ2015 មុនកាលកំណត់ដែលបានគ្រោងទុក កាលពីឆ្នាំ2009 ដោយ អត្រានៃភាពក្រីក្របានធ្លាក់ចុះពី 47,3 ភាគាគរយនៅឆ្នាំ2007មកត្រឹម13,5ភាគរយនៅឆ្នាំ2014ហើយនៅ ឆ្នាំ2015កម្ពុជាបានចាកចេញផុតពីឋាន:ប្រទេសមានការអភិវឌ្ឍតិចតួច ទៅជាប្រទេសមាន ប្រាក់ ចំណូលមធ្យមកម្រិតទាប។ ឯកឧត្ដមបានបន្ដទៀតថា ការរីកចំរើនជាវិជ្ជមានទាំងនេះ ការរក្សាល្បឿននិងនិរន្ដរភាព នៃ កំណើននិង ជាកត្ដាប្រឈមនៅកម្ពុជា ជាពិសេស ដើម្បីរក្សាបាននូវស្ថិភាព នៃកំណើន ជាវិជ្ជាមាននេះ រាជរដ្ឋាភិបាល កម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ដ្រសំខាន់ៗមួយចំនួនក្នុងនោះរួមមាន ការអភិវឌ្ឍវិទ្យាសាស្ដ្រ និងការបច្ចេកវិទ្យា ដើម្បីបង្កើនភាពចម្រុះនៃប្រភពកំណើត បង្កើនប្រសិទ្ធភាព ការងារ បង្កើន ភាពប្រកួតប្រជែង ការងារ សម្រាប់ជំនួសការនាំចូលនិងជំរុញការនាំចេញ និងការឈាន ពីពលកម្ម អតិពលកម្មទៅពលកម្មជំនាញ ត្រូវបានទទួលស្គាល់ ក្នុងមជ្ឈដ្ឋានជាតិនិងអន្ដរជាតិថា ជាសក្ដា         នុពល ដ៏សារៈសំខាន់។

លោកបណ្ឌិត Woosung Lee តំណាងក្រសួងវិទ្យាសាស្រ្ដ ព័ត៌មានវិទ្យា និងផែនការ នៃសាធារណរដ្ឋកូរ៉េ បានឲ្យដឹងថា សិក្ខាសាលា ស្ដីពីកិច្ចសហប្រតិបត្ដិការ ត្បូង- ត្បូង និងកិច្ច សហ ប្រតិបត្ដិការត្រីកោណថ្ងៃនេះ គឺជាវេទិការមួយដ៏ល្អប្រសើរ ដើម្បីជំរុញការអភិវឌ្ឍតាមរយ: វិទ្យា សាស្រ្ដ បច្ចេកវិទ្យា និងនរានុវត្ដន៍ និងពិធីសម្ពោធកម្មវិធីកសាងសមត្ថភាព ក្នុងមានគោលបំណង ផ្សាភ្ជាប់ជាមួយនិងប្រទេស នានា ជាពិសេសជាមួយអង្គការសហប្រជាជាតិ និងដើម្បីចែករំលែកចំនេះដឹង លប់បំបាត់នូវ ចន្លោះ ទាក់ទងទៅនិងការអភិវឌ្ឍរបស់ប្រទេសមួយចំនួន តាមរយៈការប្រើប្រាស់បទពិសោធន៍ផ្សេងៗ ក្នុង វិស័យ ពាណិជ្ជកម្ម និងជួយលើកកម្ពស់ផ្នែកផ្សេងៗទៀតនៅកម្ពុជានិង ដៃគូរពាក់ព័ន្ធទាំងអស់ ។ លោកបណ្ឌិត Woosung Lee បានបន្ដថា បន្ដស្វែងរក ដៃគួរពាក់ព័ន្ធ អោយបានច្រើនដើម្បី ក្នុងកិច្ច សហប្រតិបត្ដិការ ត្បូង- ត្បូង និងកិច្ចសហប្រតិបត្ដិការ ត្រីភាគ្គី ដើម្បីជំរុញការអភិវឌ្ឍតាមរយៈវិទ្យាសាស្រ្ដបច្ចេកវិទ្យានិងនវានុភាព ជាមួយប្រទេសកម្ពុជា ក្នុងរយៈពេលបី ឆ្នាំខាងមុខបន្ដទៅទៀត ។