ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអំពី ក្លិបនៃក្តីស្រលាញ់ និងប្រកាសដាក់ឲ្យប្រើកម្មវិធីដែលអាចប្រើនៅលើទូរស័ព្ទ ដៃ ប្រភទ Android and IOS

10 07 2017

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នេះ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ចើញជា អធិបតីខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអំពី ក្លិបនៃក្តីស្រលាញ់ និងប្រកាសដាក់ឲ្យប្រើកម្មវិធីដែលអាចប្រើនៅលើទូរស័ព្ទ ដៃ ប្រភទ Android and IOS ដើម្បីរួមចំណែកជំរុញលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលមានសិក្ខាកាមអញ្ចើញមកពីមន្ទីរសុខាភិបាល រាជធានី ខេត្ត មន្ទីរពេទ្យខេត្តទាំង២៥ និងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជានៅទូទាំងប្រទសសរុបចំនួន ១៦៣នាក់ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ។ ឯកឧត្តម គីម ឬទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាអនុប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានក្រុមការងារប្រតិបត្តិក្លិបនៃក្តីស្រឡាញ់ បានអោយដឹងថា ក្ឆិបនៃក្តីស្រឡាញ់ បានបង្កើតឡើងកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៦ ដោយសហភាពសហព័ន្ធយុវជន កម្ពុជា ដើម្បីលើកម្ពស់វប្បធម៌បរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃនៅកម្ពុជា។ ក្លិបបានជំរុញ យុវជន និងមហាជនគ្រប់ស្រទាប់វណ្ណៈឲ្យចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីធានាឲ្យមាន សុវត្ថិភាព និងនិរន្តរភាពឈាម ក្នុងគោលដៅគាំទ្រផែនកាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត១០០%របស់មជ្ឈមណ្ឌលជាតិផ្តល់ ឈាមនៃក្រសួងសុខាភិបាល។ ឯកឧត្តមបានគាំទ្រគាំទ្រយ៉ាងមុតមាំដល់ការបង្កើតកម្មវិធីទំនើបនេះឡើងក្នុងកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងដៃគូសហការទាំងអស់ដែលគាំទ្រដល់ក្លិបនៃក្តីស្រឡាញ់ដើម្បីជំរុញយុវជន ប្រជាជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តឲ្យបានកាន់តែច្រើនឡើង និងដើម្បីជំរុញលើកម្ពស់វប្បធម៌ចែករំលែករបស់យុវជន និងប្រជាជនកម្ពុជា។ ឯកឧត្តម គីម ឬទ្ធី ក៏បានផ្តល់ Samsung Tablet ចំនួន២៥គ្រឿង ជូនដល់មជ្ឈមណ្ដលជាតិផ្តល់ឈាម និងមជ្ឈមណ្ដលផ្តល់ឈាមខេត្តចំនួន២១ ដើម្បីអនុវត្តកម្មវិធីរបស់ក្លិបនៃក្តីស្រឡាញ់ឲ្យបានទូលំទូលាយ សំដៅ គ្របគ្រង តាមដានទិន្នន័យនៃការបរិច្ជាគឈាម ស្តុកឈាម ការចែករំលែកឈាមដែលបានផ្តល់ជួយជីវិតមនុស្ស ដោយទឹកចិត្តសប្បុរសធម៌ ជឿជាក់ មានតម្លាភាព និងប្រកបដោយសមធម៌ ស្របតាមគោលការណ៌គ្រឺះ និងជាសាកលនៃការធ្វើអំណោយឈាមដោយស្ម័គ្រចិត្ត។ លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានបញ្ចាក់ថា ចាប់ពីពេលនេះតទៅសប្បុរសជនបានបរិច្ចាគឈាមដោយស្មគ្រ័ចិត្តនៅគ្រប់មជ្ឈមណ្ឌលផ្តល់ឈាមទាំងអស់អាចមាគណនេយ្យ ផ្ទាល់ខ្លួនមួយដែលអាចមើលឃើញពត៌មាន ទិន្នន័យ និងប្រវិត្តិនៃការបរិច្ចាគឈាមរបស់គាត់ តាមរយៈទូរស័ព្ទដៃបានដោយគ្រាន់តែចុះឈ្មោះជាមួយកម្មវិធីរបស់ក្លិបនៃក្តីស្រឡាញ់រួចបញ្ជូលលេខកូដ ឬ QR code ដែលជាលេខអត្តសញ្ញាណនៃអ្នករិច្ចាគឈាម។ កម្មវីធីទំនើបនេះ អាចឲ្យអ្នកបរិច្ចាគឈាមបញ្ចូលរូបថតផ្ទាល់ខ្លួន ព្រមទាំងបានបង្ហាញក្រុមឈាមរបស់គាត់ និងចំនួនអំណោយឈាមដែលបានផ្តល់ ។ លោកបានបន្តថាលើសពីនេះអាចឲ្យសប្បុរសជនស្ម័គ្រចិត្តបរិច្ចាគឈាមបានឃើញ និងយល់ដឹងកាន់តែច្បាស់អំពីគោល ការណ៌គ្រឺះនៃអំណោយឈាមដោយស្ម័គ្រចិត្ត និងផល ប្រយោ ជន៌ជួយជីវិតអ្នកដ៏ទៃតាមរយៈការចែករំលែក។ លោកបានបញ្ជាក់ថាកម្មវិធីទំនើបប្រើនៅលើទូរស័ព្ទដៃនេះ គឺជាស្នាដៃ និងជាសមិទ្ធិផលនៃកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជាជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងក្លិបនៃក្តីស្រឡាញ់។ កម្មវិធីទំនើបនេះអាចទាញយកមកប្រើប្រាស់បានដោយគ្រាន់តែ វាយអក្សរ The Love Club នៅលើ Play store ឬ App store រួចបញ្ជូលទៅក្នុងទូរស័ព្ទដៃជាការស្រច។ បន្ទាប់មកយើងអាចចុះឈ្មោះចូលជាសមាជិកនៃក្លិបតាមរយៈកម្មវិធីទំនើបនេះ។ តាមរយៈការបើកអោយប្រើប្រាស់នេះឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសំដែងនូវការកោតសរសើរចំពោះគំនិតផ្តួចផ្តើម និងកិច្ចសហការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្លិបនៃក្តីស្រឡាញ់ ជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងរយៈពេលកន្លងមកផងដែរ ។