រដ្ឋមន្រ្តីក្រសួងកិច្ចការនារីជំរុញឲ្យអាជ្ញាធររាជធានី ខេត្ត ជួយទប់សា្កត់អំពើហិង្សាក្នុង គ្រួសារ និងអំពិហង្សាលើស្រ្តីនិងកុមារ ខណៈបញ្ហានេះកំពុងមានការកើនឡើងច្រើន

26 07 2017

ក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញកាលពីម្សិលមិញនេះ លោកជំទាវ អ៊ឹង កន្ថាផានី រដ្ឋមន្រ្តីក្រសួងកិច្ចការងារនារីបានអៈអាងបញ្ហាអំពើហិង្សានៅ ទីក្រុងនិងជនបទនៅតែបន្តកើតឡើងខ្ពស់ ហើយក្នុងនោះស្រ្តីនិងកុមារមានបញ្ហារងគ្រោះធ្ងន់ ធ្ងរ។ លោកជំទាវអៈអាងថា បញ្ហាអំពើហិង្សានេះពិបាកក្នុងការទប់ស្កាត់ ដោយទាមទារឲ្យមាន ការចូលរួមពីគ្រប់ភាពពាក់ព័ន្ធទំាងអស់ទំាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយ ទុក្ខលំបាករបស់ស្រ្តី និងមុខមាត់របស់ប្រទេសជាតិ។លោកជំទាវបានអៈអាងថា មានបញ្ហា៤ចំនុចធំៗដែលធ្វើឲ្យអំពើហិង្សានៅតែកើតមាន ក្នុងនោះទី១បញ្ហាសុរាគ្រឿងស្រវឹង ទី២ កុមារឃើញឪពុកម្តាយវាយតបគ្នា ដែលធ្វឲ្យកុមារអាច ប្រើប្រាស់់អំពើហិង្សាដូច្នេះនៅថ្ងៃអនាគត ការទទួលបានការអប់រំរៀនសូត្រក្រោម៧ឆ្នាំ គឺមាន បញ្ហាប្រឈមខ្ពស់ច្រើនលើការប្រព្រឹត្តអំពើហិង្សាដែលមានលក្ខណឃោឃៅ និងទី៤ ការបង្ហាញព័ត៌មានអំពីអំពើហិង្សាដែលពុំមានគិតគូពីក្រមសីលធម៌។

លោកស្រី កាន់ រតនៈឧប្បល ដែលបានប្រកាសតែតំាងជាប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញបានបញ្ជាក់ថា មន្ទីរកិច្ចការនារីនឹងពង្រឹងកិច្ចសហការជាមួយបណ្តាអង្គភាពពាក់ព័ន្ធ នានាដើម្បីធ្វើយ៉ាងណាចូលរួមដោះស្រាយទុក្ខលំបាករបស់ស្រ្តីឲ្យកាន់តែប្រសើរឡើង ក្នុង ការពង្រឹងភាពអង់អាចដល់ស្រ្តី ការធ្វើឲ្យស្រ្តីមានតួនាទីកាន់តែសំខាន់ក្នុងការលើកកម្ពស់ សេដ្ឋកិច្ចគ្រួសារ និងកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ។

ឯឧ.ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា បច្ចុប្បន្ននេះរដ្ឋបាលរាជធានីភ្នំពេញ ក៏កំពុងដោះស្រាយបញ្ហាប្រឈមរបស់ស្រ្តីនៅមូលដ្ឋានដូចជា បញ្ហារើសអើងស្រ្តី និងការលំ បាករបស់ស្រ្តីក្នុងការអនុវត្តតួនាទីនិងភារកិច្ច និងការបំពេញការងារស្នូលរបស់ខ្លួនឲ្យបាន ពេញលេញ និងជំរុញការដោះស្រាយបាតុភាពអវិជ្ជមានមួយចំនួនទៀត សំដៅធ្វើយ៉ាងណា ឲ្យស្រ្តីមានភាពស្មើគ្នាទៅនឹងបុរស។យោងតាមការអង្កេតរបស់ក្រុមសង្គមស៊ីវិលបានបង្ហាញថា ស្រ្តីនៅកម្ពុជាប្រមាណ៣០ភាគរយ នៅតែបន្តទទួលរងអំពើ ហិង្សាពីដៃគូស្និទ្ធសា្នលរបស់ខ្លួន ដែលជំរុញឲ្យភាគីពាក់ព័ន្ធទំាងអស់បង្កើនយន្ត ការជួយដោះស្រាយដើម្បីអោយពួកគេបានរួចផុតពីទុក្ខលំបាកទំាងនេះ។ដៃគូស្និទ្ធស្នាលរបស់ស្រ្តី ភាគច្រើនគឺជាស្វាមីរបស់ពួកគេ  ដោយបានប្រើអំពើហិង្សាលើរាង្គកាយ ផ្លូវចិត្ត និងផ្លូវភេទជាដើម។

ក្នុងចំណោមស្រ្តីជាង៣០ភាគរយដែលធ្លាប់រងអំពើហិង្សាលើផ្លូវកាយ ផ្លូវចិត្ត និងផ្លូវ ភេទពីដៃគូស្និស្នាលរបស់ខ្លួន គឺមានតែជាង១៤ ភាគរយប៉ុណ្ណោះ ដែលបានស្វែងរកជំនួយពីអាជ្ញាធរ មូលដ្ឋាន នគរបាល និងមណ្ឌលសុខភាព ខណៈជាង៤០ភាគរយ មិនហានរាយការណ៍និង៣០ភាគ រយទៀតមិនស្វែងរកជំនួយដោយសារភ័យខ្លាចឬខ្មាសអៀន។