ក្នុងរយៈពេលថ្មីៗមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានបើកនូវ ស្ថានីយ៍ទទួល អំណោយ ឈាម នៅផ្សារទំនើបអ៉ីអនម៉ល។

04 08 2017

មជ្ឈមណ្ឌលជាតិផ្ដល់ឈាម កំពុងបង្កើនកិច្ចសហការបន្ថែម ជាមួយគ្រប់ស្ថាប័ន អង្គភាព វិស័យ ឯកជន មន្ទីរពេទ្យរដ្ឋ-ឯកជនទាំងអស់ និងសាកលវិទ្យាល័យនានា ក៏ដូចជាកិច្ចសហការជាមួយ សហភាព សហព័ន្ធយុវជនកម្ពុជា កាកបាទក្រហមកម្ពុជា ដើម្បីធ្វើយុទ្ធនាការនៃការបរិច្ចាគឈាម នៅគ្រប់ ទិសទីទាំង អស់ ធ្វើយ៉ាងជំរុញឲ្យការបរិច្ចាគឈាមមានសន្ទុះកើនឡើង។

លោកវិជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានឲ្យដឹងថា ក្នុងរយៈពេលថ្មីៗគឺមាននេះ ស្ថានីយ៍ទទួល អំណោយ ឈាម នៅផ្សារទំនើបអ៉ីអនម៉ល ដែលត្រូវបានបង្កើត ឡើងដោយ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៃក្រសួងសុខាភិបាល សហការជាមួយផ្សារទំនើបអ៉ីអនម៉ល និងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក្នុងគោលបំណង ដើម្បីទទួលអំណោយឈាម ពីប្រជាពលរដ្ឋ យុវជន និងសប្បុរសជននានា ឆ្លើយតបតាមតម្រូវការ ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ។

គួរបញ្ជាក់ផងដែរថា ក្នុងមួយថ្ងៃមជ្ឈជាតិមណ្ឌលផ្ដល់រាជធានីភ្នំពេញក្នុងឆ្នាំ២០១៧នេះ បានផ្ដល់ ឈាមជូនអ្នកជំងឺប្រមាណជា២០០ ប្លោក ខណៈពេលដែលមានអ្នកមកបរិច្ចេកឈាម ប្រមាណជា ៣០% តែ ប៉ុណ្ណោះក្នុងរយៈពេលមួយថ្ងៃ។