សម្តេចតេជោ នាយករដ្ឋមន្រ្តី- អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិហាណេដា ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីបំពញទស្សនកិច្ចផ្លូវការរយេះពេល៤ថ្ងៃ ទៅកាន់ប្រទេសជប៉ុន

07 08 2017

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណះប្រតិភូជាន់ ខ្ពស់រាជរដ្ឋាភិបាល កម្ពុជា បានអញ្ជើញទៅដល់អាកាសយានដ្ឋាន អន្តរជាតិហាណេដា ទីក្រុងតូក្យូ ប្រទេសជប៉ុន ប្រ កបដោយសុវត្តិភាព កាលពី វេលាម៉ោង ១៧និង ៣៥នាទី ម៉ោងនៅទីក្រុងតូក្យូ ត្រូវនឹងម៉ោង ១៥និង ៣៥ ម៉ោងនៅ​ព្រះរា​ជា​ណា​ចក្រកម្ពុជា ដើម្បីអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការរយះពេល ៣ថ្ងៃ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ នៅអាកាស​យាន​ដ្ឋានអន្តរជាតិ ហាណេដា វត្តមាន នៃការអញ្ជើញ ដល់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងគណះប្រតិភូជាន់​ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវបានការធ្វើគារវកិច្ច ស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីឯកឧត្តម គីយ៉ូស្សី អូដាវ៉ារ៉ា អនុរដ្ឋមន្រ្តីក្រ​សួងការបរទេសជប៉ុន ឯកឧត្តម Hidehisa Horinouchi ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព​ របស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតវិសាមញនិងពេញសមត្ថភាព នៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំប្រទេសជប៉ុន ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់​ក្រសួង​ការបរទេសជប៉ុន និងឥស្សរ​ជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេស ជប៉ុនជាច្រើនរូប។ ដំណើរបំពេញ​ទស្សនកិច្ចផ្លូវការរបស់សម្តេច​តេជោនាយករដ្ឋមន្រ្តីទៅកាន់ប្រទេសជប៉ុននៅពេលនេះ គឺឆ្លើយតបតាមការអញ្ជើញ​របស់​ឯកឧត្តម ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន ហើយតាមកម្មវិធីគ្រោងទុកសម្តេចតេជោ នាយក​រដ្ឋ​មន្រ្តី និងស្នាក់​នៅ​ទីក្រុងតូក្យូ ប្រទេស​ជប៉ុនរយះពេល៤ថ្ងៃ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ដែលរួមមានការជួបចរចាទ្វេភាគី​ជាមួយ​សមភាគីជប៉ុន ឯកឧត្តម នាយករដ្ឋមន្រ្តី ស៊ិនហ្សូ អាបេ អញ្ជើញចូលក្រាបបង្គំគល់ព្រះអង្គម្ចាស់ ណារូហីតូ ព្រះរាជ​ទាយាទជប៉ុន អញ្ជើញចូល​រួមសិក្ខាសាលា ស្តីពីការវិនិយោគ ការអញ្ជើញទស្សនកិច្ចតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម ការ​ជួប​សន្ទនាជាមួយតំណាង ថ្នាក់ដឹកនាំ និងផ្នែកធុរកិច្ចជប៉ុន យុវជននិងនិស្សិតកម្ពុជាកំពុងសិក្សានៅប្រទេសជប៉ុនផងដែរ។