សម្តេចតេជោនាយករដ្ឋមន្រ្ តីបានអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន៤ របស់ជប៉ុនដែលចាប់អារម្មណ៏សក្កានុពលវិនិយោគ ចូលជួបសំដែងការគួរសម ។

07 08 2017

ក្នុងឱកាសនៃការស្នាក់អាស្រ័យ នៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការការងារ នៅទីក្រុងតូក្យូ ប្រទេស ជប៉ុន នៅព្រឹកថ្ងៃទី៧ ខែសីហា នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជា ណាចក្រកម្ពុជា បាន អនុញ្ញាតឲ្យថ្នាក់ ដឹកនាំក្រុមហ៊ុនចំនួន៤ របស់ប្រទេសជប៉ុន អញ្ជើញចូលជួប សំដែង ការគួរសមដាច់ដោយឡែកៗពី គ្នា ក្នុងនោះរួមមានទី១ ក្រុមហ៊ុនដេនសូ ខេមបូឌា ទី២ក្រុមហ៊ុន តូយ៉ូតា ថ្សឺស្សូ ទី៣ធនាគារមីហ្សឺណូ និងទី៤ក្រុមហ៊ុន មីនៃប៊ែ មីតស៊ូមី។ នៅក្នុងជំនូប សំរាប់ ក្រុមហ៊ុន ទី១ដែល មានឈ្មោះថា ក្រុមហ៊ុនដេនសូ ខេមបូឌា តំណាងក្រុមហ៊ុនបាន មានប្រសាសន៏ ជំរាបសម្តេចតេជោ នាយក រដ្ឋមន្រ្តីអំពីសកភាពការងាររបស់ក្រុមហ៊ុនរបស់លោកនៅកម្ពុជា។ តំណាងក្រុមហ៊ុនមានប្រសាសន៏បន្តថា បច្ចុប្បន្ន ក្រុមហ៊ុនដេនសូមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសរាជធានីភ្នំពេញ ហើយក្រុមហ៊ុន នេះភាគ ច្រើនពាក់ព័ន្ធនឹងគ្រឿង បង្គំ របស់រថយន្តធន់ធ្ងន់ ដែលបច្ចុប្បន្នមានបុគ្គលិកខ្មែរចំនួនជាង២០០នាក់ ហើយ នៅឆ្នាំ២០១៨ ខាងមុខក្រុមហ៊ុន នឹងបង្កើន ផលិតផលរបស់ខ្លួនបន្ថែមទៀត ជាពិសេសជួយ ពង្រឹងផលិត សមត្ថិភាពបុគ្គលិកខ្មែរយើងដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យា។ ជាមួយគ្នានេះតំណាង ក្រុមហ៊ុនដេនសូ ក៏បាន ជំរាបសម្តេចតេជោថា នៅឆ្នាំ២០១៨ក្រុមហ៊ុន របស់លោក នឹងបង្កើតទីតាំងថ្មី១ ទៀត។ ក្នុងឪកាស នេះខាង ក្រុមហ៊ុន ក៏បានស្នើសុំសម្តេចតេជោចំនួន៣ចំនុច ទី១ ការបណ្តុះ បណ្តាលជំនាញ បច្ចេកវិទ្យានេះ គឺខាង ក្រុមហ៊ុនរបស់លោកនឹងជួយប៉ុន្តែស្នើរសុំការជួយពីស្ថាប័នរដ្ឋ ជាពិសេសក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ ទី២ ប្រព័ន្ធដឹកជញ្ជូនស្នើសុំអោយរៀបចំអោយបានល្អ និងទី៣ ប្រព័ន្ធពន្ធគយ។ ជាការ ឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្រ្តី បាន មានប្រសាសន៏ថ្លែងអំណរគុណ ដល់ខាងក្រុមហ៊ុនជប៉ុន ដែលបានរាយ ការជូនសម្តេច និងបានខិតខំជួយ បណ្តុះបណ្តាល ធនធានមនុស្សកម្ពុជា។ សម្តេចតេជោ បានមានប្រសាសន៏ ថា ការជួយរបស់ក្រុមហ៊ុននេះ គឺស្របទៅតាមការងារ របស់ រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុក្ខដាក់ ចំពោះការ អភិវឌ្ឍធនធានមនុស្ស។ សម្តេចតេជោបានបន្តទៀតថា យើងអាចធ្វើការ រួម គ្នា ក្នុងការអភិវឌ្ឍធនធាន មនុស្ស។ ជាពិសេសនឹងអនុញ្ញាតអោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញវិញ្ញា បណ្ណ បត្រ អោយ សិស្សដែលបាន ទទួលការបណ្តុះបណ្តាល ជំនាញបច្ចេកទេស។ ចុងក្រោយនៃជំនូប នេះ ខាងតំណាង ក្រុមហ៊ុន ដេសូខេមបូឌាបានគោរព សុំអញ្ញើញសម្តេចតេជោ នាយករដ្ឋមន្រ្តីទៅសម្ពោធសាខា ក្រុមហ៊ុនថ្មីមួយទៀត ដែលគ្រោងនឹង សម្ភោធនៅឆ្នាំ២០១៨ ខាងមុខនេះ ក្នុងប្រទេសកម្ពុជា។ បន្ទាប់មក ទៀត សម្តេចតេជោ នាយករដ្ឋមន្រ្តីបានបន្តអនុញ្ញា អោយ ក្រុមហ៊ុនទី២ ដែលមាឈ្មោះថា ក្រុមហ៊ុនតូយ៉ូតាថ្សឺស្សូ ចូលជួប សម្តែង ការ គួរសម និងពិភាក្សាការងារ។នៅក្នុងជំនូបនេះខាង ក្រុមហ៊ុន តូយ៉ូតាថ្សឺស្សូ បានគោរពជំរាបសម្តេចតេជោ នាយករដ្ឋមន្រ្តីអំពីសកកម្មភាពការងារ របស់ខ្លួននា ពេលបច្ចុច្បន្នផង ដែរ។ ខាងក្រុមហ៊ុនបានមាន ប្រសាសន៏ ថា ក្រុមហ៊ុនតូយ៉ូតាថ្សឺស្សូ ជំហានទី១បានយកជនជាតិខ្មែរ ចំនួនប្រមាណជាង ៣រយ នាក់ សំរាប់បំពេញ ការងារ បន្ទាប់មកបានយកជនជាតិខ្មែរ បំរើការងាររហូត ដល់ជាង១ពាន់នាក់ ហើយជំហានទី២ នឹងបង្កើន រហូតដល់ជាង ២ពាន់នាក់។តំណាង ក្រុមហ៊ុនតូយ៉ូតាថ្សឺស្សូបានមានប្រសាសន៏ថា ដោយសារ ក្រុមហ៊ុន របស់លោកមានរោង ចក្ររថយន្តនៅប្រទេសជិត ខាងកម្ពុជា ដូចជាប្រទេសថៃផងនោះ គឺមានការដឹក ឆ្លង កាត់ តំបន់ព្រំដែន ដូច្នេះក៏បានស្នើសុំ សម្តេច តេជោ នាយករដ្ឋមន្រ្តី ដើម្បីបន្តពង្រឹង នៃការងារ ជាមួយគ្នា នេះសម្តេចតេជោក៏បានមានប្រសាសន៏គាំទ្រ ប៉ុន្តែសុំអោយ មានការ សហការជាមួយ ប្រទេសជិតខាង ក្នុង ន័យនេះនាពេលប្រជុំរួម ដែលមានភាគីពាក់ព័ន្ធចូលរួម ដូច្នេះនឹងលើកយកបញ្ហា នេះ មកជជែកពិភាក្សា។ សម្តេចតេជោ នាយករដ្ឋមន្រ្តីបានមានប្រសាសន៏ថា បច្ចុប្បន្ននេះយើងមានច្រកព្រំដែន អន្តរជាតិ ប៉ោយប៉ែត ហើយថ្មីៗខាងមុខនេះយើង នឹងបើកច្រកអូរនាង ដើម្បីសំរួមពាណិជ្ជកម្ម កម្ពុជា ថៃ។ នៅក្នុងជំនូប នេះខាង ក្រុមហ៊ុន តូយ៉ូតាថ្សឺស្សូបានមានប្រសាសន៏ ជំរាបសម្តេចថា ក្រុមហ៊ុនតូយ៉ូតាថ្សឺស្សូ ក៏បានចូលរួម ការងារ សង្គម ដូចជាការផ្តល់ អាហារូបករណ៏ ការបណ្តុះបណ្តាលវិស័យកីឡា ការប្រគំតន្រ្តី ជាដើម ដើម្បីគាំទ្រ មិត្តភាពកម្ពុជាជប៉ុន។ ជាការឆ្លើយតបសម្តេច តេជោ នាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ ចំពោះ ក្រុមហ៊ុន តូយ៉ូតាថ្សឺស្សូដែលបានរាយការជូនសម្តេច។ សម្តេចតេជោ ក៏ បានស្នើអោយ ក្រុមហ៊ុន តូយ៉ូតាថ្សឺ ស្សូ ចូលរួមបន្តអភិវឌ្ឍន៏ធនធានមនុស្សនៅកម្ពុជា ធ្វើយ៉ាងណាជួយអ្នក ដែលបាន ទទួល ការបណ្តុះ បណ្តាល រួចហើយនេះអោយទទួលបានការងារធ្វើ ។ បន្ទាប់មកទៀតសម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បាន អនុញ្ញាត អោយធនាគារមីហ្សឺណូ ចូលជួបពិភាក្សាការងារ។ នៅក្នុងជំនូបនេះ ភាគីខាងជប៉ុន បានថ្លែងអំណរ គុណដល់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានចំណាយពេលវេលា ដ៏មានតម្លៃ ទទួលជួបខាងធនាគារ របស់លោក និងថ្លែងអំណរគុណ ដល់ រាជរដ្ឋាភិបាលកម្ពុជា ដែលចាប់តាំងពីឆ្នាំ២០០៣មក បានផ្តល់ឪកាស អោយខាងធនាគារមីហ្សឺណូ បើកការិយាល័យ ធនាគារ នៅ កម្ពុជា ខាងធនាគារគឺបានបញ្ជាក់ថា​ កម្ពុជាគឺជា ប្រទេស ដែលមានសក្កានុពលវិនិយោគ។ ជាការឆ្លើយ តបសម្តេចតេជោ នាយករដ្ឋមន្រ្តី បានមានប្រសាសន៏ ថ្លែងអំណរគុណដល់ធនាគារមីហ្សឺណូដែលបានបង្កើតសាខានៅប្រទេសកម្ពុជា ដែលការ បើកសាខា នេះគឺ បង្ហាញពីជំនឿនយោបាយ និងសេដ្ឋកិច្ចចំពោះប្រទេសកម្ពុជា។ ការដែលមានធនាគារជប៉ុន នៅកម្ពុជាបែប នេះ ក៏ជាចំណុចមួយជួយសំរួលដល់អ្នកវិនិយោគនានានៅកម្ពុជារបស់ភាគីជប៉ុនផងដែរ ព្រមទាំងបង្ករភាព ងាយស្រួល ចំពោះភ្ញៀវ ទេសចរណ៏ជប៉ុនដែលធ្វើដំណើរកំសាន្ត នៅកម្ពុជាផងដែរក្នុងការប្រើប្រាស់លុយជប៉ុន។សម្តេចតេជោ នាយករដ្ឋ មន្រ្តីក៏បានស្នើដល់ធនាគារមីហ្សឺណូរបស់ជប៉ុនចូល រួមចំណែកបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា និងប្រើប្រាស់ពលរដ្ឋ ដែលទទួល បានការសិក្សាបណ្តុះបណ្តាល ចូលធ្វើការងារនៅ ធនាគារនេះផង។ បន្ទាប់មកទៀតសម្តេចតេជោ នាយករដ្ឋមន្រ្តី បាន អនុញ្ញាតអោយក្រុមហ៊ុនទី៤ គឺក្រុមហ៊ុន មីនៃប៊ែ មីតស៊ូមី។ នៅក្នុងជំនួបនេះខាងក្រុមហ៊ុន មីនៃប៊ែ មីតស៊ូមីបានគោរព ជំរាបសម្តេចតេជោ នាយករដ្ឋ មន្រ្តី ថា​ ក្រុមហ៊ុនរបស់លោកមានភាពសប្បាយ រីករាយដែលបានសម្តេច អនុញ្ញាតជួប ពិភាក្សា ការងារ ហើយបានគោរពរាយការណ៏ជូនសម្តេចថា កន្លងមកក្រុមហ៊ុន របស់លោកបានបង្កើត រោងចក្រចំនួន៣ នៅ កម្ពុជា។ សម្តេចតេជោបានឆ្លើយតបថា មិនថាក្រុមហ៊ុនតូច រឺធំទេគឺកម្ពុជាទាក់ទាញ យកទៅវិនិយោគ ទាំងអស់ ជាក់ស្តែងដូចជា ប្រវត្តិ សម្តេចផ្ទាល់គឺចាប់ផ្តើមតាំងពីជីវិតក្មេងវត្តខិតខំប្រឹងរហូតដល់បច្ចុប្បន្ន។ តំណាងក្រុមហ៊ុន មីនៃប៊ែ មីតស៊ូមីបានមាន ប្រសាសន៏ គាំទ្រប្រសាសន៏ សម្តេចតេជៅនាយករដ្ឋមន្រ្តី យ៉ាង ណាមិញដូចជាក្រុមហ៊ុនរបស់លោកក៏ចាប់ផ្តើមពីតូចមកធំ។ តំណាង ក្រុមហ៊ុន មីនៃប៊ែ មីតស៊ូមីបាន ជំរាប សម្តេចថា ក្រុមហ៊ុន មីនៃប៊ែ មីតស៊ូមីមានរោងចក្រ៣នៅកម្ពុជា និងបានចូលរួម បណ្តុះ បណ្តាល បុគ្គលិក កម្ពុជា ផងដែរ ជាមួយគ្នានេះក្រុមហ៊ុន មីនៃប៊ែ មីតស៊ូមីក៏បាន ថ្លែងអំណរគុណ សម្តេចតេជោ នាយករដ្ឋមន្រ្តី ពាក់ព័ន្ធវិស័យអគ្គិសនី ដែលបានចុះកិច្ចព្រមព្រៀងជាមួយ EDC ក្នុងការផ្តល់អគ្គសនីគ្រប់គ្រាន់ និងតម្លៃ ថោក។​ ក្នុងជំនូបនេះ សម្តេចក៏បានស្នើអោយក្រុមហ៊ុន មីនៃប៊ែ មីតស៊ូមីជួយបន្តបណ្តុះបណ្តាល ធនធាន មនុស្ស ។

សូមជំរាបព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីសេរីភាវូ បនីយកម្ម ការជំរុញ និងការការពារវិនិយោគ នៃប្រទេសទាំងពីរ ដែលបានចុះហត្ថលេខា រវាងសម្តេច អគ្គ មហាសេនាបតី តេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនិងឯកឧត្តម ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន កាលពីថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០០៧ និងបានចូលជាធរមាន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៨។ ចាប់តាំងពីមាន កិច្ចព្រមព្រៀងជាមួយគ្នារួចមក មានក្រុមហ៊ុន ជប៉ុនចំនួន១២៨ ក្រុមហ៊ុន បានមកបណ្តាក់ទុនវិនិយោគ ក្នុងប្រទេសកម្ពុជា ដែលមានទុនសរុបចំនួនជា ២ពាន់៧២៨លាន ដុល្លា ជាប់ចំណាត់ថ្នាក់ទី៩។