សាខាកាំកុងត្រូលខេត្តកំពង់ចាមចុះត្រួតពិនិត្យលើ បន្លែ សាច់ គ្រឿងសមុទ្រ​ ត្រីងៀត​ និងគ្រឿងសំភារៈ ប្រើប្រាស់ផ្សេងៗ នៅផ្សារធំកំពង់ចាម

09 08 2017

ដើម្បីថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋ មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ចាមសហការណ៍ និងមន្រ្តី មន្ទីរ ពាណិជ្ជកម្មខេត្តបានសហការជាមួយស្ថាប័នពាក់ព័ន្ធនានាដែលមានរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូលរាជធានីភ្នំពេញ ធ្វើការត្រួតពិនិត្យលើ បន្លែ សាច់ គ្រឿងសមុទ្រ​ ត្រីងៀតនិងគ្រឿងសំភារៈ ប្រើប្រាស់ផ្សេងៗ ចំនួន43មុខដែលកំពុងដាក់លក់នៅក្នុងទីផ្សារ យកមកពិសោធន៍រកសារធាតុគីមី ដែរអាច បង្កអោយមានការប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋប្រើប្រាស់ប្រចំាថ្ងៃ ។ ការចុះត្រួតពិនិត្យនេះបាន ធ្វើឡើងនៅ ផ្សារធំកំពង់ចាមដឹកនាំដោយលោក ជួន​ សុជាតិ​ ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ចាម នៃ អគ្គនាយកដ្ឋានកាំកុងត្រូលក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី 08ខែ សីហាឆ្នាំ២០១៧នេះ ។ លោក ជួន​សុជាតិ ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ចាមបានអោយដឹងថា សាខាកាំកុងត្រូល ជាមួយនិងស្ថានប័ន ពាក់ព័ន្ធ នានា បានចុះត្រួតពិនិត្យ ចំនីអាហារ និងទំនិញ នៅក្នុងផ្សារធំកំពង់ចាមនាំយកនូវរថយន្តពិសោធន៍ចល័ត ដើម្បីត្រួតពិនិត្យគុណភាព ផលិតផលក្លែងក្លាយ និងចំនីអាហារដែលខ្វះអនាម័យ និងគ្មានគុណភាព ។ ក្នុងឪកាសនោះ លោក ជួន​ដុជាតិ បានធ្វើការអំពាវ នាវដល់ ប្រជាពលរដ្ឋដែលប្រកបរបរកសិកម្ម ដែលបាន ប្រើប្រាស់ថ្នាំសំលាប់សត្វល្អិត សូមធ្វើការទុកផលិតផលនោះអោយ បានយ៉ាងហោចណាស់ ៧ថ្ងៃមុននិងនាំ ចូលមកក្នុងទីផ្សារ ជាមួយនិងការចុះត្រូតពិនិត្យនេះ ប្រធានគណៈកម្មាការ ផ្សារ បានសម្តែងការត្រេកអរ និង បានធ្វើការថ្លែងអំណរគុណចំពោះសាខាកាំកុងត្រូលដែលបានធ្វើការចុះត្រួតពិនិត្យ គ្រប់មុខទំនិញ ដែល បានដាក់លក់នៅក្នុងផ្សារធំកំពង់ចាមនាពេលនេះ ។ សូមបញ្ជាក់ថាជាលទ្ធិផលក្នុងការត្រួតពិនិត្យបឋមទៅលើ ម្ហូបអាហារ និងមុខទំនិញ ទាំងអស់នៅក្នុង​ផ្សារ​ធំកំពង់ចាម​នាថ្ងៃនេះ រកឃើញមុខទំនិញដែលមានផ្ទុគសារធាតុគីមី រួមមានផ្កាកាឆាយ5hg ដែលមាន​ផ្ទុក​នូវ​សារធាតុថ្នាំសំលាប់សត្វល្អិតនិងបង្គាស្រស់មានជាតិផមម៉លលីន5kgនៅក្នុងបានធ្វើការណែនាំនិងធ្វើកិច្ចសន្យាបញ្ឈប់លក់ទំនិញម្ហូបអារហាដែលមានសារធាតុគីមីហាមឃាត់ចំពោះទំនិញទាំងអស់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋនិងត្រូវបានធ្វើការដកហូតយកទៅកំទេចចោលផងដែរ។