សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខកងទ័ពនៅយោធភូមិភាគទី១

16 08 2017

នៅព្រឹកថ្ងៃទី១៦ ខែសីហា ២០១៧ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខបងប្អូនកងទ័ព នៅកងយោធ ភូមិភាគទី១ ខេត្តស្ទឹងត្រែង។ សុខទុក្ខកងទ័ព គឺជាសុខទុក្ខរបស់ សម្តេចតេជោ។ ទន្ទឹមនឹងនេះដែរ សម្ដេចតេជោ នាយករដ្ឋមន្រ្តី នឹងបង្កើតកងពលតូច អន្តរាគមន៍ថ្មីមួយ “លេខ១២៨” ឬហៅថា “កងពលតូចថ្មើរជើងលេខ១២៨” ចំណុះឲ្យយោធភូមិភាគទី១ ព្រមទាំងដាក់ទីតាំងកងទ័ព ជើងទឹកឲ្យ ប្រចាំ ការនៅខេត្តស្ទឹងត្រែង ដើម្បីពង្រឹងកិច្ចការពារជាតិ ការពារប្រជាជន និងបង្កើនទំនាក់ ទំនងអោយកាន់តែល្អប្រសើរ ជាមួយ ប្រទេសជិតខាង។ នៅក្នុងពេលអញ្ជើញ ចុះសួរសុខទុក្ខថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញពិសារអាហារសាមគ្គី ថ្ងៃត្រង់ ជាមួយបងប្អូនកងទ័ព ប្រកបដោយ បរិយាកាសររីករាយ និងស្និទ្ឋស្នាលក្រៃលែង។

សូមជូនពរ និងអរគុណកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្ឋដែលគាំទ្រ និងចូល រួមថែរក្សា ការពារសន្តិភាព ដើម្បីយើងមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើន៕