អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ទទួលតួនាទីយ៉ាងសំខាន់ក្នុងការផ្សាយផ្ទាល់ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ដែលជាពិធីសាសនាដ៏ធំក្នុងឆ្នាំ២០២៥នេះ

សកម្មភាពដ៏មមាញឹករបស់ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បាននឹងកំពុងបំពេញការងារយ៉ាងយកចិត្តទុកដាក់ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ចំពោះការរៀបចំព្រឹត្តិការណ៍ផ្សាយផ្ទាល់ពិធីក្រុងពាលី ក្រោមអធិបតីភាពសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ដោយទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានបំពេញភារកិច្ចនេះយ៉ាងខ្ជាប់ខ្ជួនបំផុត និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឲ្យពិធីក្រុងពាលី និងព្រះរាជពិធីបួងសួងនេះ ប្រព្រឹត្តទៅដោយរលូន និងឧត្តុងឧត្តមបំផុត៕