អ្នកទេសចរចំនួន២៦នាក់បានស្លាប់ដោយសកម្មភាពបាញ់ស្រោចក្នុងតំបន់ជម្លោះ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា១ផ្នែក ស្របពេលមាន ដំណើរទស្សនកិច្ចអនុប្រធានាធិបតីអាម៉េរិក 

នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានសម្រេចកាត់បន្ថយដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោកទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ហើយបានត្រឡប់មកកាន់ទីក្រុង New Delhi វិញនាព្រឹកថ្ងៃពុធនេះ បន្ទាប់ពីអ្នកទេសចរចំនួន២៦នាក់ត្រូវបានគេសម្លាប់នៅឯរមណីយដ្ឋានមួយក្នុងតំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌាមួយភាគ និង ស្របពេលដែលវត្តមានអនុប្រធានាធិបតីអាម៉េរិក JD បានធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌាដូចគ្នា។ 

ប៉ូលីសបានស្តីបន្ទោសពួកសកម្មប្រយុទ្ធដែលប្រឆាំងនឹងការគ្រប់គ្រងរបស់ឥណ្ឌាចំពោះការវាយប្រហារដ៏គឃ្លើននេះនៅតំបន់វាលស្មៅ Baisaran ដ៏ល្បីល្បាញដែលមានចម្ងាយប្រហែល ៥ គីឡូម៉ែត្រ ពីទីក្រុងរមណីយដ្ឋាន Pahalgam ក្នុងតំបន់ជម្លោះរវាងភាគីទាំងពីរឥណ្ឌា-ប៉ាគីស្ថាន។ យោងតាមមន្ត្រីប៉ូលិសជាន់ខ្ពស់ពីររូបបាននិយាយថា យ៉ាងហោចណាស់មនុស្ស៣ទៅ៤នាក់បានរងរបួស ហើយភាគច្រើនគឺពួកគេរងរបួសធ្ងន់។ នៅពីថ្ងៃពុធនេះដែរ ផ្លូវថ្នល់ធ្វើដំណើរគឺមានសភាពស្ងបើស្ងាត់ ហើយហាងទំនិញនានាត្រូវបានបិទ។ ការវាយប្រហារនេះទំនងធ្វើឡើងដើម្បីបង្ហាញពីការផ្លាស់ប្តូរដ៏ធំមួយក្នុងតំបន់ជម្លោះ Kashmir ដែលមានភ្ញៀវទេសចរភាគច្រើននិយមទៅទស្សនា និង ខ្លះបានរួចជីវិតមកវិញដែរ។ មន្ត្រីភាគទីទាំងពីរបាននិយាយថា ក្រុមសកម្មប្រយុទ្ធយ៉ាងហោចណាស់៤នាក់បានបាញ់ទៅលើអ្នកទេសចររាប់សិបនាក់ពីរយៈចម្ងាយដ៏ជិត។ ពួកគេបាននិយាយថា ភាគច្រើននៃអ្នកទេសចរដែលត្រូវបានសម្លាប់គឺជាជនជាតិឥណ្ឌា ដោយពួកគេនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនោះទេ ដើម្បីនូវគោលនយោបាយសំខាន់របស់រដ្ឋ។ ក្នុងចំណោមសមមនុស្សទាំង២៤នាក់ ត្រូវបានគេប្រមូលមកវិញ ក្រោយពីការវាយប្រហារដោយបាញ់សម្លាប់ដ៏អាក្រក់នេះ ហើយមនុស្ស ២នាក់បានស្លាប់នៅពេលដែលកំពុងបញ្ជូនទៅទៅព្យាបាលនៅមន្ទីរពេទ្យ។ មិនមានការអះអាងពីការទទួលខុសត្រូវភ្លាមៗនោះទេ ប៉ុន្តែប៉ូលីសឥណ្ឌានិងក្រុមទាហានតាមព្រំដែនកំពុងស្វែងរកក្រុមអ្នកវាយប្រហារលើអ្នកទេសចរណ៍ទាំងនោះដែរ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ